លោក រ៉ុង ឈុន នឹង​ទៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទោះ​តុលាការ​មិន​ឲ្យ​ជួប​លោក កឹម សុខា

ដោយ ហេង សកល
2017-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
RFA/Tin Zakariya

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់ចោល​បណ្ដឹង​សុំ​ជួប​សុខទុក្ខ​លោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់​លើក​ឡើង​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​ពុំ​ត្រឹមត្រូវ​ឡើយ។

លោក រ៉ុង ឈុន មាន​គម្រោង​ទៅ​ឈរ​នៅមុខ​ក្លោង​ទ្វា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​១០ ធ្នូ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​ដើម្បី​សួរសុខទុក្ខ នឹង​លើកទឹកចិត្ត​លោក កឹម សុខា តែប៉ុណ្ណោះ៖ «»។

លោក រ៉ុង ឈុន បញ្ជាក់​ថា មូលហេតុ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ជួប​លោក កឹម សុខា ដោយសារតែ​តុលាការ​បាន​លើក​មូលហេតុ​ថា រឿង​ក្ដី​នេះ​កំពុង​បន្ត​ការ​ស៊ើបសួរ ហើយ​មាន​តែ​ក្រុម​គ្រួសារ នឹង​មេធាវី​លោក កឹម សុខា ប៉ុណ្ណោះ ទើប​អាច​ជួប​ចូល​ជួប​លោក កឹម សុខា បាន។ ប៉ុន្តែ​ចំពោះ​មូលហេតុ​នេះ លោក​ចាត់ទុកថា គ្រាន់តែ​ជា​លេស​ពង្វាង​លោក​មិន​អោយ​ជួប​លោក កឹម សុខា តែប៉ុណ្ណោះ។

លោក​មេធាវី ហែម សុជាតិ ក៏​បាន​ពន្យល់​ថា ច្បាប់​មិនបាន​ហាមឃាត់​ក្រុម​គ្រួសារ ឬ​ញាតិសន្ដាន​របស់​ជន​ត្រូវ​ចោទ មិន​ឱ្យ​ចូល​ជួប​ជន​ត្រូវ​ចោទ​នោះ​ទេ៖ «»។

លោក​មេធាវី​បន្ត​ថា ប្រសិន​អ្នក​ស្នើ​សុំ​ចូល​ជួប​ជន​ត្រូវ​ចោទ​នោះ ត្រូវ​ជា​សាក្សី ឬ​អ្នក​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី ទើប​ចៅ​ក្រម​មាន​សិទ្ធិ​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល