តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់

ដោយ ប្រាជ្ញ ចេវ
2014-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ការ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ការ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Brach Chev

តុលាការ​សម្រេច​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៧ ធ្នូ បន្ទាប់​ពី​ការ​សាកសួរ​អស់​មួយ​ថ្ងៃ​កន្លះ។ ប៉ុន្តែ​ភរិយា និង​ប្អូន​ប្រុស​បង្កើត​លោក ថោង សារ៉ាត់ តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ហេតុផល​ថា អ្នក​ទាំង​ពីរ​មិន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។

ក្នុង​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ញញឹម​ស្វាគមន៍​ការ​ឃុំ​ខ្លួន និង​លើក​ឡើង​ថា ចំណាត់ការ​នេះ​គឺ​តុលាការ​ធ្វើ​ត្រឹមត្រូវ​ល្អ​ណាស់​តាម​នីតិវិធី។ គាត់​បាន​និយាយ​ជាមួយ​អ្នក​កាសែត បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ លោក ស្វាយ តុញ បាន​សាកសួរ​គាត់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

ក្រៅ​ពី​សុំទោស​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទាំង​អ្នកស្រី កែវ សារី និង​លោក ថោង ចំរើន មិន​ប្រាប់​ឲ្យ​ដឹង​ថា ការ​សាកសួរ​កន្លង​មក​នេះ តុលាការ​ចោទ​សួរ​រឿង​អ្វី និង​ចោទ​ប្រកាន់​ពី​រឿង​អ្វី​នោះ​ទេ។ ប៉ុន្តែ​មូលហេតុ​ការ​នាំ​រហូត​ដល់​ការ​ឃុំ​ខ្លួន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា ពួកគេ​ព្យាយាម​ដើម្បី​រារាំង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​លាក់​អាវុធ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ស្វាយ តុញ និង​មេធាវី​ការពារ​ក្តី​គ្រួសារ​ឧកញ៉ា ថោង សារ៉ាត់ គឺ​លោក​មេធាវី ចុង អៀវហេង បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

បងប្អូនខ្មែរជាទីស្រឡាញ់ ហេតុអ្វីក៏ភ្លេចគុណវៀតណាមយ៉ាងហ្នឹង យួនមានគុណលើខ្មែរជួយខ្មែរច្រើនណាស់ ដែលគួរតែដឹងគុណពួក​គាត់ ជួយលើកទី១​នៅសម័យវៀតមិញ(ជួយសម្លាប់ខ្មែរ) ជួយលើកទី២​នៅសម័យអាពត(ជួយសម្លាប់ខ្មែរ) ជួយលើកទី៣​ សម័យរដ្ឋកម្ពុជា(ជួយស្លាប់ខ្មែរប៉ារ៉ា និងខ្មែរក្រហមតាមជាយដែន) គឺយួនជួយសម្លាប់ខ្មែរច្រើនលើកណាស់ និងមកដល់ថ្ងៃនេះយួននៅ​ជួយ​ធ្វើការងារបម្រើខ្មែរទៀត ជាក់ស្តែង ម្តាយថោងសារ៉ាត់ ឈ្មោះ គឹកែវសារីនេះ ធ្វើការងារពីរបីស្ថាប័ណម្នាក់ឯង​(កងយោធពលខេមរ​ភូមិន​​មួយទៅ និង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមួយ)ទៀត នេះគឺ​មកពីចង់ជួយខ្មែរហ្នឹងឯង ដោយសារខ្មែរយើងខ្វះអ្នកចេះដឹង ខ្វះធន​ធាន​មនុស្សនេះឯង ទើបគាត់សុកចិត្តគាហត់នឿយធ្វើទៅ នេះមកពី​យួនចង់ជួយខ្មែរ ដែលខ្មែរគួរតែសងគុណយួនវិញទើបត្រូវ មែនទេ​បងប្អូនខ្មែរ?

Dec 09, 2014 10:31 PM

អ្នក​អាន​អនាមិក

Thong Chamroen face 259% real Vietnam .What kind of Chamroen is this Chamroen Nguyen Yang Thiv or what ?

Dec 08, 2014 08:11 PM

ហែន ស៊ុន

ពី ក្រសាំងទួល

សុំលោកស្វាយ តុញប្រយ័ត្នខ្លួនព្រោះអ្នកដែលលោកបញ្ជូនចូលគុក
នេះជាសាច់ឈាមបងអូនចៅហ្វាយរបស់ចៅហ្វាយលោក។ប្រយ័ត្ន
អស់ដំណែង!។

Dec 08, 2014 04:31 PM

It's right thing

ពី veatminh

Its the right way to sent them into jail, i agree 120% its the veitnames

Dec 08, 2014 12:43 AM

អ្នក​អាន​អនាមិក

ជនជាតិ វៀតណាមបង្ករអសន្តិសុខ ឃាតកម្ម ក្នុងសង្គម ជាមួយកូន ត្រូវជាប់គុកយ៉ាងតិច 30 ឆ្នាំ ជាគំរូកុំអោយអ្នកក្រោយធ្វើតាម ដើម្បីស្ថេរភាពសង្គមទៅថ្ងៃអនាគត !

Dec 07, 2014 06:45 AM

អ្នក​អាន​អនាមិក

I agree with you 100%. This is Vietnamese 's trick. Must put them in jail.

Dec 07, 2014 07:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល