សហជីព​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធានា​សុវត្ថិភាព​ចរាចរណ៍​ក្រោយពី​មាន​កម្មករ​ ៤២​នាក់​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ២០១៨​

ដោយ ហេង រស្មី
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​រង​របួស ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុកគ្នា នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ ​នៅ​ព្រឹក​​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៩។
កម្មការិនី​រង​របួស ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុកគ្នា នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ ​នៅ​ព្រឹក​​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក គ..ប លោក​ រ៉ុង ឈុន ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ដល់​ក្រុម​កម្មករ​បន្ទាប់​ពី​មាន​របាយការណ៍​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិត​២ពាន់​ករណី​បាន​កើត​មាន​ឡើង​ទៅ​លើ​ក្រុម​កម្មករ​។

ការ​សែត​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ដោយ​ដក​ស្រង់  ​របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស ថា ក្នុង​ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១.៧១០ករណី​បាន​កើត​មាន​ឡើង​នៅ​លើ​ក្រុម​កម្មករ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​សរុប ១.៨៦៣នាក់ ស្លាប់ ៤២នាក់ និង​មាន​កម្មករ​សន្លប់​ពេល​ធ្វើ​ការងារ ​ជាង ២.០០០នាក់។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កន្លង​មក​រថយន្ត​ដឹក​ក្រុម​កម្មករ​ធ្វើឡើង​ខុស​បច្ចេកទេស​ដាក់​មនុស្ស​ច្រើន​លើស​ចំណុះ​ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​មាន​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់៖ «ឡាន​ដឹក​ពុំ​មាន​សុវត្ថិភាព ហើយ​ការ​ដួល​សន្លប់​នៅ​តាម​បណ្ដា​រោងចក្រ​ដែល​មកពី​បរិស្ថាន​នៅ​ក្នុង​រោង​ចក្រ​មាន​ការ​ក្ដៅ​ មាន​ចំហាយ​ជាតិ​គីមី​ពី​ក្រណាត់​សព្វ​បែប​យ៉ាង​មិន​បាន​ធានា​ដល់​សុខភាព​របស់​បងប្អូន​ក្រុម​កម្មករ​ កម្មការិនី។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ដួល​សន្លប់​ក៏​ដូច​ជា​មាន​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រើយៗ»។​

បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​​ឆ្នាំ​២០១៧ មាន​កម្មករ​សន្លប់ ពេល​កំពុង​ធ្វើការ​នៅ​ក្នុង​ឆ្នាំ២០១៨ បាន​ការ​ថយ​ចុះ​ចំនួន ២៣% ប៉ុន្តែ​ចំនួន​កម្មករ​និយោជិក​សន្លប់ កើន​ឡើង​ចំនួន ៥០៦នាក់ ស្មើនឹង ៣២%

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល