សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​លោក កឹម សុខា ជា​លើក​ទីពីរ

នៅ​ថ្ងៃ​អង្គារ ទី២ ខែ​កក្កដា នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ជា​លើក​ទីពីរ។ ក៏ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ដីកា​កោះ​នេះ​ថា គឺ​ជា​ការ​រំខាន​ដល់​ថ្ងៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត និង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។
ដោយ ម៉ម មុនីរតន៍
2013-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៣។
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Vann Vichar

មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា ហៅ​ដីកា​កោះ​ឲ្យ​កូន​ក្ដី​លោក​ឡើង​បំភ្លឺ​នៅ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដោយ​ព្រះរាជ​អាជ្ញា​រង លោក មាស ច័ន្ទពិសិដ្ឋ ថា​ជា​ដីកា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ដែល​ពុំ​ធ្លាប់​មាន ហើយ​ថា​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ចង់​បញ្ចប់​ជីវិត​នយោបាយ​កូន​ក្ដី​របស់​ខ្លួន មុន​ពេល​បោះឆ្នោត​ជាតិ​ត្រូវ​ចាប់​ផ្ដើម​ឡើង​ប៉ុណ្ណោះ។

លោក ជួង ជូងី ជា​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី២ កក្កដា ថា ក្នុង​អាជីព​ជា​មេធាវី​លោក​គិត​ថា ដីកា​កោះ​របស់​លោក មាស ច័ន្ធពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថា​គឺ​ជា​ដីកា​ដែល​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​ពុំ​ធ្លាប់​មាន​ពី​មុន​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​យុត្តិធម៌។ លោក​អត្ថាធិប្បាយ​ថា ជា​ទូទៅ នីតិវិធី​នៃ​ការ​កោះ​ហៅ​អនុវត្ត​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល ២​សប្ដាហ៍​យ៉ាង​ឆាប់។ ក៏ប៉ុន្តែ ថា​សម្រាប់​ករណី​មួយ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ភ្លាមៗ​ក្នុង​រយៈពេល ១​សប្ដាហ៍ បន្ទាប់​ពី​លោក​បាន​ដាក់​សំណើ​សុំ​ពន្យារ​ពេល​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី២៧ មិថុនា ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក ជួង ជូងី៖ «ក្នុង​ការ​កោះ​លើក​ទី​មួយ គឺ​ថ្ងៃ​២៧ ហើយ​ដោយសារ​ខ្ញុំ​រវល់ ខ្ញុំ​សុំ​ពន្យារ។ ដល់​ពេល​បាន​ត្រឹម ៧​ថ្ងៃ ស្រាប់​តែ​កោះ​ហៅ​ភ្លាម​តែ​ម្ដង។ ហើយ​រឿង​ក្តី​ជា​ទូទៅ តុលាការ​អត់​ដែល​ចាត់​ការ​លឿន​អ៊ីចឹង​ទេ។ ដល់​ពេល​អ៊ីចឹង​ទៅ រឿង​ក្តី​នេះ​តុលាការ​ចាត់​ការ​លឿន​តក់ក្រហល់​តែ​ម្ដង។ ហើយ​មួយ​ទៀត​ក្នុង​ការ​ចេញ​ដីកា​កោះ​នេះ ក្នុង​រយៈពេល​ខ្លី​បំផុត​ហើយ ពីព្រោះ​ធម្មតា​តុលាការ​អត់​ដែល​ចេញ​រយៈពេល​មួយ​សប្ដាហ៍»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

យ៉ាង​ណា​ក៏ដោយ អនុប្រធាន​ទំនាក់ទំនង​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉ូណា ទម្លាយ​ឲ្យ​ដឹង​ថា ដីកា​កោះ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​របស់​លោក ជុំ ម៉ី នេះ ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២ កក្កដា ដើម្បី​ឲ្យ​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៥ កក្កដា ខាង​មុខ។

ក៏ប៉ុន្តែ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​មិន​ចាប់​អារម្មណ៍​ឡើយ​ចំពោះ​ដីកា​កោះ​នេះ។ លោក​គិត​ថា អ្វី​ដែល​បាន​រៀបចំ​ឡើង​នេះ វត្ថុ​បំណង​ដើម្បី​ចង់​រារាំង​ជីវិត​នយោបាយ​ថ្នាក់​ដឹកនាំ​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​មាន​ចាប់​អារម្មណ៍​អី​រឿង​ហ្នឹង​អី​ទាំងអស់​ហ្នឹង​ទេ ពីព្រោះ​រឿង​បញ្ហា​ជាតិ​ដែល​យើង​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ បញ្ហា​ទឹកដី បញ្ហា​ក្រក្រី បញ្ហា​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ពុក​រលួយ លួច​ទ្រព្យ​សម្បត្តិ​ជាតិ​អី​ហ្នឹង សុទ្ធ​តែ​យើង​ដែល​ត្រូវ​ដោះស្រាយ»

លោក ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិក (NICFEC) គិត​ថា តុលាការ​គួរ​ពិចារណា​លើ​ការ​ស្នើសុំ​ពន្យារ​បាន ប្រសិន​បើ​សំណើ​នោះ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី​ត្រឹមត្រូវ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​ការ​ចូល​ខ្លួន​បំភ្លឺ​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​នឹង​ប៉ះពាល់​ដល់​ប្រជាប្រិយភាព និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ថែម​ទៀត៖ «អ្វី​ដែល​ជា​ការ​កោះ​ហៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា អាច​ជះ​ឥទ្ធិពល ២​យ៉ាង​បាទ! ទី​មួយ ពាក់ព័ន្ធ​ដល់​ប្រជាប្រិយភាព​មេ​គណបក្ស​ប្រឆាំង​រូប​នេះ។ ហើយ​ទី​ពីរ ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ពេល​វេលា​ក្នុង​ការ​ឃោសនា​បេក្ខជន​រូប​នេះ​ដែរ​បាទ!»

ចំណែក​លោក ជួង ជូងី មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា អះអាង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ ទី២ កក្កដា លោក​នៅ​មិន​ទាន់​ប្រាកដ​ថា កូន​ក្តី​របស់​លោក​អាច​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​បាន​តាម​ការ​កំណត់​ដែរ​ឬ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។ ព្រោះ​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ដីកា​កោះ​នោះ​ជា​ផ្លូវ​ការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

supporter

ពី phnom penh

Cambodian court, ministries, police, militery and other government are under one person power, priminister like water flow must follow river curve. only change leader that can let court and other government bodies independent

Jul 07, 2013 10:44 AM

អ្នក​អាន​អនាមិក

ខ្ញុំថានេះជានយោបាយ ហើយបង្ហាញពីភាពស្លន់ស្លោររបស់
ហ៊ុន សែនទៅលើប្រជាប្រិយភាពរបស់កឹម សុខាក្នុងយុទ្ធនា
ការឃោសនាបោះឆ្នោទនេះ ហើយអ្វីៗដែលគាត់ធ្វើហាក់
ដូចអស់ផ្លូវដើរ៕

Jul 03, 2013 10:51 PM

អ្នក​អាន​អនាមិក

This 's the second Time that jom mei work for youne.
The first Time,he had many luck in s21that he CAN be living until today.

Jul 03, 2013 05:32 AM

អ្នក​អាន​អនាមិក

For affaire politics,khmer court must to need agreement from hun sen and youne,So if you wante the justic from khmer court,it's a dream,never for never.

Jul 03, 2013 05:22 AM

SALAKDEY

ពី PHNOMPENH

តុលាការកាត់ក្តីតែលោកកឺមអត់ហ៊ានកាត់លោកហ៊ុនយូរទៅអត់អីកាត់មានតែកាត់ខ្លួនអែង

Jul 03, 2013 05:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល