មនុស្ស​៦​នាក់​ត្រូវ​ឃុំ​ខ្លួន​ចោទ​បទ​ប្រើ​ហិង្សា​ក្នុង​ព្រឹត្តិការណ៍​នៅ​ស្ពាន​ក្បាល​ថ្នល់

មនុស្ស ៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​កើត​ឡើង​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​កញ្ញា ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​សាកសួរ និង​ចោទ​ប្រកាន់​នៅ​រសៀល​ថ្ងៃ​ច័ន្ទ។ ការ​ប៉ះ​ទង្គិច​គ្នា​លើក​ដំបូង​រវាង​សមត្ថកិច្ច និង​ក្រុម​បាតុករ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ១៥​នាក់​រង​របួស។
ដោយ ទេព សុរ៉ាវី
2013-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

 

-សាកសព​បុរស​ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់។

-សំបក​បំពង់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​ដែល​ក្រុម​សមត្ថកិច្ច​ប្រើ​ទៅ​លើ​អ្នក​តវ៉ា។

-សំបកការទុស្ស​គ្រាប់​កាំភ្លើង​ដែល​គេ​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ។

-ឡាន​ពេទ្យ​ចូល​ទៅ​កន្លែង​កើត​ហេតុ​កាល​ពី​យប់​ថ្ងៃ​១៥ កញ្ញា។

-ក្រុម​អ្នក​តវ៉ា​វាយ​កម្ទេច​ឡាន​ពេទ្យ។

-របង​បន្លា​លួស​ត្រូវ​ក្រុម​អ្នក​តវ៉ា​រុញ​ចេញ​ពី​ផ្លូវ។

-បុរស​ម្នាក់​បង្ហាញ​ស្នាម​របួស​នៅ​ពេល​ដែល​គាត់​នៅ​ក្នុង​ហេតុការណ៍។

-ទិដ្ឋភាព​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ក្រោយ​ចប់​ហេតុការណ៍។

-អ្នក​ត្រូវ​របួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា ត្រូវ​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​រុស្សី។

១០- អ្នក​ត្រូវ​របួស​ផ្សេង​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

១១-អ្នក​ត្រូវ​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

១២-ភរិយា​និង​ប្អូន​ប្រុស​បង្កើត​របស់​បុរស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ក្នុង​ពិធី​បុណ្យ​សព​ថ្ងៃ​ទី​១៦ កញ្ញា។

១៣-សាកសព​ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ប៉ាឆា នៅ​វត្ត​ចាក់អង្រែលើ។

១៤-មឈូស​ដាក់​សាកសព​ត្រូវ​គេ​រុញ​បញ្ចូល​ក្នុង​ប៉ាឆា។

១៥-ម្ដាយ​បង្កើត​របស់​សាកសព​យំ​ស្ដាយ​ស្រណោះ​កូន។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥

 

អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត សម្រេច​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ នៅ​ថ្ងៃ​ច័ន្ទ ទី១៦ ខែ​កញ្ញា ក្រោម​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូច​ខាត​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​រវាង​សមត្ថកិច្ច និង​កង​កម្លាំង​រាជ​អាវុធហត្ថ​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ថា លោក សួស សំអាត បាន​ចេញ​ដីកា​ឃុំ​ខ្លួន​មនុស្ស​ទាំង ៦​នាក់ ក្នុង​ពន្ធនាគារ តាម​មាត្រា ២១៨ និង​មាត្រា ៤១០ និង ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ។

ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ​រួម​មាន ឈ្មោះ ង្វៀន ធីដុក ជនជាតិ​វៀតណាម ឈ្មោះ ឯក ចាន់នឿន ឈ្មោះ តាំង ជុងសែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សាមឿន និង​ឈ្មោះ វ៉ាន់ និន។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ពិរុទ្ធ​នោះ ពួក​គេ​អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ការ​រាយ​បន្លា​លួស និង​បិទ​របាំង​ផ្លូវ មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់ ជា​មូលហេតុ​នៃ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ។ ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បាញ់​រះ​សំដៅ​ទៅ​ក្រុម​បាតុករ និង​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ជាច្រើន​គ្រាប់ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​កញ្ញា។

បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ សង្ស័យ​ជា​ក្រុម​បាតុករ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​ត្រូវ​គ្រាប់​ចំ​ក្បាល និង​មនុស្ស ១៥​នាក់ រង​របួស ក្នុង​នោះ​មាន ៥ ឬ ៦​នាក់​របួស​ធ្ងន់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ​រុស្ស៊ី។

បុរស​ម្នាក់​ដែល​ត្រូវ​គ្រាប់​ត្រង់​ភ្លៅ​ខាង​ស្តាំ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ឈ្មោះ អ៊ុន សុឃាង អាយុ ២៧​ឆ្នាំ បញ្ជាក់​ថា លោក​ស្ថិត​នៅ​ក្នុង​ក្រុម​បាតុករ​ជាច្រើន​ទៀត ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​រើ​របង​លួស​បន្លា រាំង​ទទឹង​ថ្នល់​ចេញ​ពី​ស្ពាន​អាកាស​នោះ ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ស្រួល បន្ទាប់​ពី​កក​ស្ទះ​ផ្លូវ​ជាច្រើន​ម៉ោង។

លោក​រៀប​រាប់​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​មាន​ផ្ទុះ​ហិង្សា​ថា ដំបូង​ឡើង ក្រុម​បាតុករ​មួយ​ក្រុម​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​រុះរើ​របង​លួស និង​រនាំង​ចេញ​ពី​ផ្លូវ។ ដោយ​ឃើញ​សន្ទុះ​មហាជន​ទាមទារ​ច្រើន​ពេក សមត្ថកិច្ច​បាន​បាញ់​គ្រាប់​បែក​ផ្សែង​ជាច្រើន​គ្រាប់​មក​លើ​ក្រុម​បាតុករ ហើយ​ក្រុម​បាតុករ​បាន​តបត​វិញ ដោយ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្រុម​សមត្ថកិច្ច បង្ក​ឲ្យ​ផ្ទុះ​កំហឹង។ បុរស​ដដែល​បញ្ជាក់​ថា មាន​បុរស​ម្នាក់​មាន​ឯកសណ្ឋាន​ប៉ូលិស បាន​បន្លំ​បាញ់​សំដៅ​ទៅ​លើ​ក្រុម​បាតុករ ដោយ​កាំភ្លើង​ខ្លី នៅ​ចន្លោះ​ក្រុម​សមត្ថកិច្ច​ជាច្រើន​ដែល​កំពុង​យាម​បារ៉ាស់​ផ្លូវ និង​នាំ​ឲ្យ​មាន​ការ​ឆោឡោ ហើយ​ក្រោយ​មក សមត្ថកិច្ច​បាន​ដេញ​បាញ់​ទៅ​លើ​ក្រុម​បាតុករ​យ៉ាង​ចាស់​ដៃ។

មិន​ខុស​គ្នា​ដែរ យុវជន​ម្នាក់​ទៀត​ដែល​រង​របួស ឈ្មោះ រ៉ា រាជ អាយុ ២៥​ឆ្នាំ ដែល​ទើប​តែ​ចេញ​ពី​បន្ទប់​វះកាត់​យក​គ្រាប់​ចេញ​ពី​ដើម​ដៃ​ស្តាំ បញ្ជាក់​ថា លោក​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​បាតុករ​ទេ ប៉ុន្តែ បាន​ទៅ​ឈរ​មើល​ហេតុការណ៍​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ត្រើយ​ខាង​កើត។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ត្រូវ​របួស​ដៃ ដោយសារ​តែ​ព្យាយាម​ជួយ​ក្មេង​ម្នាក់​អាយុ​ជាង ១០​ឆ្នាំ នៅ​ពេល​ដែល​ក្មេង​នោះ​ភាំង និង​ស្លន់ស្លោ​រត់​មិន​កើត ពេល​ឃើញ​សមត្ថកិច្ច​ជាច្រើន​ដេញ​បាញ់​ប្រសាច​សម្លុត​ទៅ​លើ​ហ្វូង​បាតុករ។

លោក រ៉ា រាជ ចាត់​ទុក​ការ​ដេញ​បាញ់​ក្រុម​បាតុករ​របស់​សមត្ថកិច្ច ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ថា​សមត្ថកិច្ច​មិន​ត្រូវ​បាញ់​ពលរដ្ឋ​ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​នោះ​ឡើយ។

អ្នកស្រី ស៊ឹម ចាន់ធី ជា​ប្រពន្ធ​របស់​ជន​រងគ្រោះ​មួយ​រូប​ទៀត ឈ្មោះ នាង រតនា បញ្ជាក់​ថា ប្ដី​របស់​គាត់​ត្រូវ ២​គ្រាប់​ចំ​កញ្ចឹង​ក និង​ស្មា ហើយ​ទើប​តែ​វះកាត់​យក​គ្រាប់​រួច ប៉ុន្តែ​មិន​មាន​សង្ឃឹម​ថា​រស់​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ប្ដី​របស់​អ្នកស្រី​ទើប​តែ​ហូប​បាយ​ល្ងាច​រួច និង​ចេញ​មក​មើល​ខាង​ក្រៅ​ផ្ទះ នៅ​ពេល​មាន​សំឡេង​អ៊ូអរ​ច្រើន​នៅ​ខាង​មុខ ហើយ​ស្រាប់​តែ​ត្រូវ​គ្រាប់​កាំភ្លើង​តែ​ម្តង។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​តាម​ដាន​រឿង​នេះ បញ្ជាក់​ថា មាន​អ្នក​របួស​ធ្ងន់​មួយ​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ត្រូវ​គ្រាប់​ត្រង់​ជើង ដោយ​គ្រាប់​នោះ​បាន​ផ្ទុះ​នៅ​ខាង​ក្នុង និង​ធ្វើ​ឲ្យ​ជើង​ម្ខាង​ត្រូវ​ខ្ទេច ហើយ​កំពុង​សង្គ្រោះ​បន្ទាន់។

ជុំវិញ​ការ​បង្ក្រាប​នេះ អ្នក​នាំ​ពាក្យ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​ថា ការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ជា​វិធាន​ការ​ទប់ទល់​ធម្មតា​របស់​សមត្ថកិច្ច នៅ​ពេល​ដែល​ក្រុម​បាតុករ​ជ្រុល​និយម​មួយ​ក្រុម​បាន​ព្យាយាម​បំពាន​ការ​ហាម​ឃាត់​វិធាន​ការ​ការពារ​របស់​សមត្ថកិច្ច។

លោក ខេង ទីតូ បញ្ជាក់​ថា មាន​សមត្ថកិច្ច​ជាច្រើន​ត្រូវ​របួស​ដែរ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​បាតុករ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ហើយ​បាន​ទម្លាក់​កំហុស​ចំពោះ​ការ​បិទ​ផ្លូវ​របស់​សមត្ថកិច្ច ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ដៃ​ដល់ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕

មជ្ឈដ្ឋាន​នានា​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ការ​ប្រញាប់ប្រញាល់​បូជា​សព​យុវជន ម៉ៅ សុខចន្ទ

ដោយ សេក បណ្ឌិត

ក្រុម​គ្រួសារ​សព​យុវជន ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា បាន​សម្រេច​បូជា​ហើយ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី១៦ កញ្ញា នេះ នៅ​វត្ត​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ។

យុវជន ម៉ៅ សុខចន្ទ បាន​រងគ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​នឹង​កន្លែង ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ពេល​គេ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ។

ពិធី​បូជា​សព​ពុំ​មាន​អ្នក​ចូល​រួម​ច្រើន​កុះករ​នោះ​ទេ ក្រៅ​ពី​ក្រុម​គ្រួសារ​តិចតួច មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន។

មជ្ឈដ្ឋាន​នានា​មាន​ការ​ងឿង​ឆ្ងល់​ថា  ការ​បូជា​សព​នោះ​មាន​ភាព​ប្រញាប់ប្រញាល់ និង​មាន​មន្ទិល​ថា ក្រុម​គ្រួសារ​សព​អាច​មាន​គំនាប​ពី​ស្ថាប័ន​ណា​មួយ។ ប៉ុន្តែ ក្រុម​គ្រួសារ​សព​ពន្យល់​ថា ការ​ប្រញាប់ប្រញាល់​នោះ គឺ​បណ្ដាល​មក​ពី​បញ្ហា​ថវិកា​ក្នុង​ការ​រៀប​ចំ​ទុក​ដាក់​សព​ឲ្យ​បាន​យូរ​ថ្ងៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ព្រះមហាក្សត្រ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ នៅ​ថ្ងៃ​ទី១៦ កញ្ញា ដោយ​បាន​សម្ដែង​ព្រះរាជហឫទ័យ​ក្រៀមក្រំ និង​សូម​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព និង​ក្មួយៗ​ដែល​រង​របួស​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

The Sun is rising

ពី Chamkar Daung

The brutal polices and military polices closed the roads and executed Mr. Hun Sen's style - close the door to hit the dogs - at Kbal Thnal.Are you satisfied, CPPs? bravo!!!

Sep 18, 2013 10:41 AM

អ្នក​អាន​អនាមិក

ចុះមានឃុំខ្លួនសមតិកិច្ចឬអត់ជាពិសេសអ្នកដែលបាញ់មនុស្សស្លាប់

Sep 17, 2013 10:44 PM

ចាន់ធឿន

ពី ភ្នំពេញ

សូមឲ្យមានការដោះលែងអ្នកទាំង6នាក់ដែលបានចាប់កាលពីយប់ថ្ងៃទី16/09/13

Sep 17, 2013 09:57 PM

Bolita

ខ្ងុំអាណិតគាត់និងអាណិតគ្រួសារគាត់ណាស់ ពេលដែលខ្ងុំបានមើលរូបភាពនេះហើយខ្ងុំពិតជាមិននឹងសា្មនសោះថាលោកប៉ូលីសគាត់ហ៊ានធ្វើអីចឹងសោះ។​ ខ្ងុំជានិស្សិតមា្នក់ដែរខ្ងុំយល់ថារដា្ផភិបាលគាត់មិនគួរណាអោយមានការបិទផ្លូវបែបនេះទេ គាត់ធើ្វបែបនេះគឺគាត់ចង់អោយប្រជាពលរដ្ផកា្លចប៉ុណោ្ណះ ប៉ុនែ្តគាត់គិតខុសហើយ ប្រជាពលរដ្ផពួកគាត់មិនកា្លចឡើយ ពីព្រោះប្រជាពលរដ្ផពួកគាត់មកធើ្វបាតុកម្មនេះមិនមែនប្រើអំពើហឹង្សាទេ គឺដើម្បីមកទាមទារយកសន្លឹកឆោ្នតរបស់ពួកគាត់តែប៉ុណោ្ណះ។ វាខុសដែរហរ ដែលប្រជាពលរដ្ផធើ្វបែបនេះ

Sep 17, 2013 05:05 AM

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
FIRST, I WANT TO I AM VERY SORRY FOR THE LOST OF ALL BRAVE PROTESTERS.
I WANT ALL KHMER TO UNDERSTAND THAT ALL THE TROUBLE NOW IN KAMPUCHEA IS BECAUSE OF YOUR AND HUN SEN.
SAM RAINSY AND KEM SOKHA TO NEGOTIATE TO BE EMPLOYED BY HUN SEN. THE TWO CNRP CLOWNS DO NOT WORK FOR THE JUSTICE FOR KHMER.
ALL KHMER HAVE BEEN DOING THE RIGHT THING SO FAR.
FREEDOM IS NOT FOR FREE !!!WE MUST ADD ON. PLEASE DO NOT STOP. PLEASE DO IT UNTIL THE END !!!!

Sep 17, 2013 02:47 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល