តុលាការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ សាន សែល
2016-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី។ សេចក្តី​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ស៊ើបសួរ និង​ប្រមូល​ភស្តុតាង​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ហើយ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា នេះ​ជា​ការ​ជូន​ដំណឹង​អំពី​ការ​បិទ​ការ​ស៊ើបសួរ​តែ​ប៉ុណ្ណោះ តែ​សំណុំ​រឿង​នេះ​មិន​ទាន់​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ទេ។

លោក​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​បាន​ជូន​ដំណឹង​អំពី​ការ​បិទ​ការ​ស៊ើបសួរ​ដល់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី តាម​ការ​កំណត់​ដោយ​ច្បាប់។ លោក​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ជូន​ដំណឹង​អំពី​ការ​បិទ​ការ​ស៊ើបសួរ​ដល់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជន​ជាប់​ចោទ និង​ព្រះរាជអាជ្ញា​ហើយ ចៅក្រម​ស៊ើបសួរ​នឹង​បញ្ជូន​សំណុំ​រឿង​ទាំងមូល​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល