ក្រុម​យុវជន​ដាក់​ញត្តិ​សុំ​ឲ្យ​តុលាការ​ដក​បទ​ចោទ​លើ​យុវជន​៤​នាក់

ក្រុម​យុវជន​ដើម្បី​សន្តិភាព​បាន​ដាក់​ញត្តិ​ដោយ​ភ្ជាប់​ស្នាម​មេដៃ​ពលរដ្ឋ និង​យុវជន​ចំនួន ១៣២​ស្នាម​មេដៃ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ដោយ​ស្នើ​សុំ​ចៅក្រម​ឲ្យ​ដក​បទ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន ៤​រូប ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។
ដោយ ទេព សុរ៉ាវី
2013-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើរ​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៣។
យុវជន​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើរ​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៣។
RFA/Sochivy

តំណាង​ក្រុម​យុវជន​ដើម្បី​សន្តិភាព លោក ហេង សំណាង បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​ទទួល​ញត្តិ​របស់​ក្រុម​យុវជន ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​នៅ​ឡើយ​ទេ។

តំណាង​យុវជន​ដដែល​បញ្ជាក់​ថា យុវជន ៤​រូប មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ក្រុម​យុវជន​ដើម្បី​សន្តិភាព​ក៏​ស្នើ​សុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដក​បទ​ចោទ​ប្រកាន់​លើ​យុវជន​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ និង​ភាព​ស្អាតស្អំ​មក​វិញ៖ «ខ្ញុំ​សង្ឃឹម​ថា គាត់ (តុលាការ) អាច​ដក​ការ​ចោទ​ប្រកាន់ ពីព្រោះ​មាន​ន័យ​ថា ពួក​យើង​អត់​មាន​ធ្វើ​អំពើ​អ្វី​ខុស​ទេ ហើយ​ណា​មួយ​យើង​អត់​ពាក់ព័ន្ធ​ទៀត ណា​មួយ​អង្គការ​លីកាដូ និង​អង្គការ​សហប្រជាជាតិ គាត់​បាន​ប្រាប់​ហើយ​ថា គាត់​អត់​បាន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់»

តាម​ច្បាប់​មិន​មាន​ចែង​ថា ការ​ប្រមូល​ស្នាម​មេដៃ​អាច​នឹង​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ​តាម​ការ​ទាមទារ​នោះ​ទេ។

យុវវ័យ​ទាំង ៤​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៅ​គ្រា​ដែល​យុវជន​មាន​គម្រោង​ចែក​ផ្កា​កុលាប​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ ក្នុង​ន័យ​សុំ​សន្តិភាព។ យុវជន​ទាំង​នោះ​អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ១​លាន​ទៅ ៤​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួកគេ​មាន​ពិរុទ្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល