យុវជន​១​ក្រុម​គ្រោង​ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ស្លាប់​នៅ​ក្បាល​ថ្នល់

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​សាកលវិទ្យាល័យ​នានា បាន​ជួបជុំ​គ្នា​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ថា នឹង​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ រក​យុត្តិធម៌​ដល់​ពលរដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ខែ សុណង
2013-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន ធ្វើ​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន ធ្វើ​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។
RFA/Khe Sonorng


យុវជន​ខ្មែរ​មួយ​ក្រុម គ្រោង​ហែ​ក្បួន​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ យក​ញត្តិ​ស្នាម​មេដៃ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់ និង​អ្នក​របួស ១​ចំនួន​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា យុវជន ហេង សំណាង បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ពួកគេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​រៀបចំ​ពិធី​សម្ដែង​មតិ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ហើយ​ហែ​ញត្តិ​ទៅ​សាលា​ដំបូង ប៉ុន្តែ​មន្ត្រី​ពី​សាលា​រាជធានី​អះអាង​ថា ពួកគេ​មាន​កំហុស​ផ្នែក​រដ្ឋបាល មិន​អាច​ទទួល​យក​លិខិត​ទាំង​នោះ​បាន។

យុវជន​ដដែល​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ពួកគាត់​នៅ​តែ​ធ្វើ​ពិធី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់ និង​ជាង ២០​នាក់​ទៀត​រង​របួស ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​ទីចាត់ការ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ថា សាលា​រាជធានី​នៅ​ពុំ​ទាន់​បាន​ឃើញ​ការ​ស្នើសុំ​ហែ​ក្បួន​របស់​ក្រុម​យុវជន​នោះ​ទេ។ លោក​ថា បើ​មាន​ការ​ស្នើ​សុំ​លោក​នឹង​ពិនិត្យ​សុំ​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​និង​ដោយ​ឥត​លំអៀង​ចំពោះ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ឈ្មោះ ម៉ៅ សុខចន្ទ និង​ករណី​បាញ់​ឲ្យ​របួស​ប្រជាពលរដ្ឋ​ប្រមាណ ២៤​នាក់​ទៀត ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​អំពើ​ហិង្សា​រវាង​អ្នក​តវ៉ា​បក្ស​ប្រឆាំង និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស និង​សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ច្បារអំពៅ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​កោត​សរសើរ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​យុវជន​នេះ។ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​សង្គម​របៀប​នេះ​បន្ត​ទៀត ដើម្បី​ដាស់​សតិ​អារម្មណ៍​ដល់​យុវជន​និង​បញ្ញវន្ត​ទូទាំង​ប្រទេស។ លោក​ថា​នេះ​ជា​ការ​សម្ដែង​សុឆន្ទៈ​របស់​យុវជន។

នៅ​ថ្ងៃ​ប៉ះទង្គិច​រវាង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ជាមួយ​សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ប្រជាពលរដ្ឋ ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។

នៅ​ថ្ងៃ​ទី​១១ ខែ​តុលា តុលាការ​បាន​ប្រកាស​ដោះលែង ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅ​សល់​មនុស្ស ២​នាក់​ទៀត​ដែល​មិន​ទាន់​ដោះលែង។ ទាក់ទង​ការ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​នៅ​សល់​ពីរ​នាក់​ក្នុង​ពន្ធនាគារ​នេះ នៅ​ថ្ងៃ​ទី​១៤ តុលា មេធាវី​ការពារ​ក្ដី​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ប្ដឹង​ទៅ​ឧទ្ធរណ៍​​ដើម្បី​ជំទាស់​ទៅ​នឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

ពី Phnom Penh

I am almost 100% sure that Hun Sen's office will reject the request you have made since he is the one who made this happen and stays behind this fraud. Hun Sen and his team (who are not Khmer) will find tricky ways to hide the truth like the case of killing in 1997.

Oct 16, 2013 12:49 AM

អ្នក​អាន​អនាមិក

ងាប់1 មានអីទាន់ស្កប់ បើលោកប្រធានសុី និង ខា ចង់អោយងាប់អោយច្រើនបន្តិចហ្នឹង ដើម្បីអោយមានទង្ងន់ពេលចរចា និងការគៀបសង្កត់ពីខាងក្រៅ។ ទង្វើថោកម្លឹងៗ នៅតែមានពួកអាមោគ គាំទ្រ ងងិតភ្នែកមើលមិនឃើញ និង មិនយល់។

Oct 14, 2013 07:36 PM

KONE KHMER

ពី PHNOM PENH

TO ALL KHMER YOUTH:
I SUPPORT YOU 100% AND I WANT TO THANK YOU FOR HELP AND WORKING HARD FOR OUR NATION AND COUNTRY.
MY SUGGESTION IS YOU COULD SUE HUN SEN GOVERNMENT THROUGH THE International Criminal Court. THIS IS THE EFFECTIVE WAY.

Oct 14, 2013 05:52 PM

អ្នក​អាន​អនាមិក

I support this youth group opinions for seeking justice of the victims. This incident happened because of irregularities, unfairness of the election. Please give justice to the victims. It does not matter which party will win but we have to do free and fair because there will be a national election in every five years. Khmer people and the international communities will agree as long as there were no stealing, no cheating etc. Most important things in Cambodian people minds are long sufferings, no hope, depression, fear of losing lands along the borders gradually and will lose everything at the end in the near future. Khmer people can not afford to have CPP to lead the country anymore! CPP have thirty years in power are much longer already!

Oct 14, 2013 05:43 PM

អ្នក​អាន​អនាមិក

Cambodian government must resolve this crisis and make the victims of this incident satisfied with the impacts of their routine daily life because of this by paying compensations, .... Why make things so complicated for this election? Ambition of power, money, popularity, ... can create things worst. Have a look to the other democratic countries some have king, queen, ... and learn from them.

Oct 14, 2013 04:39 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល