បទសម្ភាសន៍​ជាមួយ​អច្ឆរិយជន​​ខ្មែរ​ ​ដែល​ពូកែ​ចងចាំ​តួលេខ

ដោយ ហេង រស្មី
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហុង ភារិន ​ពេល​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី “Super 100” របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Intertainment នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៩។
លោក ហុង ភារិន ​ពេល​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី “Super 100” របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Intertainment នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៩។
រូប៖ Screenshot

លោក ហុង ភារិន ជា​កូន​ខ្មែរ​វ័យ ២២ឆ្នាំ​ម្នាក់ ដែល​កំពុង​មាន​ឈ្មោះ​ល្បី​រន្ទឺ​ថា ជា​មនុស្ស​អច្ឆរិយនៃ​ការ​ចងចាំ។

រហ័សនាម មនុស្សអច្ឆរិយ​នៃ​ការ​ចងចាំ​នេះ គឺ​លោក ហុង ភារិន ទទួល​បាន​ក្នុង​ពេល​ចូល​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី “Super 100” របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Intertainment កាល​ពី​ថ្មីៗ នេះ ដែល​យុវជន ភារិន អាច​ចងចាំ​តួលេខ​ចំនួន ៣០ខ្ទង់ ក្នុង​រយៈ​ពេល ៣០​វិនាទី, ចាំ​លេខរៀង​សន្លឹក​បៀ​ទាំង ៥២សន្លឹក និង​អាច​ចងចាំ​ប្រតិទិន​រហូត​ដល់ ៧០០​ឆ្នាំ។ ទេពកោសល្យ​នៃ​ការ​ចងចាំ ដែល​យុវជន ហុង ភារិន បាន​បង្ហាញ​យ៉ាង​អស្ចារ្យ​នេះ ធ្វើ​ឱ្យ​ពិធីការិនី​នៅ​ក្នុង​កម្មវិធី​“Super 100” នោះ​ផ្តល់​រហ័សនាម​ថា ជា​មនុស្ស​អច្ឆរិយ​នៃ​ការ​ចងចាំ

យុវជន ហុង ភារិន ជា​និស្សិត​អាហារូបករណ៍​នៃ​សកលវិទ្យាល័យ​ជ័យភូមិ ក្នុង​ខេត្ត​ជ័យភូមិ ប្រទេស​ថៃ (Chaiyaphum Rajabhat University)

តើ​បច្ចេក​ទេស​ និង​វិធីសាស្ត្រ​នៃ​ការ​ចងចាំ​នេះ​ធ្វើ​ឡើង​យ៉ាង​ដូចម្តេច?

សូម​លោក​អ្នក​នាង​ចុច​ស្តាប់​សំឡេង​នៃ​បទ​សម្ភាសន៍​រវាង​លោក ហេង រស្មី ជាមួយ​លោក ហុង ភារិន...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល