អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ប្ដូរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ប៉េស៊ី

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឬ​ហៅ​កាត់​ថា (ម២) ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉េស៊ី (PJ) កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា។
ដោយ ទេព សុរ៉ាវី
2013-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
RFA/Mom Sophon

មេធាវី​មក​ពី​អង្គការ​លីកាដូ (Licadho) ការពារ​ក្ដី​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា គឺ​លោក ហម ស៊ុនរិទ្ធ ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​នោះ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ពិត​ទេ។ ប៉ុន្តែ បើ​តាម​មន្ត្រី​ពន្ធនាគារ​ព្រៃស ប្រាប់​ថា ការ​បញ្ជូន​នេះ គឺ​បាន​ការ​បញ្ជា​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។ ក្រៅ​ពី​អ្នកស្រី យ៉ោម បុប្ផា ក៏​នៅ​មាន​អ្នក​ជាប់​ពន្ធនាគារ​ជាង ២០​នាក់​ទៀត ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​រស់នៅ​ពន្ធនាគារ ប៉េស៊ី ដូច​គ្នា៖ «គេ​យក​គាត់​ទៅ​ដាក់​នៅ​ពន្ធនាគារ ប៉េស៊ី និយាយ​ទៅ​ខ្ញុំ​តេ​ខាង​គុក ខាង​ពន្ធនាគារ​ព្រៃស គេ​ថា​បញ្ជូន​មក​ហើយ។ មូលហេតុ​អត់​ដឹង ពួក​ហ្នឹង​អត់​ប្រាប់ ប៉ុន្តែ​ប្រហែល​មាន​បញ្ជា​ពី​មហាផ្ទៃ មក​ហើយ ឮ​ថា​មាន​មនុស្ស​ប្រមាណ ២០​នាក់​ជាង​ដែរ»

ប្រភព​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​នោះ​មក​ពី​នៅ​ពន្ធនាគារ​ព្រៃស មាន​សភាព​ចង្អៀត​ខ្លាំង​ពេក។

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្រោម​ការ​ចោទ​ប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ចំពោះ​ការ​វាយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ សព្វថ្ងៃ បណ្ដឹង​ទាស់​របស់​អ្នកស្រី​ស្ថិត​ក្នុង​ដៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Lala

ពី Pp

Is she know taekwondo?

May 12, 2013 10:20 PM

គេហទំព័រ​ទាំងមូល