គ្រូបង្រៀន​ចូល​បំភ្លឺ​រឿង​​បរិហារកេរ្តិ៍​លើ​ហ្វេសប៊ុក

ដោយ ឡេង ម៉ាលី
2013-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

គ្រូបង្រៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ ភែល ភារុណ ដែល​បង្ហោះ​រឿង​នគរបាល​ចាប់​ម៉ូតូ​របស់​គាត់​លើ​ហ្វេសប៊ុក (Facebook) ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នគរបាល​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​១៨ មីនា ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​បរិហារកេរ្តិ៍។

លោក ភែល ភារុណ ឱ្យ​ដឹង​ថា បន្ទាប់​ពី​ជំនួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាង ២​ម៉ោង ដោយ​ផ្ដល់​ហេតុផល​រៀងៗ ខ្លួន​មក លោក និង​ភាគី​នគរបាល​ខណ្ឌ​ចំការមន បាន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រមព្រៀង​គ្នា​ថា មិន​បន្ត​រឿង​រ៉ាវ​នេះ​ត​​ទៅ​ទៀត​ទេ។

លោក ភែល ភារុណ បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ពិភាក្សា​គ្នា គឺ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ធម្មតា គ្មាន​ការ​គំរាម​កំហែង ដែល​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​ជួប​ពិភាក្សា​គ្នា​នោះ​អាច​ទទួល​យក​បាន​ទាំង​សង្ខាង។

ករណី​របស់​លោក ភែល ភារុណ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​យក​ធ្វើ​ជា​ករណី​សិក្សា​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​មួយ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ។

មូលហេតុ​នៃ​ការ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​នគរបាល​ខណ្ឌ​នេះ ត្រូវ​បាន​លោក ភែល ភារុណ បញ្ជាក់​ថា ​បណ្ដាល​មក​ពី​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក អំពី​រឿង​រ៉ាវ​ដែល​នគរបាល​ចាប់​ម៉ូតូ​របស់​លោក​ទុក​មួយ​យប់ កាល​ពី​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៣ នេះ។ លោក​ឱ្យ​ដឹង​ថា ក្រោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​រួច នគរបាល​ខណ្ឌ​ចំការ​មន​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​កោះ​អញ្ជើញ​លោក​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ដោយ​សរសេរ​ថា ឱ្យ​លោក​ចូល​បំភ្លឺ​អំពី​ករណី​បទ​បរិហារកេរ្តិ៍។

លោក ភែល ភារុណ ត្រូវ​បាន​នគរ​បាល​កោះ​អញ្ជើញ​ឱ្យ​ចូល​ទៅ​បំភ្លឺ​អំពី​ករណី​នេះ​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ប៉ុន្តែ​ដោយសារ​តែ​មាន​ធុរៈ​នៅ​តាម​ខេត្ត លោក​បាន​សុំ​លើក​ពេល​មក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

ratha

congratulation !!!
What can we do ? if we say true to police,
they will say we defame them. i wonder why they did not accepted his mistake. if they don't and release them. i am afraid of defame law !!!!!!!
i have no idea.

Mar 19, 2013 12:38 AM

អ្នក​អាន​អនាមិក

I have heard a lot about Cambodian police who has not performed their duty to guarantee security but they work as robbers. People are afraid of this case because they cannot find who the real criminals are since they are police who rob.

Mar 18, 2013 12:09 PM

និស្សិតច្បាប់នៃសាកលវិទ្យាល័យបៀលប្រាយ

ពី phnom penh

តាមពិតទៅគ្នានណាចងមានបញ្ហាទេ ខ្ញុំមិនកាន់ជើងជនល្មើសទេ តែពេលខ្លះជនរងគ្រោះធ្វើហួសហេតុពេក។​ ដូចជាករណីនេះជាដើម សមត្ថកិច្ចធ្វើជ្រុល បើខ្ញុំចាំមិនច្រឡំទេ លោកនាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសថាឲ្យដោះស្រាយនៅកន្លែងចំពោះបទលហុដូចជាអត់មានមួកសុវត្ថភាពជាដើម។ ប៉ុន្តែសមត្ថកិច្ចព្យាយាមមិនចងដោះស្រាយ ហើយម្យ៉ាងទៀតសំលុតគម្រាកំហែងដល់ប្រជាជនទៀតផង ក្នុងន័យនេះមិនមែនមានន័យថាគ្មានមន្ត្រីល្អនោះទេ។

Mar 18, 2013 05:32 AM

វណ្ណឆៃ

ពី ព្រៃវែង

ម៉េចបានជាសិទ្ធបញ្ចេញមតិ និង បទបរិហាកេរ្ដិ គេចមិនផុតពីគ្នាសំរាប់ប្រជាជនខ្មែរអីចឹង ។ បើកសិទ្ធិអោយនិយាយ​ ហើយ រួចចាប់ចោទពីបទបរិហារកេរ្ដិ។ ចឹងអោយខ្មែរក្លាយជាជាតិសាស្ដ្រមួយដែលចាំតែលើកសរសើរទៅរឺយ៉ាងម៉េច។រឺក៏ចង់អោយរាស្ដ្រខ្មែររស់នៅ បិទមាត់ បិទត្រជៀក​មិនដឹង អីរហូតទៅទៀតទើបសុខចិត្ដ អស់លោក?​សូមអគុណ!

Mar 18, 2013 03:35 AM

Lee Theang chek

ពី Phnom Penh

Policemen have a lots of defamation to be defamed by his owned people. Policemen in Phnom Penh act like chief and robber at night time and day time. There is no rule of laws. They ignore high ranging officers who don't respect traffics laws. Only simple people respect the laws.

Mar 18, 2013 02:44 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល