លោក មឿង សុន ប្ដឹង​សើរើ​សំណុំ​រឿង​បទ​មជ្ឈិម​ទៅ​តុលាការ​កំពូល

ដោយ ជី វិតា
2014-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៤។
អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ខណៈ​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០០៩ មក លោក មឿង សុន ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ជា​អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បំពាក់​ភ្លើង​ហ្វា​នៅ​លើ​ជញ្ជាំង​ថែវ​ប្រាសាទ​អង្គរវត្ត បាន​ប្រកាស​ប្ដឹង​សើរើ​សំណុំ​រឿង​បទ​មជ្ឈិម​របស់​លោក​ទៅ​តុលាការ​កំពូល។

កាល​ពី​ឆ្នាំ​២០១២ តុលាការ​កំពូល បាន​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ ផ្ដន្ទាទោស លោក មឿង សុន អោយ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​បទ​ញុះញង់ បន្ទាប់​ពី​លោក​រិះគន់​ការ​បំពាក់​អំពូល​ភ្លើង​នៅ​តាម​ថែវ​ប្រាសាទ​អង្គរវត្ត​ដោយ​ក្រុមហ៊ុន ស៊ូ ជីង ដែល​ប្រធាន​ក្រុមហ៊ុន​នេះ​ជាប់​សាច់សាលោហិត​ជាមួយ​ប្រធាន​អាជ្ញាធរ​អប្សរា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន។

សូម​ស្ដាប់ លោក ជី វិតា មាន​សេចក្តី​រាយការណ៍៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ចិន្តា

ពី PNH

ថ្វីបើយើងដឹងថាពួកផ្តាច់វាដឹកនាំប្រទេស យកតុលាការសម្រាប់ដាក់ទោសអ្នកស្នេហាជាតិដែលប្រឆាំង ក៏យើងត្រូវនាំគ្នាហ៊ានធ្វើអ្វីៗដែលធ្វើបាន ដូចលោក មឿង សុន ឬក៏សុខចិត្តឲ្យពួកយួន និងក្រុមបម្រើ នាំគ្នាសម្លាប់យើង។

Nov 12, 2014 08:51 AM

អ្នក​អាន​អនាមិក

ជាប្រធានមូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ឬព្រាននារី?

Nov 11, 2014 04:48 AM

អ្នក​អាន​អនាមិក

លោក មឿង សុន ជាទីរាប់អាន មកដល់ថ្ងៃនេះទើបខ្ញុំដឹងថា​លោក​ជាមនុស្សល្ងង់សុទ លោកជ្រាបហើយពាក្យថាច្បាប់ ហើយវានៅ​កន្លែងណា អ្នកណាអ្នកតែងវា និងអ្នកណាជាអ្នកអនុវត្តន៌​វា ពិត​ណាស់​វាមានន័យ វាសំខាន់ៗសម្រាប់តែប្រទេសដែលយកច្បាប់ជា​ធំទេ តែសម្រាប់ស្រុកខ្មែរដ៏កំសត់មួយនេះ មិនមែនទេ ព្រោះវាពិត​ជាមិន​ហានជាមួយ អំណាចបុគ្គល ជាមួយដំណែង និងជាមួយប្រាក់​ឡើយ ហេតុនេះទៅបួសសន្សំបុណ្យទៅប្រសើរជាង កុំលែងជា​មួយបុរសខ្លាំងម្នាក់នេះអី អត់ន័យទេ លោក មឿង សុន។

Nov 11, 2014 01:51 AM

គេហទំព័រ​ទាំងមូល