ប័ណ្ណសារព័ត៌មាន
2016-08-30
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែសីហា បានបើកសវនាការអសាធារណៈមួយលើបណ្ដឹងស្នើសុំមោឃភាពនៃការឃុំខ្លួនក្រុមមន្ត្រីសមាគមអាដហុក (ADHOC) ដោយចោទប្រកាន់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនពួកគេលើសនីតិវិធី។
2016-08-29
ចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីរបស់សាលាដំបូងខេត្តសៀមរាប បានកោះហៅតំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងភូមិត្បែងខាងលិច នៃស្រុកបន្ទាយស្រី ចំនួន ៧នាក់ទៅសាកសួរពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងស្ថានទម្ងន់ទោសជាបន្តបន្ទាប់។
2016-08-27
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងដែលសាលារាជធានីភ្នំពេញ បានប្ដឹងពលរដ្ឋសហគមន៍បឹងកក់ ៤នាក់ កាលពីចុងឆ្នាំ២០១១។ មេធាវីអ្នកបឹងកក់ នៅមិនទាន់ឆ្លើយតបថា នឹងចូលខ្លួនជម្រះ ឬយ៉ាងណានៅឡើយចំពោះគម្រោងបើកសវនាការនេះ។
2016-08-27
តុលាការទីក្រុងឡូសអែនជឺឡេស (Los Angeles) នៅរដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការលើកដំបូងចំពោះករណីបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ខាងមុខ។
2016-08-26
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានសម្រេចញែកសំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងជា ២ករណីដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។
2016-08-26
ក្រុមមេធាវីការពារសិទ្ធិអោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើសាលាឧទ្ធរណ៍បញ្ឈប់ការសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ និងទម្លាក់បទចោទលើកូនក្ដី។
2016-08-26
មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្កើនសកម្មភាពចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ រហូតដល់មូលដ្ឋានឆ្ងាយពីទីប្រជុំជន ដើម្បីបញ្ជ្រាបការយល់ដឹងពីសារសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ឬការពាក់មួកការពារសុវត្ថិភាពពេលបើកបរជាដើម។
2016-08-25
រដ្ឋាភិបាលកម្ពុជា បានទទួលដីកាតុលាការករណីបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ចោទប្រកាន់រដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។
2016-08-25
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានហៅការសម្រេចរបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
2016-08-24
មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា តុលាការសហរដ្ឋអាមេរិក មិនមែនជាតុលាការអន្តរជាតិនោះទេ ហើយថា កម្ពុជា ក៏មិនមែនជាសមាជិករបស់តុលាការនេះដែរ។ ដូច្នេះ តុលាការនេះគ្មានអំណាចអ្វីដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឡើយ។
2016-08-24
សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនសំណុំរឿង ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបដិសេធមិនចូលខ្លួនតាមដីកាកោះរបស់តុលាការ ពាក់ព័ន្ធនឹងបទចោទរឿងសញ្ចារកម្មជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ទៅជំនុំជម្រះ។
2016-08-24
ប្រធានផ្នែកសិទ្ធិស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ មុនកាលកំណត់តាមដីកាកោះហៅ របស់លោកចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ។
2016-08-23
មេធាវីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងជាខ្មែរ-អាមេរិកាំង ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា ស្នើឲ្យតុលាការផ្ដល់សេចក្ដីបង្គាប់ ដើម្បីអាចឲ្យដើមបណ្ដឹងមានលទ្ធភាពស្វែងរកការពិតពីបទល្មើសមួយចំនួនដែលបានប្រព្រឹត្តឡើងដោយរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់លោក។
2016-08-23
មន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សប្រឆាំងចំនួន ១១នាក់ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនខ្លួនមកជំនុំជម្រះពាក់ព័ន្ធសំណុំរឿងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចចេញដីកាបំបែកសំណុំរឿងនេះឲ្យទៅជា ២ករណីសិន មុននឹងបន្តសវនាការជាថ្មីទៀត។
2016-08-23
សហគមន៍ការពារព្រៃឈើភូមិអន្លង់ក្រមួន ខេត្តស្ទឹងត្រែង អំពាវនាវឲ្យតុលាការពន្លឿននីតិវិធីលើសំណុំរឿងរបស់សហគមន៍ ដែលប្ដឹងអាជ្ញាធរមូលដ្ឋាន និងឈ្មួញមួយចំនួនរឿងឈូសឆាយដីព្រៃសហគមន៍ ដែលបានអូសបន្លាយជាង ៣ឆ្នាំមកហើយ។
2016-08-22
សកម្មជនតំបន់បឹងកក់ អ្នកស្រី បូវ សោភា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី២២ សីហា។ ចំណែកអ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារចំនួន ៦ថ្ងៃដូចអ្នកស្រី បូវ សោភា ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ។
2016-08-22
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារចំនួន ៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ ៨ម៉ឺនរៀល ដោយចោទប្រកាន់ពីបទប្រមាថតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
2016-08-21
មន្ត្រីការពារសិទ្ធិមនុស្ស និងជនរងគ្រោះក្នុងអំពើរំលោភសេពសន្ថវៈ រិះគន់ការអនុវត្តច្បាប់របស់នគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង។ ការរិះគន់នេះ គឺបន្ទាប់ពីតុលាការប្រកាសសាលក្រមផ្ដន្ទាទោសជនល្មើសក្នុងសំណុំរឿងរំលោភសេពសន្ថវៈមួយករណីជាង ២ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នគរបាលមិនទាន់ចាប់ជនល្មើសមកអនុវត្តទោសនៅឡើយទេ។
2016-08-19
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ១៥រូប បានដាក់លិខិតទៅរដ្ឋសភាដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ចំនួន៣ ទាក់ទងការប្រព្រឹត្តទៅរបស់តុលាការ បន្ទាប់ពីគណបក្សនេះសង្កេតឃើញថា ការសម្រេចរបស់តុលាការស្ថិតក្រោមគំនាបរបស់រដ្ឋាភិបាល។
2016-08-19
សាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនអ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីតំបន់បឹងកក់ មកសាកសួរជាថ្មីនៅថ្ងៃទី១៩ ខែសីហា ក្នុងសំណុំរឿងថ្មីមួយទៀត ក្រៅអំពីការចោទប្រកាន់ក្នុងរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ តុលាការមិនបានជូនដំណឹងពីការបញ្ជូនខ្លួនអ្នកស្រី ទេព វន្នី ឲ្យមេធាវីបានដឹងពីការសាកសួរនោះទេ។
2016-08-18
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី១៨ ខែសីហា តាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងអាស្រូវស្នេហាដែលត្រូវបានគេចោទរវាងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
2016-08-17
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់សកម្មជនបឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
2016-08-17
តុលាការកំពូល សម្រេចច្រាលចោលសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់តំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន នៅព្រឹកថ្ងៃទី១៧ ខែសីហា។ ការប្រកាសសាលដីកាបដិសេធនេះ តុលាការកំពូល លើកហេតុផលថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការដំបូងកន្លងមក គឺត្រឹមត្រូវតាមច្បាប់។
2016-08-17
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី មិនបានចូលខ្លួនតាមរយៈការកោះហៅជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា នេះទេ។
2016-08-16
ក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន បានបើកកិច្ចប្រជុំលើកទី១០ នៅថ្ងៃទី១៦ ខែសីហា។ កិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសបានផ្អាកការជជែកដេញដោលដោយសារមានចំណុចមួយចំនួននៃមាត្រាខ្លះនៃសេចក្ដីព្រាងច្បាប់នេះមិនទាន់ស្របគំនិតគ្នា។
2016-08-15
សាលាដំបូងរាជធានីភ្នំពេញ កោះហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មួយរូបទៀតចូលសាកសួរពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា នោះ។
2016-08-15
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមឲ្យរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ចាញ់ក្តីរដ្ឋលេខាធិការក្រសួងការងារ លោក អូស្មាន ហាហ្សាន់ ដែលជាក្មួយប្រុសរបស់លោក ជុំវិញបណ្ដឹងបរិហារកេរ្តិ៍ទាក់ទងនឹងរឿងគម្រោងធ្វើផ្លូវកាត់វិហារបឹងកក់។
2016-08-13
អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចេញថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែសីហា ដោយលើកឡើងថា ពួកគេថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើល្មើសច្បាប់របស់ជនឆ្លៀតឱកាសមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះស្ថាប័នតុលាការខេត្តកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍ដោយល្មើសច្បាប់។
2016-08-12
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បិទការស៊ើបសួរលើសំណុំរឿងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
2016-08-12
នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ បានបង្គាប់បញ្ជាឲ្យយកឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មកសាកសួរបន្ថែមទៀត។ ស្របពេលតុលាការកំពុងបន្តនីតិវិធីក្នុងសំណុំរឿងឧក្រិដ្ឋនេះ ភរិយារបស់លោកបណ្ឌិត កែម ឡី វិញបានដាក់បណ្ដាសាចំពោះអ្នកដែលបាញ់សម្លាប់ប្ដីរបស់លោកស្រី។