ក្រសួង​ការពារ​ជាតិ​ប្ដឹង​ចាងហ្វាង​កាសែត ​"មនសិការ​ខ្មែរ"

ក្រុម​ការងារ​អន្តរក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" លោក ដាំ សិទ្ធិ សរសេរ​លិខិត​ពន្យល់ និង​បំភ្លឺ​ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​មួយ ដែល​មាន​ចរិត​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ ថា​បាន​យក​កម្លាំង​មក​ប្លន់​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។
ដោយ ទេព សុរ៉ាវី
2013-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ដាំ សិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​មនសិការ​ខ្មែរ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។
លោក ដាំ សិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​មនសិការ​ខ្មែរ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។
RFA file photo

លោក ដាំ សិទ្ធិ មិន​បាន​បំភ្លឺ​ជុំវិញ​អត្ថបទ​ដែល​បាន​ផ្សាយ​រួច​ហើយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន​ទេ ហើយ​សំណុំ​រឿង​របស់​លោក ដាំ សិទ្ធិ នេះ ត្រូវ​បាន​ខាង​ក្រសួង​ការពារ​ជាតិ ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យោធា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ករណី​សំណុំ​រឿង​លោក ដាំ សិទ្ធិ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ទីស្ដីការ​គណៈរដ្ឋមន្ត្រី អស់​ភាព​អំណត់​រង់ចាំ​ការ​ឆ្លើយ​តប​ជា​លិខិត​លាយលក្ខណ៍អក្សរ​បំភ្លឺ​របស់​លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៀត​ហើយ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទុក​ពេល ៣​សប្ដាហ៍​រួច​ហើយ ឲ្យ​ចាងហ្វាង​កាសែត​រូប​នេះ ពន្យល់​និង​បំភ្លឺ​ជា​លិខិត​ផ្លូវការ​ចំពោះ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា កាសែត "មនសិការ​ខ្មែរ" បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បន្លំ​លទ្ធផល​បោះ​ឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ។ ចំណង​ជើង​នេះ​ត្រូវ​បាន​លោក ដាំ សិទ្ធិ ដក​ស្រង់​ចេញ​ពី​សម្ដី​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ ទូរទស្សន៍​អូស្ត្រាលី ឈ្មោះ ស៊ី.ប៊ី.អិន (CBN)។

លោក ផៃ ស៊ីផាន ជា​អនុ​ប្រធាន​ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ​នោះ បញ្ជាក់​ថា ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ និង​កិត្តិយស​របស់​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​រឿង​នេះ​ត្រូវ​ស្ថិត​ក្នុង​តុលាការ​យោធា៖ «រឿង​នេះ​ផុត​ពី​ដៃ​យើង ការិយាល័យ​យើង​ជូន​ទៅ​មេធាវី​របស់​ក្រសួង​ការពារ​ជាតិ ឬ​កង​យោធពល​ខេមរភូមិន្ទ ដែល​ធ្វើ​ការ​ជាមួយ​តុលាការ​សឹក​ដែល​ស្វែង​រក​ព័ត៌មាន​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។ លោក ន័យ ថុល ប្រធាន​តុលាការ​យោធា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។
លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​រួម​រដ្ឋ​សភា ចាត់​ទុក​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា លោក​បាន​បញ្ជូន​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អត្ថបទ​ដែល​លោក​បាន​ចុះ​ផ្សាយ។ ប៉ុន្តែ​ខាង​គណៈរដ្ឋមន្ត្រី​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បំភ្លឺ​តាម​លិខិត​ពី​រឿង​នោះ​ទៀត។

លោក​គិត​ថា នេះ​ជា​ការ​គំរាមកំហែង​ថ្មី​ដល់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​រិះគន់​ទង្វើ​ខុស​ច្បាប់​របស់​អ្នក​កាន់​អំណាច៖ «យក​លេស​មួយ​ដើម្បី​ជា​ការ​គំរាមកំហែង​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មនសិការ ខ្មែរ​ដែល​គេ​ធ្លាប់​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​នេះ ជា​ការ​គំរាមកំហែង​មួយ​បែប​ថ្មី​មួយ​ទៀត»

ជុំវិញ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ដាក់​បណ្ដឹង​ប្ដឹង​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង ដោយសារ​តែ​លោក ដាំ សិទ្ធិ ជា​ជន​ស៊ីវិល៖ «ទាក់ទង​រឿង​បរិហារកេរ្តិ៍​ក៏ដោយ រឿង​សន្តិសុខ​ជាតិ​ក៏ដោយ ដោយសារ​លោក ដាំ សិទ្ធិ គាត់​ជា​ជន​ស៊ីវិល ហើយ​ជា​អ្នក​សារព័ត៌មាន អ៊ីចឹង​មិន​គួរ​ទាក់ទង​ជាមួយ​តុលាការ​យោធា​ទេ ហើយ​ខ្ញុំ​មើល​ទៅ​ការ​ប្រើប្រាស់​តុលាការ​យោធា​នៅ​ពេល​នេះ ចំពោះ​ខ្ញុំ​គឺ​មិន​ត្រឹម​ត្រូវ​ទេ»

លោក ដាំ សិទ្ធិ អាច​នឹង​ជាប់​ចោទ​ពី​បទ​បរិហារកេរ្តិ៍ ឬ​បើ​ធ្ងន់​លោក​អាច​ជាប់​ពាក់ព័ន្ធ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ និង​រង​ការ​គំរាមកំហែង​ជា​ច្រើន​លើក​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​ផ្សាយ​រឿង​អាស្រូវ​របស់​មន្ត្រី​ទាំង​នោះ​នៅ​ក្នុង​ទំព័រ​កាសែត។

អ្នក​កាសែត​ម្នាក់​ដែល​បម្រើ​ការពារ​ឲ្យ​កាសែត​មួយ​នេះ គឺ​លោក ឃឹម សំបូរ និង​កូន​ប្រុស ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​សង្ស័យ​ថា បាន​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល ហើយ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃាតក​ពិត​ឃើញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

កង្កែបក្នុងអណ្តូងយំតាំងតែតូចដល់ចាស់ស្លាប់មិនស្តាប់គេ
គឺអ្នកដឹកនាំខ្មែរ!ពូកែបានតែជាតិអែង!!!បើពួកលោកចង់
សោយរាជ្យតកូនចៅដេញទូតបរទេសអោយអស់ពីស្រុកខ្មែរ
ទៅ!នោះលោកចង់ធ្វើអីបានតាមចិត្តហើយ!!កុំនាំគ្នាឆ្លើយ
ដោះសារ!ផ្ទៃក្នុង-ក្រៅនឹងលើអាកាសគេកុងត្រូលទាំងអស់
ពួកដែលមិនដឹងខ្យល់គឺអស់លោកទេ!កុំនាំគ្នាខ្វាក់ឬថ្លង់ណា

Dec 03, 2013 04:17 AM

CONCERN CITIZEN

I AM VERY DISAPPOINTED BECAUSE I KNOW WHAT HUN SEN HAS DONE BUT I CANNOT DO ANYTHING ONLY SAYING FOR SAYING !!!!!

Dec 02, 2013 11:37 PM

My homeland

Hun Sen said if he or CCP lost, the war will happen..means that he is ready to make war..so he is must be the one to be judged for provokation. Mr. Phai Siphan I like your sweet speech every time you speak...but you can not make or return the mind of people. We hate CCP than ever, he robbed our future, our hope and livies.

Dec 02, 2013 11:29 PM

អ្នក​អាន​អនាមិក

នៅពេលណាយុត្តិធម៌មាន វិសមភាពសង្គមត្រូវបានត្រូវបានដោះស្រាយ និងអនុលោមតាមក្រឹត្យក្រមច្បាប់ជាធរមាន។ តែបើរឿងនោះ គ្រាន់តែសម្រាប់ការពង្រឹងអំណាចបុគ្គលទេ នោះយុត្តិធម៌ទាំងឡាយក្នុងសង្គមគ្មានទេ។ ដូចជាពាក្យបញ្ចើចបញ្ចើររបស់មនុស្សក្នុងសង្គមមួយចំនួនធំ តែងតែនិយាយលេងថា៖ "ធ្វើអាក្រក់បានលុយ ធ្វើល្អបានសោកា"។

Dec 02, 2013 10:18 PM

Jimy

ពី Boston

Is this what the government called "the deep reform"? Do you think by doing this way helps CPP and the government gain more popularity or gain more hatred from the public? You should be careful if you don't want the khmer public to hate you more.

Dec 02, 2013 07:19 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល