អង្គការ​៤០​ស្នើ​ឲ្យ​តុលាការ​អន្តរជាតិ​អង្កេត​បណ្ដឹង​លើ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា

ដោយ អាន ស៊ីថាវ
2014-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​តវ៉ា​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​១៤ ធ្នូ ២០១៤។
ពលរដ្ឋ​តវ៉ា​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​១៤ ធ្នូ ២០១៤។
RFA/Uon Chhin

ចំនួន​អ្នក​រង​គ្រោះ​មាន​ច្រើន​នាក់ ដោយសារ​តែ​​គម្រោង​អភិវឌ្ឍន៍​របស់​ឈ្មួញ និង​អ្នក​មាន​អំណាច​​ដែល​ស្និទ្ធ​នឹង​​អ្នក​ដឹក​នាំ​ប្រទេស​​កម្ពុជា ល្បីល្បាញ​លើ​ពិភពលោក រហូត​ដល់​អង្គការ​អន្តរជាតិ​​ជា​ច្រើន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថា ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​រក​មូលហេតុ​ជាក់លាក់។

អង្គការ​អន្តរជាតិ​ចំនួន ៤០ បាន​ចុះ​ហត្ថលេខា និង​បាន​ផ្ញើ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) កាល​ពី​ថ្ងៃ​​សុក្រ ទី​១២ ខែ​ធ្នូ លើ​ការ​ស្នើ​សុំ​ឲ្យ​តុលាការ​នេះ​បើក​ការ​​ស៊ើប​អង្កេត​លើ​បណ្ដឹង​នានា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ដែល​ចោទ​ប្រកាន់​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

បណ្ដឹង​របស់​មេធាវី​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ លោក រីឆាដ រ៉ូជើរ (Richard Rogers) កាល​ពី​ថ្ងៃ​ទី​​៧ ​តុលា បាន​ដាក់​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​​នេះ ដោយ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​បក្សពួក​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ឯកជន​​ដែល​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​​​​ជា​ច្រើន​នៅ​កម្ពុជា​ បាន​វិនិយោគ​ដោយ​បាន​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​​ ប្រមាណ​​ជិត ៨​សែន​​នាក់​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​រយៈ​ពេល​​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។

គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ​ ភាគ​ច្រើន​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ ឃាតកម្ម និង​ការ​សម្លាប់​ដោយ​ចេតនា​ ដើម្បី​រក្សា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​រក្សា​អំណាច។

លិខិត​​រួម​គ្នា​របស់​អង្គការ​អន្តរជាតិ​​នោះ ​បាន​សរសេរ​ថា ប្រសិន​បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើប​អង្កេត​មែន​នោះ វា​គឺ​ជា​​គំរូ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ពិភពលោក​ ដែល​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​ខ្លួន​ត្រូវ​ជៀសវាង​មិន​ឲ្យ​​​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

អង្គការ​អន្តរជាតិ​ទាំង​នោះ បាន​រក​ឃើញ​ថា​ ​ប្រទេស​ណា​ក៏​ដោយ​ត្រូវ​តែ​យក​ច្បាប់​​​​ព្រហ្មទណ្ឌ​អន្តរជាតិ​​មក​ប្រើ​នៅ​ពេល​ដែល​ប្រទេស​នោះ​មាន​ការ​រំលោភ​ដី​ធ្លី​រាលដាល​ជា​ប្រព័ន្ធ​ដែល​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ ​ហើយ​មាន​កម្រិត​ធ្ងន់ធ្ងរ​នោះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ដាក់​សម្ពាធ​មួយ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​រាល់​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ដែល​​បណ្ដាល​ឲ្យ​អ្នក​រង​គ្រោះ​ជា​ច្រើន​​ម៉ឺន​នាក់។ ម៉្យាង​វិញ​ទៀត អ្នក​រង​គ្រោះ​ពី​ការ​បណ្ដេញ​ទាំង​នោះ ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ នៅ​ពេល​​ដែល​ពួក​គាត់​ចេញ​មុខ​តវ៉ា​​ទាម​ទា​ដី​ធ្លី​របស់​គាត់​មក​វិញ។ ម៉្យាង​វិញ​ទៀត​ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ឍប់ និង​​ឆាប់​ដោះ​ស្រាយ​បញ្ហា​ដី​​ធ្លី​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១៥ ធ្នូ។ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ​​របាយការណ៍​របស់​សមាគម​អាដហុក (Adhoc) ស្ដីពី​ស្ថានភាព​ដីធ្លី​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២.៦​លាន​ហិកតារ (២.៦៥៧.៤៧០) ដល់​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​បង្ក​ឲ្យ​មាន​ជម្លោះ​ដីធ្លី និង​ចាប់ចង​ប្រជាពលរដ្ឋ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ជិត ៨​សែន​នាក់ ឬ​ស្មើ​នឹង ៦% នៃ​ចំនួន​ប្រជាជន​សរុប ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ទន្ទ្រាន​ដីធ្លី​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច។

ម៉្យាង​វិញ​ទៀត ក្រៅ​ពី​ឈ្មួញ​​​​ដែល​ស្និទ្ធ​នឹង​អ្នក​ដឹក​នាំ​ប្រទេស​​ដែល​មាន​ដី​ច្រើន​រហូត​ដល់​រាប់​ពាន់​ហិកតារ ​ប៉ុន្តែ​អ្នក​មាន​​ឋានៈ​ខ្ពស់​នៅ​ជូរ​រដ្ឋាភិបាល​កម្ពុជា​វិញ ក៏​​មាន​ដី​ច្រើន​ពាន់​ហិកតារ​ដែរ។

​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​រក​ឃើញ​​ថា អ្នក​មាន​អំណាច​ដោយ​រាប់​ទាំង​ពី​អ្នក​មាន​ងារ​ជា​ឧត្ដមសេនីយ៍ សមាជិក​សភា ព្រឹទ្ធសភា និង​ងារ​ជា​ឯកឧត្ដម គ្រប់គ្រង​ដី​បង្កបង្កើនផល​ប្រមាណ ៨០% នៃ​ផ្ទៃ​ដី​សរុប​នៅ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​ដែល​មាន​ងារ​ទាំង​អស់​នេះ មាន​ដី​យ៉ាង​ហោច​ណាស់ ៥០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (18)
Share

Sona Radar Chann

ពី Takeo province

Hun Sen is 100% khmer but he brain washed by vc.....

Dec 18, 2014 05:52 AM

អ្នក​អាន​អនាមិក

As soon as possible will be good for CAMBODIAN people,but maybe bark not bite.Hun Sen is still in power more than 30 years and no solution at all for Khmer people.If it is right I support 100%.Do not talk to Chheang Vun,he does not understand what is ICC he think ICC is CPP.

Dec 16, 2014 09:11 PM

Oem Ratha

ពី Phnom Penh

ករណីនេះអាចប្តឹងទៅតុលាកាឧក្រិដ្ឋកម្មអន្តរជាតិ។ ចុះករណីនេះអាចជាប់ទៅតុលាការព្រហ្មទណ្ឌ័អន្តរជាតិដែលឬទេ?

Dec 16, 2014 07:55 PM

អ្នក​អាន​អនាមិក

A hun nal& a hun sen,remember where come from, you are not khmer , you have vietkong blood who commit khmers genocide.
we know about your where you come from, stop dreaming and lie an more,no bodies believe you that you are khmer.stop calling khmer country that is your country, don't forget your country ,it is north yourn.icc want you all.

Dec 16, 2014 07:01 PM

Kon Khmer

ពី Atlanta

Let do it now......

Dec 16, 2014 03:25 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល