ការ​គ្រប់គ្រង​ពី​ការ​អត្ថាធិប្បាយ​ច្បាប់​តាម​វិទ្យុ​និង​ទូរទស្សន៍

ក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ការ​ណែនាំ​ថ្មី​មួយ​សម្រាប់​នាយក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ដែល​មាន​កម្មវិធី​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​ការ​បកស្រាយ​ច្បាប់។
ដោយ សុ ជីវី
2013-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ក្រសួង​បាន​តម្រូវ​អោយ​កម្មវិធី​ដែល​ត្រូវ​ការ​វាគ្មិន​ជា​មេធាវី ត្រូវ​ដាក់​សំណើ​ទៅ​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សេចក្ដី​ណែនាំ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា រាល់​ការ​អញ្ជើញ​អ្នក​ច្បាប់ មេធាវី ដើម្បី​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ច្បាប់​តាម​ទូរទស្សន៍ ឬ​តាម​វិទ្យុ ត្រូវ​ឆ្លង​កាត់​គណៈ​មេធាវី។

សេចក្តី​ណែនាំ​នោះ​ចុះ​ថ្ងៃ​ទី៣១ ខែ​មករា របស់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បាន​ផ្សព្វផ្សាយ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កុម្ភៈ បាន​កោត​សរសើរ​ចំពោះ​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាច្រើន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អញ្ជើញ​អ្នក​ច្បាប់ មេធាវី​ទៅ​បកស្រាយ​ពន្យល់​ផ្សព្វផ្សាយ​អំពី​ការ​អប់រំ​ច្បាប់ កម្មវិធី​នយោបាយ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​អំពី​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ធានា​លទ្ធផល​ល្អ​អំពី​ការ​ផ្សព្វផ្សាយ​នេះ គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ត្រូវ​អញ្ជើញ​អ្នក​ច្បាប់ មេធាវី​ធ្វើ​ជា​វាគ្មិន​តាម​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន បញ្ជាក់​ថា ការ​ណែនាំ​នេះ​គឺ​បន្ទាប់​ពី​ក្រសួង​បាន​ទទួល​លិខិត​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី២២ ខែ​មករា ដែល​ចេញ​ដោយ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន មាន​ប្រសាសន៍​ថា គណៈ​មេធាវី​ក៏​បាន​ណែនាំ​ដូច​គ្នា​នេះ​ដែរ​ទៅ​មេធាវី និង​អ្នក​ច្បាប់​ដែល​ជា​សមាជិក​គណៈ​មេធាវី។ លោក​ថា គោលការណ៍​ថ្មី​នេះ គឺ​ជា​ការ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី និង​ធានា​ការ​ផ្សព្វផ្សាយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​សាធារណជន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ និង​ជា​នាយក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា សេចក្ដី​ណែនាំ​នេះ គឺ​ជា​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ។

គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ដល់​មេធាវី​មួយ​រូប​ដែល​ស្ថាប័ន​នេះ​បញ្ជាក់​ថា បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រម​សីលធម៌ វិជ្ជាជីវៈ​មេធាវី បន្ទាប់​ពី​មេធាវី​រូប​នោះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ពី​ការ​បំពេញ​តួនាទី និង​មុខ​របរ​របស់​លោក។

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ លោក កៃ គឹមសុង ដែល​កាសែត​របស់​លោក​មាន​ទំព័រ​ប្រចាំ​សប្ដាហ៍​និយាយ​ពី​ជីវប្រវត្តិ និង​ការ​បំពេញ​តួនាទី​របស់​មេធាវី មាន​ប្រសាសន៍​ថា មេធាវី ឬ​អ្នក​ច្បាប់​គ្រប់​រូប​គួរ​តែ​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ពី​ជីវិត និង​ការងារ​ផ្ទាល់​ខ្លួន ដោយ​ពុំ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ឡើយ។

លិខិត​ព្រមាន​ចុះ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣ ចុះ​ហត្ថលេខា​ដោយ​លោក​មេធាវី ប៊ុន ហុន ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា មេធាវី​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន បាន​រំលោភ​លើ​មាត្រា​១៥ នៃ​ក្រម​សីលធម៌​មេធាវី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

Keo Svanhn

ពី Phnom Penh

ព្រោះថាក្រញាំដៃដែកមច្ចុរាជចោរយួនកំពុងត្របាក់លេបយកទឹកដីខ្មែរយើងតាមរយះរដ្ធាភិបាលរបស់ លោក ហ៊ុន សែន សព្វថ្ងៃនេះឯង។
យើងមើលឃើញទង្វើរបស់លោក ហ៊ុន សែន ពិតជាអវិជ្ជាមែន ខ្លាចយួនជាងខ្លាចខ្លាទៅទៀត។ ភាគច្រើនមនុស្សខ្លៅចូលចិត្តឲ្យគេលើកតម្កើង បណ្តោយឲ្យយួនចូលពេញស្រុក ទង្វើយ៉ាងនេះចាត់ទុកថាជាអ្នកចេះបានដែរឮទេ?៕

Feb 09, 2013 11:35 AM

Keo Svanhn

ពី Phnom Penh

ខ្មែរនៅក្រៅស្រុកចូលរួម បក្សសង្រ្គោះជាតិដោយថវិកា ចំណែកខ្មែរដែលនៅក្នុងស្រុកចូលរួមដោយសន្លឹកឆ្នោត គឺត្រូវតែបោះឆ្នោតឲ្យបក្សសង្រ្គោះជាតិ សូមមេត្តាធ្វើយ៉ាងណាកុំឲ្យហូសពេល យើងបោះឆ្នោតឲ្យបក្សសង្រ្គោះជាតិ មិនមែនយើងប្រឆាំងនិងបក្សប្រជាជនឮក៏ លោក នាយករដ្ធមន្រី្ត ហ៊ុន សែន នោះទេ យើងប្រឆាំងនិងយួន។ យួនកំពុងតែកៀប ក លោក ហ៊ុន សែន និងបងប្អូនយើងដែលកំពុំធ្វើការនៅក្នុងគណបក្សប្រជាជននៅក្នុងជួររាជរដ្ធាភិបាលសព្វថ្ងៃនេះ ពួកគាត់ពីបាក់និងដក់ខ្លួនឲ្យផុតពីគ្រោះកាចនេះណាស។

Feb 09, 2013 11:34 AM

Hun sea

ពី Phnom Penh

នៅលើលោកយើងនេះគ្មាននរណាសុខចិត្តឲ្យគេកៀបបង្ខំខ្លួនឲ្យដូចអ្នកដទៃឮក៏ត្រូវគេវាស់ផ្លូវឲ្យខ្លួនដើរ។ប្រសិនជាចង់បានសុខដុមរមនា សាមគ្គី និងភាពរីករាយជាមួយគ្នា គប្បីគោរពភាពខុសប្លែកពីគ្នានៅក្នុងសង្គមរបស់ខ្លួនដោយការអនុគ្រោះឲ្យអ្នកដទៃមានសិទិ្ធខុសប្លែកពីខ្លួនដូចជាការនិយាយស្តីគំនិតគិត និងប្រាថ្នាខុសប្លែកពីខ្លួនជាដើម។

Feb 09, 2013 11:22 AM

Cambodia

ពី ភ្នំពេញ

My uncle works for the Council of Ministers. I asked him about Vietnamese immigrants in Cambodia: He said they have right to come to Cambodia because it is the form of globalization. I asked him about corruption: He said even the US has corruption. I asked him why the farmers can sell the rice at price: He said this is because of the wave of global economy. I therefore can conclude that the Government has no intention to take any action to solve the problem. JUST LET IT BE!!. It tells us that we have to change the government.

Feb 09, 2013 06:30 AM

អ្នក​អាន​អនាមិក

រៀនមានសញ្ញប័ត្របណ្ឌិត ធ្វើការតាមតែគេដឹកច្រមុះ អន់ជាងអ្នកមិនបានរៀនសោះ។

Feb 09, 2013 06:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល