ប័ណ្ណសារព័ត៌មាន
2014-01-31
អ្នករបួសចំនួន ១០នាក់ រៀបចំដាក់ពាក្យប្ដឹងអាជ្ញាធរក្រុងទៅតុលាការ ពាក់ព័ន្ធនឹងការប្រើកម្លាំងវាយដំពួកគេ។ ការរៀបចំបណ្ដឹងនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញវាយដំទៅលើអ្នកដំណើរ និងបាតុករ ខណៈតវ៉ាសុំដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែផង សុំដោះលែងពលរដ្ឋ ២៣នាក់ផង និងសុំបង្កើតទូរទស្សន៍សំបុកឃ្មុំ និងបង្កើនកម្រិតផ្សាយបន្តរបស់វិទ្យុសំបុកឃ្មុំផង។
2014-01-30
មេសហជីពសេរីកម្មករ ដាក់ពាក្យប្ដឹងស្នងការខេត្តកំពង់ស្ពឺ ទៅតុលាការពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសហជីពដោយចេតនា។
2014-01-29
ក្រុមអង្គការសមាគមជាតិនិងអន្តរជាតិ ព្រមទាំងសកម្មជនដីធ្លីនៅតែទទូចសុំឲ្យមានការដោះលែងមនុស្សចំនួន ២៣នាក់ ដែលកងកម្លាំងអាជ្ញាធរចាប់ខ្លួនក្នុងពេលបង្ក្រាបបាតុកម្មនៅរោងចក្រយ៉ាកជីន និងនៅផ្លូវវ៉េងស្រេង។
2014-01-27
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៅបំភ្លឺនៅតុលាការ ជុំវិញករណីប៉ះទង្គិចដោយហិង្សានៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា តាមផ្លូវវ៉េងស្រេង ដែលបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ រងរបួសជិត ៤០នាក់ និងចាប់ខ្លួន ២៣នាក់ ក្នុងការទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ១៦០ដុល្លារ កាលពីដើមខែមករា។
2014-01-27
អង្គការសិទ្ធិមនុស្ស និងជនរងគ្រោះនៃការបាញ់ប្រហារពីជនបរទេសនៅតំបន់អូរបាក់រទេះ ខេត្តព្រះសីហនុ ជំរុញឲ្យតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តនេះ ពន្លឿននីតិវិធីសម្រេចក្តីលើករណីជនបរទេសប្រើអាវុធបាញ់ប្រជាពលរដ្ឋអ្នករកស៊ីគាស់គល់ឈើនៅតំបន់នោះឲ្យរងរបួសធ្ងន់ កាលពីប្រមាណ ៣សប្ដាហ៍មុននេះ។
2014-01-23
ជនជាប់ចោទម្នាក់ក្នុងចំណោម ២៣នាក់ ត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ ជិតទីរួមខេត្តកំពង់ចាម។ មុនពេលប្ដូរពន្ធនាគារនេះ ជនជាប់ចោទនេះត្រូវបានគេឃុំនៅមណ្ឌលអប់រំកែប្រែ ម៣ ត្រពាំងផ្លុង ជិតព្រំដែនវៀតណាម អស់រយៈពេលជិត ២០ថ្ងៃ បន្ទាប់ពីត្រូវបានគេចាប់ខ្លួនក្នុងការបង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ទី៣ មករា។
2014-01-23
ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំមន្ត្រីតុលាការចំនួន ៤ថ្ងៃ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាក់ទងស្ថាប័នតុលាការ មុខងារចៅក្រម អយ្យការ និងកិច្ចដំណើរការឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។
2014-01-22
សាលាដំបូងរាជធានីភ្នំពេញ ហាមមិនឲ្យគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ទៅសួរសុខទុក្ខជនត្រូវចោទជាច្រើននាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ទេ។ ការហាមសួរសុខទុក្ខនេះ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រិះគន់ថាជាទង្វើផ្តាច់ការ ហើយជាជំហានដើរថយក្រោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
2014-01-21
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនឲ្យជនជាប់ចោទចំនួន ២២នាក់នៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។ កាលពីថ្ងៃទី១៦ មករា ក្រុមមេធាវីនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន៦ បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធានាជនជាប់ចោទចំនួន ២២នាក់ នៅក្រៅឃុំបណ្ដោះអាសន្ន។ ពួកគេពាក់ព័ន្ធក្នុងរឿងបង្កហិង្សានៅរោងចក្រ យ៉ាក ជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង។
2014-01-18
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានទាមទារអោយរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបកម្មកររោងចក្រ ដែលលោកហៅថា មិនមានភាពចាំបាច់ មិនស្របច្បាប់ និងមិនមានភាពសមាមាត្រ។
2014-01-16
ថ្នាក់ដឹកនាំរោងចក្រដែលអះអាងថា រងការខូចខាតទ្រព្យសម្បត្តិ និងខាតបង់ប្រាក់ក្នុងអំឡុងពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ រហូតបង្កឲ្យមានហិង្សាកាលដើមខែមករា នោះ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងក្រុមសហជីពដែលបានញុះញង់ឲ្យកម្មករធ្វើបាតុកម្ម និងទាមទារសំណងខូចខាត ព្រមទាំងជំងឺចិត្តរាប់លានដុល្លារ។
2014-01-16
ក្រុមមេធាវីនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន៦ បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ មករា ដើម្បីធានាជនជាប់ចោទចំនួន ២២នាក់ ដែលពាក់ព័ន្ធក្នុងរឿងបង្កហិង្សានៅរោងចក្រយ៉ាក ជីន (Yak Jin) ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
2014-01-15
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលការស្នើសុំរបស់មេធាវីដែលស្នើសុំឲ្យលោក វន់ ពៅ នៅក្រៅឃុំបណ្ដោះអាសន្នដើម្បីមានឱកាសព្យាបាលជំងឺដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ។
2014-01-14
ក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរជាច្រើនមជ្ឈដ្ឋាន ចង់ឃើញរដ្ឋាភិបាលនាំខ្លួនជនដៃដល់ក្នុងការបាញ់កម្មកររោងចក្រកាត់ដេរ បណ្ដាលឱ្យស្លាប់ និងរងរបួស ទៅផ្ដន្ទាទោសតាមច្បាប់។
2014-01-14
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនឲ្យលោក វន់ ពៅ នៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។
2014-01-14
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូង លោក ហៀង សុភ័ក្រ្ត។
2014-01-13
តុលាការកម្ពុជា នៅថ្ងៃទី១៣ មករា បានសម្រេចព្យួរបណ្ដោះអាសន្ន មិនបញ្ជូនជនជាតិរុស្ស៊ីម្នាក់ ដែលជាប់ចោទពីបទបោកបន្លំប្រាក់រាប់លានដុល្លារនៅប្រទេសរុស្ស៊ី ទៅកាត់ទោសនៅប្រទេសរុស្ស៊ីវិញ តាមការស្នើសុំរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ទេ។
2014-01-12
សកម្មភាពតវ៉ារបស់កម្មករនៅក្នុងប្រទេសបានស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែប្រធានសហភាពសហជីពកម្ពុជា កំពុងស្ថិតនៅក្រោមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ឱ្យចូលបំភ្លឺពីរឿងតវ៉ារបស់កម្មករនៅសប្ដាហ៍ក្រោយនេះ។ ប្រធានសហភាពសហជីពកម្ពុជា នឹងទៅតុលាការតាមការកោះហៅ។
2014-01-11
មេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យតុលាការពន្យារពេលដល់កូនក្ដីរបស់ខ្លួន ក្នុងការឆ្លើយបំភ្លឺទៅតាមដីកាកោះនៅថ្ងៃទី១៤ ខែមករា ខាងមុខនោះសិន។
2014-01-11
តើលោកអ្នកនាងនៅចាំតារាសម្ដែងខារ៉ាអូខេក្មេងខ្ចីម្នាក់ ដែលត្រូវគេចាក់ទឹកអាស៊ីតលើកាលពីជិត ១៥ឆ្នាំមុនឬទេ? នោះ គឺនាង តាត ម៉ារីណា។ ពេលនេះនាង តាត ម៉ារីណា កំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីជាជនជាតិអាមេរិក និងកូនប្រុសស្រីដ៏ស្រស់ស្អាតពីរនាក់។ នាងធ្វើការផង រៀនវិជ្ជាពេទ្យផង។
2014-01-10
មេបញ្ជាការពីររូបនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា ទទួលរងនូវការប្ដឹងពីបទកេងប្រវ័ញ្ចទ្រព្យសម្បត្តិអង្គភាព ការកាត់ប្រាក់បៀវត្សកូនទាហាន និងពីបទប្រព្រឹត្តអំពើពុករលួយ។
2014-01-10
តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក អុក កែវរតនៈ អតីតជានាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធទៅនឹងបទប្រព្រឹត្តអំពើពុករលួយ និងការក្លែងបន្លំឯកសារសាធារណៈ។
2014-01-07
កាលពីថ្ងៃទី២ និងទី៣ ខែមករា ចុងសប្ដាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលបានប្រើកម្លាំងអាជ្ញាធរចម្រុះបង្ក្រាបបាតុករដែលជាកម្មករតវ៉ាទាមទារដំឡើងប្រាក់ខែនៅលើផ្លូវវ៉េងស្រេង ចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា និងនៅសង្កាត់កំបូល ជាយរាជធានីភ្នំពេញ។
2014-01-05
មេដឹកនាំសហជីពមួយចំនួនដែលរងការចោទថា ញុះញង់កម្មករឲ្យធ្វើបាតុកម្មតវ៉ា បានអះអាងថា នឹងទៅចូលបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មករា ទាក់ទងការចោទប្រកាន់ផ្សេងៗ របស់រដ្ឋាភិបាល ឬផ្នែកពាក់ព័ន្ធ។
2014-01-04
នៅក្នុងការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករជាច្រើនរោងចក្រ នៅតាមដងផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១៤ អាជ្ញាធររាជធានីភ្នំពេញ បានចាប់មនុស្សច្រើននាក់ឃុំខ្លួន ហើយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា។ ក្រោយពីបានស៊ើបសួរ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន ១៣នាក់។