តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​អតីត​មហា​សេដ្ឋី​រុស្ស៊ី

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ដោះ​លែង​អតីត​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក ស៊ើហ្គេយ ប៉ូលុនស្គី (Sergei Polonsky) អោយ​នៅ​ក្រៅ​ឃុំ។
ដោយ សុ ជីវី
2013-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ លោក តាន់ ណារ៉េត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​អោយ​មាន​ការ​ដោះ​លែង​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ដីកា​ពី​តុលាការ​អោយ​ដោះ​លែង​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក ស៊ើហ្គេយ ប៉ូលុនស្គី អោយ​នៅ​ក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៣ ខែ​មេសា។

លោក ស៊ើហ្គេយ ប៉ូលុនស្គី អាយុ ៤០​ឆ្នាំ និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន មីរ៉េក គ្រុប (Mirax group) និង​ជនជាតិ​រុស្ស៊ី ជា​គូកន ២​នាក់​ទៀត ត្រូវ​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ការ​ឃុំឃាំង​ខុស​ច្បាប់​លើ​កម្មករ​ខ្មែរ ៦​នាក់។ ពួក​គេ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​សង្ស័យ​ថា គំរាម​អ្នក​បើក​ទូក​ទេសចរណ៍​ខ្មែរ ៦​នាក់ ដោយ​ប្រើ​កាំបិត និង​បញ្ជា​ឲ្យ​ពួក​គេ​លោត​ចេញ​ពី​ទូក នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​កោះ​មួយ​មក​កាន់​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ។

មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ (Licadho) លោក សែ រស្មី បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា លោក​បាន​ទទួល​លិខិត​មួយ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​បញ្ជាក់​ពី​សំណូមពរ​របស់​មេធាវី​ការពារ​លោក ស៊ើហ្គេយ ប៉ូលុនស្គី ដែល​បាន​ស្នើសុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។ លិខិត​នោះ បាន​លើក​ឡើង​ពី​ការ​ស្នើ​នៅ​ក្រៅ​ឃុំ​ដោយ​សម្អាង​ថា រឿង​ក្តី​នេះ​ជា​បទល្មើស​មជ្ឈិម កូន​ក្តី​របស់​លោក​មាន​ជំងឺ សុខភាព​មិន​ល្អ និង​កូន​ក្តី​របស់​លោក​មាន​អាសយដ្ឋាន និង​មុខ​ជំនួញ​ច្បាស់​លាស់​នៅ​កម្ពុជា ជាដើម។

កន្លង​ទៅ កម្មករ​ទាំង ៦​នាក់​នោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ បាន​ដក​ពាក្យ​បណ្ដឹង​បន្ទាប់​ពី​បាន​ទទួល​សំណង​រដ្ឋប្បវេណី​សរុប​ចំនួន ២​ម៉ឺន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី Washington, USA

He will be kick out out of Cambodia when Gov under CPP is dying down after the next election.

Apr 06, 2013 09:27 PM

brose sna

ពី pp

ខ្ញុំគិតថាខាត​ពេលវេលា ខាតតែលុយ ព្រោះអ្នកមាន លុយ អំណាយ ខ្នង បក្សពួក តែងតែរួចខ្លួន ត្រឹមត្រូវ ល្អ។

Apr 05, 2013 05:30 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

នេះហើយតុលាការព្រះរាជាណាចក្រខ្មែររបស់សម្ដេចព្រះមហាតេជា តើមានកន្លែងណាដែលហៅថា
តុលាការមានតម្លាភាពនោះ? មានតែខ្មែរអ្នកក្រឬបក្សប្រឆាំងទេត្រូវជាប់គុគ តែបើចង់គេចឱ្យរួចខ្លួន
ទាល់តែយ៉ាងហោចណាស់ក៏ស្គាល់លោកស្រីមហាជំទាវ សំអនដែរទើបទណ្ឌិតក្លាយជាបណ្ឌិតបាន​!!

Apr 04, 2013 03:54 PM

អ្នក​អាន​អនាមិក

ច្បាស់ជាមានការសូកប៉ាន់ទទួលបានដុល្លាហើយទើបមានការដោះលែងយ៉ាងដូច្នេះ,នៅស្រុកលោកខាងលិចបើមានទោសដូចមហាសេដ្ថីរុស្ស៊ីខាងលើនេះដែលជាប់ពាក់ពាន់និងក្មេងក្រោមអាយុ១៨ឆ្នាំ ត្រូវជាប់គុកយ៉ាងតិច២០ឆ្នាំ តែតុលាការស្រុកខ្មែរយើងដឹងស្រាប់ហើយ។

Apr 04, 2013 02:32 PM

គេហទំព័រ​ទាំងមូល