ជនរងគ្រោះ​ដោយសារ​ការ​វាយ​របស់​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​តែ​ទាមទារ​យុត្តិធម៌

ដោយ តាំង សារ៉ាដា
2016-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

ស្មៀន​រត់ការ​លិខិត​ស្នាម​តុលាការ​អាមេរិក​ម្នាក់ ដែល​ក្រុម​កង​អង្គរក្ស​កូន​ប្រុស​ច្បង លោក ហ៊ុន សែន វាយ​ប្រហារ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ទាមទារ​រក​យុត្តិធម៌។ ករណី​បណ្ដឹង​របស់​ជនរងគ្រោះ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ផ្នែក​ព្រហ្មទណ្ឌ​របស់​សហរដ្ឋអាមេរិក។

លោក ផល ហេយស៍ (Paul Hayes) ដែល​ជា​ជំនួយ​ការ​រត់​លិខិត​ស្នាម​នៃ​តុលាការ​ក្នុង​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ លោក​បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​របស់​លោក គឺ​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ៖ «បាទ! ខ្ញុំ​នៅ​តែ​បន្ត​រក​យុត្តិធម៌។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ទទួល​ខុស​ត្រូវ និង​ការ​ទទួល​ស្គាល់​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែល​បាន​ធ្វើ​មក​លើ​ខ្ញុំ។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​ឆ្លើយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ឧបទ្ទវហេតុ​មក​លើ​ខ្ញុំ​កាល​ពី​ដើម​​ខែ​មេសា នោះ គឺ​អាច​ដោយសារ​ខ្ញុំ​រអិល ជំពប់ ឬ​អស់​ជំហរ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​លោក ផល ហេយស៍ បាន​យក​លិខិត​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា និង​គ្រួសារ​ដែល​ប្ដឹង​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ឡូសអែនជឺឡេស ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ខណៈ​លោក ហ៊ុន ម៉ាណែត កំពុង​ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ភោជនីយដ្ឋាន​ព្រះចន្ទពេញវង់ ឬ (La Lune) ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា។

ពេល​នោះ ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត បាន​រារាំង ហើយ​បាន​ចាប់​បោក​លោក ផល ហេយស៍ ខ្ទប់​ទៅ​នឹង​ឥដ្ឋ​ស៊ីម៉ង់ដ៍ ដែល​បណ្ដាល​ឲ្យ​គាត់​រង​របួស​បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់បង់​ស្មារតី និង​របួស​យ៉ាង​ដំណំ។

កន្លង​មក​តុលាការ​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ហុច ដូរ​ឯកសារ​សំណុំ​រឿង​រវាង​គូ​ភាគី​នៃ​បណ្ដឹង​ដែល​ហៅ​ជា​អង់គ្លេស​ថា jurisdictional discovery ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ដូចជា​អង្គហេតុ ភស្តុតាង និង​សក្ខីកម្ម​ចម្លើយ​ក្រោម​ពាក្យ​សម្បថ​ពី​បក្សពួក​របួស​របស់​លោក ហ៊ុន ម៉ាណែត។

​មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Skla) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា ករណី​បណ្ដឹង​របស់​លោក ផូល ហេយស៍ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​សហរដ្ឋអាមេរិក៖ «ករណី​ផ្នែក​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​សហព័ន្ធ​កាន់​បណ្ដឹង​របស់ ផល ហេយស៍ ហើយ​ករណី​ព្រហ្មទណ្ឌ​គឺ​អ្នក​ស៊ើប​អង្កេត​របស់​នគរបាល​របស់​ទីក្រុង​ឡុងប៊ិច​ហ្នឹង គេ​សកម្ម​ខ្លាំង​ណាស់»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ចន ផូសែល (John Purcell) មេធាវី​របស់​លោក ហ៊ុន ម៉ាណែត បាន​ទេ ជុំវិញ​ដំណើរ​ការ​ក្ដីក្ដាំ​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា។ បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ធ្វើ​ឡើង​សឹង​គ្រប់​ទិសទី ក្នុង​សហរដ្ឋអាមេរិក។ រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត មិន​សូវ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​ញឹកញាប់​ដូច​កាល​ពី​កន្លង​មក​នោះ​ទេ។

ក្រៅ​ពី​លោក ផល ហេយស៍ ដែល​ប្ដឹង​លោក ហ៊ុន ម៉ាណែត ពី​បទ​បំពារបំពាន​រាង​កាយ​ធ្ងន់ធ្ងរ​នេះ។ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ឪពុក​របស់​លោក​ក៏​បាន​ទទួល​រង​ការ​បណ្ដឹង​បន្ថែម​ពី​ដើម​បណ្ដឹង​ចំនួន ៦​នាក់​ផ្សេង​ទៀត ដែល​រួម​មាន​លោក ញ៉យ ចំរើន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ និង​កូនស្រី​របស់​លោក មាជ សុវណ្ណារ៉ា បី​នាក់ ដែល​ពួកគេ​នាំ​គ្នា​ប្ដឹង​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​បំពារបំពាន​រូបរាងកាយ​ធ្ងន់ធ្ងរ ទារុណកម្ម​តាម​ទំនើង​ចិត្ត អំពើ​ភេរវកម្ម​អន្តរជាតិ ការ​ឃុំឃាំង​រយៈពេល​យូរ ការ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​ចេតនា​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ផ្លូវ​អារម្មណ៍ និង​ការ​ចាប់​ដាក់​គុក​ដោយ​ខុស​ច្បាប់។

​កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​សីហា ឆ្នាំ​២០១៦ មេធាវី​ដើម​បណ្ដឹង​បាន​ផ្ញើ​ឯកសារ​បណ្ដឹង​ចំនួន ៥៧​ទំព័រ ជា​ភាសា​អង់គ្លេស និង ៦៣ ជា​ភាសា​ខ្មែរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ហើយ​បណ្ដឹង​នោះ​បាន​បោះត្រា​ទទួល​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។ ពាក្យ​បណ្ដឹង​តម្រូវ​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​មុខ​សវនាការ​តុលាការ​សហព័ន្ធ​របស់​អាមេរិក នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចូល​ខ្លួន​តាម​ការ​កំណត់​នេះ​ទេ។

មេធាវី​របស់​លោក ញ៉យ ចំរើន គឺ​លោក មូរតុន ក្លារ កាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា អះអាង​ថា លោក​នឹង​ស្នើ​ឲ្យ​តុលាការ​សហរដ្ឋអាមេរិក ចេញ​សាលក្រម​ឲ្យ​លោក ញ៉យ ចំរើន ឈ្នះ​ក្ដី​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​នេះ។ លោក​បន្ត​ថា​នេះ​ជា​ជ័យជំនះ​ដ៏​ធំធេង​សម្រាប់​ដើម​បណ្ដឹង។

ប៉ុន្តែ​មេធាវី​លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​ទៅ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម​អំពើ​ភេរវកម្ម និង​ការ​ឃុំ​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

in USA they don't pass law that can't enforce. they don't make gun has no ballets.

Nov 12, 2016 02:24 AM

Kem Ley

ពី California, USA

Its smelling fishy now, I cannot wait to see the outcome.

This is my prediction before (on Sep 26, 2016):

“Here is my prediction on incident in Long Beach, California, USA only, the bodyguards will face the prison sentence term and pay court fine. For Hun Marnet will ban to come to the United Stated and pay the court fine and for Hun Sen will put a grocery bag on his head and Mr. Phay Siphan will be kick out from the CPP. “

Nov 11, 2016 06:32 PM

អ្នក​អាន​អនាមិក

well, well Hun Sen and Hun Manet are busy looking for attorney. I know it does not end yet but Khmer in USA will show Hun Sen what is the justice look like.

Nov 11, 2016 02:33 AM

អ្នក​អាន​អនាមិក

Tell me, can and how the U.S authority enforce the court decision ?

Nov 11, 2016 09:07 AM

គេហទំព័រ​ទាំងមូល