បទសម្ភាសន៍​អ្នកស្រី ម៉េង សុភារី សហមេធាវី​របស់​លោក កឹម សុខា ក្នុង​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក

ដោយ មាន ឫទ្ធិ
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ម៉េង សុភារី សហមេធាវី​មួយ​រូប​របស់​លោក កឹម សុខា
អ្នកស្រី ម៉េង សុភារី សហមេធាវី​មួយ​រូប​របស់​លោក កឹម សុខា
RFA

ក្នុង​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ និង​ការ​បន្តឃុំខ្លួនលោកក្នុងគេហដ្ឋាន រហូត​មក​ទល់​ពេល​នេះ ក្រោម​បទ​ចោទ​សន្ឋិដ្ឋិភាព ឬ​ក្បត់​ជាតិ ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន។

សហមេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់​អាស៊ី​សេរី​ថា កូន​ក្តី​អ្នកស្រី គឺ​លោក កឹម សុខា នៅ​តែ​ទទួល​រង​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ក្រោម​បម្រាម​យ៉ាង​តឹងរ៉ឹង​ពី​ចៅក្រម​ស៊ើបសួរ។ អ្នកស្រី​ថា បម្រាម​នេះ បាន​ធ្វើ​ឲ្យ​លោក កឹម សុខា បាត់បង់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ដើរហើរ និង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី តំណាង​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​ដើម។

អ្នកស្រី ម៉េង សុភារី កត់​សម្គាល់​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ មិន​មែន​កើត​មាន​ឡើង​តែ​ចំពោះ​លោក កឹម សុខា ប៉ុណ្ណោះ​ទេ តែ​សូម្បី​តែ​ភរិយា និង​ម្តាយ​របស់​លោក កឹម សុខា រួម​ទាំង​ភាគី​សហមេធាវី​របស់​លោក កឹម សុខា ផង ក៏​ទទួល​រង​នូវ​ការ​ចាំ​តាម​ដាន ឃ្លាំមើល​សព្វ​បែប​យ៉ាង​ពី​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មាន​ការ​រំខាន យ៉ាង​ខ្លាំង​ដល់​ពួក​គេ។ អ្នកស្រី​ថា សហមេធាវី​របស់​លោក កឹម សុខា នៅ​តែ​រក្សា​ជំហរ​ដដែល ក្នុង​នោះ​រួម​មាន​ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល ឬ​លើក​លែង​បទ​ចោ​ទប្រកាន់​ទាំង​អស់​មក​លើ​លោក កឹម សុខា។

សូម​អញ្ជើញ​លោក​អ្នក​នាង​ចុច​​ស្តាប់​សំឡេង​នៃ​បទ​សម្ភាស​របស់​លោក មាន ឫទ្ធិ ជាមួយ​អ្នកស្រី ម៉េង សុភារី ដែល​ជា​សហមេធាវី​របស់​លោក កឹម សុខា...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល