ប័ណ្ណសារព័ត៌មាន
2016-01-29
តុលាការសហព័ន្ធក្នុងក្រុងសាន ឌីអេហ្គូ (San Diego) រដ្ឋកាលីហ្វ័រញ៉ា (California) បានបើកសវនាការលើករណីអតីតមេបញ្ជាការកងនាវាសហរដ្ឋអាមេរិកម្នាក់ ដែលមានដើមកំណើតជាខ្មែរ ពីបទទទួលសំណូកដ៏ច្រើនសន្ធឹកសន្ធាប់ពីពាណិជ្ជករម្នាក់នៅប្រទេសម៉ាឡេស៊ី។
2016-01-29
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ និយាយថា ក្រសួងយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា និងមន្ត្រីបម្រើការងារផ្នែកយុត្តិធម៌ដទៃផ្សេងទៀតដើម្បីអាចកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ។
2016-01-29
ក្រុមគ្រួសារអ្នកស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់អធិការស្រុកស្វាយអន្ទរ ក្នុងព្រឹត្តិការណ៍ចុះបង្ក្រាបល្បែងជល់មាន់ កំពុងដង្ហោយរកយុត្តិធម៌ ខណៈស្ថានភាពគ្រួសារកាន់តែដុនដាប។ ទាក់ទិនបញ្ហានេះ តុលាការខេត្តព្រៃវែង សន្យាថា នឹងពន្លឿននីតិវិធី។
2016-01-27
ចៅក្រមសាលាឧទ្ធរណ៍បើកសវនាការកាត់ក្ដីដោយកំបាំងមុខករណីបណ្ដឹងរបស់បុរសដែលភាគច្រើនជាកម្មករចំនួន ១៣នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងការបង្ក្រាបកម្មករតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
2016-01-22
កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ ឆាំ ឆានី (Chham Chhany) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
2016-01-21
សភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២១ ខែមករា បដិសេធសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យ ២រូបក្នុងសំណុំរឿងក្លែងឯកសារសំបុត្រកំណើត។
2016-01-20
ក្រុមសហជីពកម្មករនៅតែទទូចសុំឱ្យរដ្ឋសភាពន្យារការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ថ្វីបើគណៈកម្មការចំពោះកិច្ចបានបញ្ចប់ការពិនិត្យ ពិភាក្សាលើខ្លឹមសារនៃច្បាប់នេះ។ ខាងសហជីពចង់បានឱកាសបន្ថែមទៀតដើម្បីបង្ហាញមតិយោបល់របស់ខ្លួន។
2016-01-20
សាលាដំបូងខេត្តកំពត កោះហៅប្រជាពលរដ្ឋ ២គ្រួសារក្នុងចំណោម ១៨គ្រួសារ ទៅបំភ្លឺជុំវិញបណ្ដឹងដែលចោទថា ពលរដ្ឋទាំងនោះកំពុងរស់នៅលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ។
2016-01-19
ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង ប្ដឹងជំទាស់ដីការបស់ចៅក្រមស៊ើបសួរដែលសម្រេចដោះលែងកម្មករ ៤នាក់ឲ្យនៅក្រៅឃុំ។
2016-01-19
គណៈកម្មការចំពោះកិច្ចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពហើយ។ ការពិនិត្យពិភាក្សានេះ គឺផ្ដោតលើសំណូមពររបស់សហជីព ដែលស្នើសុំឲ្យកែលំអសេចក្ដីព្រាងច្បាប់នេះ។
2016-01-18
សហព័ន្ធចលនាកម្មករកម្ពុជា ឲ្យដឹងថា សហជីពទាំង ៥រូប ត្រូវបានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ ខែមករា។ ការសម្រេចនេះ បន្ទាប់ពីបានឃុំខ្លួននៅពន្ធនាគារខេត្តក្រោយហេតុការណ៍ប៉ះទង្គិចគ្នានៅរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ កាលពីថ្ងៃទី១២ មករា។
2016-01-18
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា ខែមហ្វ៊ីបា (CAMFEBA) បង្ហាញក្ដីបារម្ភរបស់ខ្លួនមួយចំនួនចំពោះសេចក្ដីព្រាងច្បាប់សហជីព ដែលចម្រូងចម្រាសនៅរដ្ឋសភា។
2016-01-16
មេធាវីការពារក្ដីរបស់លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថា លោកនឹងដាក់ពាក្យស្នើសុំឲ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះឲ្យបានលឿន។ ការសម្រេចបែបនេះរបស់មេធា គឺតាមបំណងរបស់លោក មាជ សុវណ្ណារ៉ា ដើម្បីចង់បានយុត្តិធម៌ពីសាលាឧទ្ធរណ៍។
2016-01-15
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមករា សម្រេចអនុម័តអនុក្រឹត្យថ្មីចំនួនពីរ គឺអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការវាស់វែង និងការផលិតផែនទី និងលើអាជីវកម្មវាស់វែង និងការផលិតផែនទី និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។
2016-01-15
មន្ទីរការងារខេត្តស្វាយរៀង អះអាងជាថ្មីម្ដងទៀតថា កម្មកររោងចក្រ ៤នាក់ ក្នុងចំណោម ១១នាក់ ដែលអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងកូដកម្មហិង្សានៅក្រុងបាវិត កាលពីចុងឆ្នាំ២០១៥ នោះ អាចនឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ។ ចំណែកសហជីពរិះគន់ថា អាជ្ញាធរហាក់សន្យាខ្យល់ដែលបណ្ដាលឲ្យគ្រួសារកម្មករខកចិត្តអស់ជំនឿម្ដងហើយម្ដងទៀត។
2016-01-14
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មិនទាន់សន្និដ្ឋានបានលើករណីស្លាប់បុរសម្នាក់ ដែលសាក្សីអះអាងថា បង្កឡើងដោយអធិការស្រុកស្វាយអន្ទរ នៅឡើយទេ។
2016-01-14
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានប្រតិកម្មពីពលរដ្ឋ បន្ទាប់ពីសមត្ថកិច្ចរឹតបន្តឹងច្បាប់នេះនៅតាមដងផ្លូវ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
2016-01-13
ស្ត្រីអ្នកភូមិអូរតាមែង កំពុងស្វះស្វែងរកអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ជួយការពារផ្នែកផ្លូវច្បាប់ និងទាមទារឲ្យតុលាការខេត្តឧត្តរមានជ័យ ដោះលែងប្ដីរបស់គាត់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ឲ្យមានសេរីភាពវិញ។
2016-01-13
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា លើកឡើងថា ការប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើងនេះ គឺមិនមែនជាឆាកល្ខោនឡើយ ហើយលោកនឹងនៅតែបន្តប្ដឹង ទោះបីសង្ឃឹមបានយុត្តិធម៌តិចតួចក្តី។
2016-01-13
តំណាងកម្មករនៅរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) ៣នាក់ ដែលរងរបួសដោយសារការវាយដោយក្រុមមនុស្សរបស់រោងចក្រ ត្រៀមដាក់ពាក្យប្ដឹងជនបង្ករបួសស្នាមទៅសាលាដំបូងខេត្តកំពង់ស្ពឺ។
2016-01-13
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បច្ចុប្បន្នកំពុងស្នាក់នៅក្រៅប្រទេស ដើម្បីគេចពីការតាមចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីររបស់តុលាការកម្ពុជា។
2016-01-12
តំណាងកម្មករកម្មការិនីរោងចក្រ ៣រូប នៅខែត្រកំពង់ស្ពឺ រងរបួសធ្ងន់ ហើយបញ្ជូនមកកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ និង ៥នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលពួកគាត់ធ្វើបាតុកម្មនៅមុខរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) កាលពីព្រឹកថ្ងៃទី១២ ខែមករា។
2016-01-11
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងអំពើពុករលួយ អះអាងថា មានតែយន្តការច្បាប់មួយប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបក្សពួក ឬគ្រួសារនិយមក្នុងក្រសួង និងស្ថាប័នរដ្ឋបាន។
2016-01-11
រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់តាំងពីថ្ងៃទី១ ខែមករា ដោយរំពឹងថា ច្បាប់ថ្មីដែលមានលក្ខណៈរឹតបន្តឹងជាងច្បាប់ចាស់នោះ នឹងអាចកាត់បន្ថយបញ្ហាចរាចរណ៍ដ៏ស្មុគស្មាញនៅពេលបច្ចុប្បន្ន។
2016-01-09
ខណៈច្បាប់ចរាចរណ៍ថ្មីកំណត់ទឹកប្រាក់ផាកពិន័យច្រើនជាងច្បាប់ចាស់ជាច្រើនដង ហើយស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកដៃឲ្យក្រសួងមហាផ្ទៃ បែងចែកប្រាក់បានពីការផាកពិន័យដល់មន្ត្រីនគរបាលចរាចរណ៍ទៀតនោះ អង្គការសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន កំពុងមានមន្ទិលជុំវិញការបែងចែកថវិកាទាំងនោះ។
2016-01-09
តុលាការខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនយុវជនដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពន្ធនាគារខេត្ត បន្ទាប់ពីសាកសួរអស់ជាច្រើនម៉ោងនៅព្រឹកថ្ងៃទី៩ មករា។
2016-01-08
យុវជនម្នាក់ដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក ទៀង សុខ ចោទប្រកាន់ចំនួន២ករណីគឺ ករណីគំរាមសម្លាប់ និងការប្រមាថ។
2016-01-07
អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ អះអាងថា ការប្រកាសលុបចោលប័ណ្ណបើកបរម៉ូតូដែលមានកម្លាំង ១២៥ CC ចុះក្រោម គឺជាឧបសគ្គសម្រាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមគ្នានេះ អ្នកជំនាញថា រដ្ឋាភិបាលគួរតែមានយន្តការជាក់លាក់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
2016-01-06
មន្ត្រីប៉ូលិសការពារព្រំដែនខេត្តមណ្ឌលគិរី ៣នាក់ និងនាយសង្កាត់ព្រៃឈើម្នាក់ ត្រូវបានសហគមន៍ការពារព្រៃឈើភូមិពូលុ និងភូមិលំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដាក់ពាក្យប្ដឹងតាមផ្លូវតុលាការពីបទបណ្ដែតបណ្ដោយ និងឃុបឃិតឲ្យពលរដ្ឋវៀតណាម ឆ្លងដែនចូលកាប់ឈើក្នុងព្រៃការពារដោយគ្មានការទទួលខុសត្រូវ។
2016-01-06
តុលាការខេត្តព្រះវិហារ ចេញដីកាកោះហៅតំណាងអ្នកភូមិឈ្នួន ឃុំរួសរាន់ នៃស្រុករវៀង ចំនួន ៤នាក់ ឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៣ ខែមករា ខាងមុខ ជុំវិញសំណុំរឿងព្រហ្មទណ្ឌ យោងតាមបណ្ដឹងរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ភី.អិន.ធី (PNT)។