ស្ត្រី​ជនជាតិ​អូស្ត្រាលី​មាន​ទោស​ករណី​ពពោះ​ជំនួស​ត្រូវ​បាន​ដោះលែង​ខណៈ​អាជីវកម្ម​នេះ​កក្រើក​ជា​ថ្មី

ដោយ អាស៊ីសេរី
2018-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

មន្ត្រី​ពន្ធនាគារ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ស្ត្រី​គ្រូពេទ្យ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ថាំមី ដាវីស ឆាលេស (Tammy Davis- Charles) ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ពី​បទ​ធ្វើ​អាជីវកម្ម​​ព​ពោះ​​ជំនួស សម្រាប់​​អតិថិជន​ជន​ជាតិ​​អូស្ត្រាលី ត្រូវ​​បាន​​ដោះ​លែង​ កាល​ពី​​ថ្ងៃ​​ទី​២២ ខែ​​ឧសភា​​កន្លង​ទៅ។

ការ​ដោះលែង​នេះ ស្រប​ពេល​ដែល អាជីវកម្ម​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កក្រើក​ជាថ្មី​ម្តង​ទៀត ខណៈ​អាជ្ញាធរ​កម្ពុជា​នា​ពេល​ថ្មីៗ នេះ​បាន​ចាប់​ស្ត្រី​កម្ពុជា​ដែល​មាន​ផ្ទៃពោះ​ចំនួន ៤៣​នាក់ ដែល​កំពុង​ពពោះ​ជំនួស​អោយ​អតិថិជន​មក​ពី​ប្រទេស​ចិន។

តាម​សារព័ត៌មាន The Guardian ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា នេះ​ថា ការ​ដោះលែង​ស្ត្រី​គ្រូពេទ្យ​ជនជាតិ​អូស្ត្រាលី​រូប​នេះ មិន​ត្រូវ​គេ​ប្រកាស​ជា​សាធារណៈ​នោះ​ឡើយ ហើយ​ស្ត្រី​រូប​នេះ​ក៏​មិនដែល​បាន​និយាយ​អ្វី​ជាមួយ​អ្នកកាសែត​ទេ ចំពោះ​ការ​ជាប់​ពន្ធនាគារ​​ព្រៃស​របស់​អ្នកស្រី។ ស្ត្រី​រូប​នេះ ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ​កន្លះ កាលពី​ខែ​សីហា ​ឆ្នាំ​២០១៦​ កន្លង​ទៅ ពី​​បទ​​ចោទ​​ថា​ បាន​​ក្លែងក្លាយ​​ឯកសារ​​ផ្សេងៗ ​ដូចជា​ សំបុត្រ​កំណើត​​ទារក ​ដែល​​កើត​​ចេញ​ពី​​​ការ​​ព​ពោះ​​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល