ចោទ​​​និស្សិត​​ពេទ្យ​​ពី​​បទ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​អចេតនា

ដោយ ទីន ហ្សាការីយ៉ា
2013-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​សង្ឃ​និមន្ត​សូត្រ​មន្ត​រំដោះ​គ្រោះ​ចង្រៃ​នៅ​លើ​ដង​វិថី​ព្រះនរោត្ដម មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ល្ងាច​ទី​៣ មីនា ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​គួរ​ឲ្យ​រន្ធត់។
ព្រះ​សង្ឃ​និមន្ត​សូត្រ​មន្ត​រំដោះ​គ្រោះ​ចង្រៃ​នៅ​លើ​ដង​វិថី​ព្រះនរោត្ដម មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ល្ងាច​ទី​៣ មីនា ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​គួរ​ឲ្យ​រន្ធត់។
RFA/Tin Zakariya

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​និស្សិត​ពេទ្យ​ឈ្មោះ គាមពិសិដ្ឋ ណារីតា ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា បង្ក​ឲ្យ​អ្នក​ដទៃ​របួស និង​ស្លាប់ តាម​មាត្រា ៨០ និង​មាត្រា ៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ល្ងាច​ថ្ងៃ​ទី​៣ មីនា នេះ។

មាត្រា ៨២ ចែង​ថា ជន​ណា​បើក​បរ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ដោយ​អចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។

តុលាការ​សម្រេច​ចោទ​ប្រកាន់​និស្សិត​ពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​សុខាភិបាល​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ព្រះសង្ឃ​ប្រមាណ ១០០​អង្គ​មក​ពី​ចំនួន ៥​វត្ត នៅ​ក្នុង​រាជធានី​ភ្នំពេញ និមន្ត​សូត្រ​មន្ត​រំដោះ​គ្រោះ​ចង្រៃ​នៅ​លើ​ដង​វិថី​ព្រះនរោត្ដម ចាប់​ពី​វិមាន​ឯករាជ្យ ដល់​កន្លែង​កើត​ហេតុ នៅ​មុខ​ក្រសួង​មហាផ្ទៃ និង​និមន្ត​ឆ្ពោះ​ទៅ​ដល់​គល់​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​រសៀល​ថ្ងៃ​ទី​៣ មីនា នេះ។ ក្រុម​គ្រួសារ​កុមារា កុមារី រង​គ្រោះ​ទាំង​បី​នេះ បាន​រៀបចំ​ពិធី និង​តាំង​រូបថត​កុមារ​រង​គ្រោះ​ទាំង​នោះ​នៅ​កន្លែង​កើត​ហេតុ មាន​សាច់ញាតិ​បង​ប្អូន និង​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​នេះ។

លោក រិន រិទ្ធី ជា​ឪពុក​កុមារី​រង​គ្រោះ​ពីរ​នាក់ បាន​រៀបរាប់​ទាំង​អួល​ដើមក​ស្រណោះ​ដល់​កូន​ជា​ទី​ស្រលាញ់​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថា លោក​ជា​សន្តិសុខ​យាម​នៅ​កោះពេជ្រ។ លោក​មាន​កូន​ស្រី​បី​នាក់។ ឥឡូវ​នេះ​កូន​ស្រី​ពីរ​នាក់​គាត់​បាន​ស្លាប់​ទាំង​ក្ដី​រន្ធត់ និង​អាឡោះអាល័យ​បំផុត​នៅ​ខណៈ​ពួក​គេ​ចេញ​ពី​សាលា​នៅ​ថ្ងៃ​ទី​១ មីនា នោះ។ លោក​ទទូច​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​គាត់ និង​ផ្ដល់​សំណង​សមរម្យ។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក គាម ពិសិដ្ឋ ជា​ឪពុក​របស់​យុវតី គាមពិសិដ្ឋ ណារីតា ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​សំដែង​ការ​សោកស្ដាយ​​ជា​ពន់ពេក និង​សូមអភ័យ​ទោស​ដល់​ជនរងគ្រោះ​ទាំង​អស់ ចំពោះ​គ្រោះថ្នាក់​ដែល​បាន​បង្ក​ឡើង​ដោយ​កូនស្រី​របស់​លោក ហើយ​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់។

លោក គាម ពិសិដ្ឋ បញ្ជាក់​ថា កូនស្រី​គាត់​មាន​ជំងឺ​មាន​ដុំ​តូច​មួយ​នៅ​លើ​ខួរក្បាល និង​ធ្វើ​ឲ្យ​ស្លុត ​ដែល​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ម្ដង​ហើយ។

ឆ្លើយ​តប​បញ្ហា​នេះ ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​បាន​បញ្ជាក់​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ ថា​និស្សិតពេទ្យ​រូប​នេះ​មាន​បញ្ហា​ខួរក្បាល​នោះ។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ល្អ​មួយ​ដែល​ព្រះសង្ឃ​បាន​និមន្ត​សូត្រ​មន្ត​ប្រោះព្រំ រលាស់​ទឹក​រំដោះ​គ្រោះ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ។ លោក ប៉ូ សំណាង បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​មិន​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទាំង​ស្រុង​ទេ បញ្ហា​សំខាន់​គឺ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​គោរព​ច្បាប់ និង​យល់​ដឹង​អំពី​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់។

របាយការណ៍​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​និស្សិត​ពេទ្យ​នៅ​មុខ​ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មីនា នោះ បាន​បណ្ដាល​ឲ្យ​កុមារ​បី​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ក្នុង​នោះ មាន​កុមារី​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត​ឈ្មោះ រិន រចនា និង​ឈ្មោះ រិន បុប្ឆា រស់​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន និង​កុមារ​ម្នាក់​ទៀត​ឈ្មោះ ស្រេង ហុង រស់​នៅ​ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ រី​ឯ​អ្នក​រង​បួស​ធ្ងន់​ចំនួន ៦​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (24)
Share

Meala

ពី SR

បើកូនគាត់ធ្លាប់មានបញ្ហាខួរក្បាលបែបនេះ​​ហេតុម្តេចឲ្យកូនបើកឡាន​ពីព្រោះជីវិតមនុស្សច្រើនណាស់នៅលើដងផ្លូវ​​ ហើយតើឲ្យអ្នកជំងឺទុកចិត្តគ្រូពេទ្យដែលមានបញ្ហាខួរក្បាលនេះម្តេច
នឹងកើត។​នេះបង្ហាញពីភាពព្រហើនអាងប្រាក់​ដោយមិនគិតពីច្បាប់មនុស្សជាតិ។

Mar 09, 2013 09:27 AM

PP

ពី Phnom Penh

Her dad can excuse very well! Who believe in him is stupid!

Mar 09, 2013 06:02 AM

អ្នក​អាន​អនាមិក

រឿងនេះមិនអចេតនាទេ លោកតុលាការ បើជារឿងអចេតនាមែននោះ ក្មេងស្រីកំហូចនេះត្រូវឡានរបស់ខ្លួនតាំងពីកើតហេតុដំបូងហើយមិនចាំបាច់បើករត់រហូតទាល់តែបុកគេស្លាប់ និងរបួសរណូករណេលដូច្នេះឡើយ ។ នេះគឺជារឿងដែលបង្ករដោយចេតនាយ៉ាងពិតប្រាកដណាស់ លោកតុលាការ អាខ្មែរចង្រៃ មិនចេះប្រទេសយួន និងប្រទេសសៀមដែលនៅជាប់ព្រំដែននិងគ្នាសោះយ៉ាងនេះ ។

Mar 06, 2013 04:59 AM

គគ

ពី SR

តើវាគួរជាអចេតនាឬ!

Mar 05, 2013 05:34 AM

mr Just

ពី PP

supposed that the killed children by traffic accident were the children of the judge who deal with this case. What would the judge decide?

Mar 05, 2013 05:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល