តុលាការ​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន​ឆ្មាំ​យាម​ព្រះ​សក្យមុនីចេតិយ​បណ្ដោះ​អាសន្ន

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល បញ្ជាក់​ថា ជន​សង្ស័យ​ដែល​ជា​ឆ្មាំ​យាម​ការពារ​ព្រះ​សក្យមុនីចេតិយ ចំនួន ៥​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស។
ដោយ ហ៊ុំ ចំរើន
2013-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១២-ធ្នូ-២០១៣៖ ព្រះ​សក្យមុនីចេតិយ​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ និង​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ អតីត​រាជធានី​ឧត្តុង្គ។
១២-ធ្នូ-២០១៣៖ ព្រះ​សក្យមុនីចេតិយ​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ និង​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ អតីត​រាជធានី​ឧត្តុង្គ។
RFA/Van Vichar

ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា តុលាការ​សម្រេច​ឃុំ​ជន​សង្ស័យ​ទាំង ៥​នាក់ ដោយ​ផ្អែក​ទៅ​លើ​វត្ថុ​តាង​ដែល​អាជ្ញាធរ​ប៉ូលិស​រក​ឃើញ​នៅ​ផ្ទះ​របស់​ជន​សង្ស័យ បន្ទាប់​ពី​តុលាការ​បាន​សាកសួរ​ជន​សង្ស័យ​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ធ្នូ មក។

លោក សំ សុខខេង ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​កណ្ដាល មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ការ​សាកសួរ​របស់​មន្ត្រី​តុលាការ​ចំនួន ២​ថ្ងៃ​នោះ ដោយ​ពុំ​មាន​ការ​ប្រកែក​ពី​ជន​សង្ស័យ​លើ​វត្ថុ​តាង​ដែល​ខ្លួន​បាន​គ្រប់គ្រង​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​គ្រាន់​តែ​ជា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ជាក់​ច្បាស់​ទៅ​លើ​ជន​សង្ស័យ មុន​ពេល​តុលាការ​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ប៉ុណ្ណោះ៖ «គាត់​ទទួល​យក​តើ គាត់​អត់​មាន​ថា​អី យើង​ប្រាប់​គាត់​តាម​តុលាការ​ថា​អា​ការ​គេ​ចោទ​បែប​នេះ​ហើយ។ តែ​គាត់​ក៏​អត់​មាត់​អត់​ក​អី​ដែរ នេះ​តាម​ចម្លើយ​របស់​គាត់»

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល បង្ហាញ​ថា ជន​សង្ស័យ​ទាំង ៥​នាក់ ដែល​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នោះ រួម​មាន លោក កាន់ សុភ័ក្ត្រ លោក កា សាក លោក ផា សុខែម លោក ចោម ថៃ និង​លោក សៀង សារិន។ បច្ចុប្បន្ន ជន​សង្ស័យ​ទាំង ៥​នាក់​នោះ ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល។

តុលាការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង ៥​នាក់ ពាក់ព័ន្ធ​ការ​បាត់​វត្ថុ​មាន​តម្លៃ​ក្នុង​ព្រះ​សក្យមុនីចេតិយ។ ព្រះ​សក្យមុនីចេតិយ ស្ថិត​ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ត្រូវ​បាន​ចោរ​លួច​គាស់​យក​សម្ភារៈ​មាន​តម្លៃ​នៅ​ទី​នោះ កាល​ពី​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ក្នុង​ព្រះ​សក្យមុនីចេតិយ នេះ មាន​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ធ្វើ​ពី​មាស សំរឹទ្ធ និង​លង្ហិន ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ ហើយ​ក្នុង​បរិវេណ​នេះ មាន​មន្ត្រី​ឆ្មាំ​យាម​ជា​ច្រើន​នាក់ ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព។ ប៉ុន្តែ គេ​នៅ​ពុំ​ទាន់​អាច​រក​មូលហេតុ​ពិត​នៃ​ការ​បាត់​បង់​វត្ថុ​មាន​តម្លៃ ដែល​មាន​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នោះ ដោយសារ​អ្វី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

ក្មែង ជាយដែន

ដើម្បីការពារខ្លូនកុំឲ្យធ្លាក់ពីអំណាច គាត់ត្រុវតែប្រញាប់រករបស់សក្កិសិទ្ធការពារឲ្យហើយ។

Jan 04, 2014 07:59 PM

Sovannareach momo

ពី Takhmao

កន្លែងសំខាន់អញ្ចឹងគួរតែមានដាក់កាម៉េរ៉ាសុវត្ថិភាពបានល្អ។ មនុស្សមិនអាចទុកចិត្តបានទេ វត្តុទើបទុកចិត្តបាន។

Dec 25, 2013 12:25 PM

ក្មេងវត្ត

ពី វត្តភ្នំ

ចង់ដឹងថាអ្នកណាជាចោរពិតប្រាកដសួរទៅស្ដាច់សង់កាំភ្លើងខ្លី
ទេពវង់នោះនឹងដឹងរឿងពិតហើយ។

Dec 24, 2013 06:27 PM

អ្នក​អាន​អនាមិក

ខ្មោងក្នុងមិនអោយដៃ ខ្មោចក្រៅមិនហ៊ានទេ។

Dec 20, 2013 11:22 AM

ភា

ពី ភ្នំពេញ

មិនដឺងជាអីទេស្រុកខ្មែរ ថ្ងៃណាក៏លឺតែលួច រំលោភ សំលាប់ យូរៗ ទៅសូម្បីតែវត្ថុស័ក្តិសិទ្ធក៏លួចដែរពិតជា ទមិឡមែន។

Dec 20, 2013 03:32 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល