លោក សម រង្ស៊ី នឹង​មិន​មក​ឆ្លើយ​តាម​ដីកា​កោះហៅ​របស់​តុលាការ

ដោយ សេក បណ្ឌិត
2016-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេស នឹង​មិន​មក​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ដែល​មាន​ជា​បន្តបន្ទាប់​នោះ​ទេ។

តំណាងរាស្រ្ត និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​រឿង​នេះ​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា មេដឹកនាំ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​នយោបាយ​ដោយ​សន្តិវិធី។

លោក យឹម សុវណ្ណ៖ «ពួក​យើង​ខ្ញុំ​អត់​សូវ​ចាប់​អារម្មណ៍​រឿង​អស់​ហ្នឹង​ទេ គ្រាន់​តែ​ចេញ​មក​ហ្នឹង​គឺ​ជា​ឆាក​ល្ខោន​ដែល​គេ​លេង​រឿង​ដដែល លែង​ចង់​ដឹង លែង​ចង់​មើល អ៊ីចឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន»

លោក យឹម សុវណ្ណ ​បាន​ហៅ​ការ​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​គណបក្ស​លោក មួយ​រឿង​ហើយ​ថែម​មួយ​រឿង​ទៀត​នេះ​ថា គឺ​ជា​ឆាកល្ខោន​នយោបាយ។

លោក សម រង្ស៊ី ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​មក​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា តាមបណ្ដឹង​របស់​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន។ បណ្ដឹង​នេះ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​បង្ហោះ​ក្នុង​ហ្វ៊េសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ មីនា ថា លោក សោម សឿន បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន ជំរុញ​ឲ្យ​ផ្សព្វផ្សាយ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ក្នុង​គ្រប់​កិច្ច​ប្រជុំ​ចូលរួម​ផ្ដល់​មតិ​ចូល​ចិត្ត​ហ្វេសប៊ុក លោក ហ៊ុន សែន ចូល​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បី​ដក​ការ​ចូល​ចិត្ត (Unlike) ព្រម​ទាំង​រៀបចំ​ក្រុម​បច្ចេកទេស​ដើម្បី​បង្កើត​គណនេយ្យ​ចូល​ចិត្ត​ទំព័រ​ ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម ខណៈ​លោក សោម សឿន បដិសេធ​ព័ត៌មាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

តុលាការ ស្រុកខ្មែរ អីឡូវនេះ ជាតុលាការ ត្រូវគេបញ្ច្រកថ្នាំ ឆ្កួតជ្រូក អោយផឹក !
ចាំដល់ តុលាការខ្មែរ ឈប់ផឹកថ្នាំ ឆ្កួតជ្រូក ចាំ មក !

Mar 18, 2016 02:17 AM

អ្នក​អាន​អនាមិក

តុលាការស្រុកខ្មែរ? អាចបញ្ជាបានហ្នឹងដូចឧទាហរណ៍ច្រើនហើយ
ដែលបាននឹងកំពុងបង្ហាញដល់មតិជាតិនិងអន្តរជាតិ។ បើគ្មាននរណា
យល់ថាតុលាការយុត្តិធម៌ផងហ្នឹងដូច្នេះមាននរណាទៅចូលខ្លួនមក
បំភ្លឺអ្វីកើតព្រោះលិទ្ធផលដឹងមុនបាត់ទៅហើយនោះ? ទាំងអស់នេះ
នឹងត្រូវសងគេទាំងដើមនិងទាំងការនាពេលក្រោយ មិនអាចរួចខ្លួនទេ។

Mar 18, 2016 12:07 AM

គេហទំព័រ​ទាំងមូល