សម្ភាសន៍​កូន​ស្រី​លោក កឹម សុខា អំពី​លទ្ធផល​ជំនួប​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក

ដោយ មួង ណារ៉េត
2017-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្នែក​កិច្ចការ​សាធារណៈ  កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្នែក​កិច្ចការ​សាធារណៈ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
Photo: RFA

កូន​ស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្នែក​កិច្ចការ​សាធារណៈ បាន​ជួប​មន្ត្រី​អាមេរិក នៅ​ក្នុង​ស្ថាប័ន​​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ដើម្បី​កៀរគរ​រក​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មួង ណារ៉េត និង​កញ្ញា កឹម មនោវិទ្យា ជុំវិញ​លទ្ធផល​នៃ​ជំនួប​ទាំង​នោះ​ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ៖

ទស្សនា​វីដេអូ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

ងាយយល់ទេ នយោបាយវៀតណាម គឺ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប្រទេស​កម្ពុជា​មានមេដឹកនាំថ្មីដែលសេ្នហាជាតិពិតប្រាកដ យួន​ប្រើ​គ្រប់​ល្បិច​កល​ធ្វើឲ្យខ្មែរបែកបាក់ឯកភាពជាតិ និង​ធ្វើ​ឲ្យ​ខ្មែរ​គ្មាន​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ពិតប្រាកដ!
បើ​​ធ្វើការ​បោះ​ឆ្នោត​ដោយសេរី​យុត្តិធម៌ អន្ដរ​ជាតិ ប្រទេស​សហគមន៍​ប្រជា​ធិបតេយ្យ​ទទួលយកបាន នោះ​ប្រជាជាតិ​ខ្មែរ​នឹង​មាន​ឧកាស​បាន​ផ្លាស់​ប្ដូរ​គណ​បក្ស​ដឹក​នាំ​ជាតិ​ថ្មី​គឺ​បក្ស​សង្រ្គោះ​ជាតិ​មក​ដឹក​នាំ​ជាតិ​យ៉ាង​ពិត​​ប្រាកដ នាំឲ្យប្រជាជនខ្មែរមានឯកភាពជាតិពិតប្រាកដ វៀត​ណាម​​​មិន​​​អាច​ឲ្យ​លោកហ៊ុនសែនបន្ដកាន់អំណាចដើម្បីរក្សានយោ បាយ​យួនឈ្លានពានតទៅទៀតបាន! កិច្ច​ព្រម​ព្រៀង​សន្ដិភាព​២៣​តុលា​១៩៩១​ដែលបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃខ្មែរសម្លាប់ខ្មែរជាង២០ឆ្នាំ នឹង​ត្រូវ​បានពង្រឹងឡើងវិញ ហើយ​កិច្ច​ព្រម​ព្រៀង​យួន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​និងការត្រូតត្រាដាក់នឹមអាណានិគមយួនដែលបានធ្វើក្នុងទសវត្សរ៍ ១៩៨០ទាំងអស់​នឹងត្រូវទុកជាអសារបង់ មោឃៈ ។ ប្រជាជាតិខ្មែរ ត្រូវកត់ត្រាប្រវត្តិសាស្រ្ដ ពង្សាវតារ ឆ្នាំ​សហវត្សរ៍​ថ្មី​នេះ​ឲ្យ​ច្បាស់​លម្អិត​ថា​ ឯកភាពជាតិបូរណភាពទឹកដី ច្បាប់រ​ដ្ឋ​ធម្ម​នុញ្ញ​ជាតិ​ត្រូវ​បាន​ចារ​កម្ម​​ជ​ន​ជាតិ​យួន ប្រើពួក​​ក្បត់ជាតិ​ខ្មែរ​​បន្ដ​បំផ្លិច​បំផ្លាញ​ប្រជាជាតិ​ខ្មែរ​ជាថ្មីទៀតនាឆ្នាំ២០១៧ ២០១៨…

Nov 11, 2017 08:10 AM

គេហទំព័រ​ទាំងមូល