សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង

ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង គឺ​ជា​មូលហេតុ​មួយ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍។ យ៉ាង​នេះ​ក្ដី គ្រឿង​ស្រវឹង​នៅ​តែ​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​ទូទៅ​គ្រប់​ទី​កន្លែង និង​អាច​រក​ទិញ​បាន​ដោយ​ងាយ​ស្រួល​នៅ​គ្រប់​កន្លែង។ ករណី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​លក់​គ្រឿង​ស្រវឹង​ដោយ​សេរី កើត​ឡើង​ដោយសារ​ពុំ​ទាន់​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។
ដោយ សុ ជីវី
2013-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​កម្ពុជា​និយម​ទទួល​ទាន​ស្រាបៀ​ក្នុង​ពិធី​ជប់លៀង។
យុវជន​កម្ពុជា​និយម​ទទួល​ទាន​ស្រាបៀ​ក្នុង​ពិធី​ជប់លៀង។
Photo: RFA

ស្រប​ពេល​ដែល​ច្បាប់​ចរាចរណ៍ ដែល​បន្ថែម​ទោស​ទណ្ឌ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឥទ្ធិពល​គ្រឿង​ស្រវឹង​នៅ​មិន​ទាន់​ដាក់​អោយ​អនុវត្ត​នៅ​ឡើយ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សុខភាព និង​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជំរុញ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង និង​អនុវត្ត​ច្បាប់​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​អោយ​បាន​ឆាប់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត គង់ មុំ មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន​ពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​បើកបរ​ពេល​ស្រវឹង​ថា យុវជន​កម្ពុជា កាន់​តែ​ច្រើន​ឡើង​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ក្រុម​នេះ​ក៏​កើន​ឡើង។ លោក​បន្ត​ថា ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ជា​តម្រូវ​ការ​ចាំបាច់ ប្រសិន​បើ​រដ្ឋាភិបាល​ប្រាថ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

«សំឡេង»

ទាក់ទង​នឹង​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង និង​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ធ្លាប់​បាន​ព្រមាន​ថា​នឹង​ចាត់​វិធាន​ការ​ដក​អាជ្ញាប័ណ្ណ​របស់​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍ ដែល​បន្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ការ​បំផ្លើស​ព័ត៌មាន ឬ​ថា​ធ្វើ​អោយ​សុខភាព​មាន​សុខភាព​ល្អ​ជា​ដើម។ យ៉ាង​ណា លោក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ច្បាប់​ដែល​កំហិត​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ខាង​លោក​នឹង​អនុវត្ត​តាម។ ប៉ុន្តែ​បញ្ហា​ចម្បង គឺ​ពុំ​ទាន់​មាន​ច្បាប់។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​គិត​ដល់​ការ​កើន​ឡើង​នូវ​សេដ្ឋកិច្ច​ជាតិ គឺ​ត្រូវ​រឹត​បន្តឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

«សំឡេង»

របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១១ បាន​អោយ​ដឹង​ថា មាន​មនុស្ស ២​ពាន់​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អ្នក​បើកបរ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ ក្រៅ​ពី​ផល​ប៉ះពាល់​ក្នុង​ពេល​បើកបរ​គ្រឿង​ស្រវឹង ក៏​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់ ជា​ញឹកញាប់ គឺ​ជំងឺ​ថ្លើម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ទឹក​នោម​ផ្អែម និង​មហារីក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

M

ពី SIEM REAP

សូមអាជ្ញាធរមេត្តាបញ្ឈប់ការផ្សាយពាណិជ្ជស្រាបៀរតាមទូរទស្សន៏
មុខមន្ទីរពេទ្យ និង​តំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាបផង។ ខ្មាស់បរទេសទេ គឺគ្មានផ្សាយបែបនេះទេ ជាក់ស្តែងប្រទេសសៀម​និងយួនគេមិនធ្វើបែបនេះទេ។ ចំពោះប្រទេសសៀមគេមាន
គោលនយោបាយរបស់គេ ថា​zero accident

Dec 28, 2013 09:17 AM

អ្នក​អាន​អនាមិក

ពី ស្ទឹងមានជ័យ

មានភ្ញៀវទេសចរមួយចំនួនស្នើឲ្យរដ្ឋអំណាចបង្កើតផែនទីប្រាប់ទីតាំង
គ្រលុកផង ព្រោះមានគ្រោះថ្នាក់ច្រើនបណ្តាលមកពីបព្ហានេះ ជាពិសេសនៅលើផ្លូវសំខាន់ៗនៅទីក្រុងភ្នំពេញ។

Dec 28, 2013 09:10 AM

អ្នក​អាន​អនាមិក

បង្កើតច្បាប់គ្រប់គ្រងមិនទាន់បានទេចា ព្រោះអីក្មួយយើងទើបតែសាងសង់រោងចក្រស្រាបៀរមិនទាប់រួចដើមផងហ្នឹង។ រង់ចាំប្តីយើងធ្លាក់ពីអំណាចសិន ចាំក្រុមពួកឯងចង់ធ្វើអីធ្វើទៅ។ ឥលូវជាអំណាចរបស់ក្រុមគ្រួសាររបស់យើង។ ដូច្នេះ ពួកឯងស្ងាត់មាត់។

Dec 18, 2013 07:48 AM

អ្នក​អាន​អនាមិក

របប ដឹកនាំរបស់ លោក ហ៊ុន សែន រីកចំរើន ស្រា ស្រាបៀ គ្រឿងស្រវឹង និង មនុស្សស្លាប់ ជិត 4 ពាន់នាក់, របួសជិត 1 ម៉ឺននាក់ ,ខូចខាតទ្រព្យសម្បត្តិ យានយន្ត អ្នករបួស 1 ឆ្នាំៗ យ៉ាងតិច 5 លានដុល្លារ ! « ប្រជាជនតិចជាងគេ អ្នករបួស ស្លាប់ ខូចខាតទ្រព្យសម្បត្តិ ច្រើនជាងគេ ! »

Dec 18, 2013 05:38 AM

អ្នក​អាន​អនាមិក

Government has been sleeping for so long. Or willing to poison it's own people the whole country! Stop right now! Get up to work! Government get paying by the people, have to work for the people. That is fair.

Dec 17, 2013 03:44 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល