ក្រសួង​យុត្តិធម៌​យល់​ទទួល​សំណើ​របស់​រដ្ឋសភា​ពី​​ការ​បង្រួញ​​នៃ​ការ​ឃុំខ្លួន

ដោយ ប្រាជ្ញ ចេវ
2016-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អង្គ វង្សវឌ្ឍានា (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក អេង ឆៃអ៊ាង (ស្ដាំ) ប្រធាន​គណៈកម្មការ​ទី​១រដ្ឋសភា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក អង្គ វង្សវឌ្ឍានា (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក អេង ឆៃអ៊ាង (ស្ដាំ) ប្រធាន​គណៈកម្មការ​ទី​១រដ្ឋសភា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា អះអាងថា ក្រសួង​យុត្តិធម៌​យល់​ទទួល​សំណើ​របស់​រដ្ឋសភា ពី​ការ​បង្រួញ​ការ​ឃុំ​ខ្លួន បន្ទាប់​ពី​រដ្ឋសភា រក​ឃើញ​មាន​ករណី​ឃុំ​ខ្លួន ធ្វើ​ឡើង​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ ទម្រាំ​ទទួល​បាន​ការ​ជំនុំជម្រះ ឬ​ដោះលែង

លោក អង្គ វង្សវឌ្ឍានា ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា នៅ​រសៀល​​ថ្ងៃ​ទី​២៥ ខែ​មីនា អំពី​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌ ជា​ពិសេសការ​អនុវត្ត​របស់​ប្រព័ន្ធ​តុលាការ​កន្លង​មក។

ការ​ចូល​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចំពោះ​មុខ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នេះ ធ្វើ​ឡើង​តាម​ការ​កោះ​ហៅ​របស់​ប្រធាន​គណៈកម្មការ​ទី​១រដ្ឋសភា លោក អេង ឆៃអ៊ាង ក្រោយ​ពី​ក្រសួង​នេះ​កោះ​ហៅ​ប្រធាន​សាលា​ដំបូង និង​ព្រះរាជអាជ្ញា​គ្រប់​រាជធានី-ខេត្ត មក​ពិភាក្សា​ពី​គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទំនាស់​ដីធ្លី បន្ទាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី ២​នាក់​បាន​នៅ​ក្រៅ​ឃុំ និង​ទំនាស់​ដីធ្លី​របស់​ទាហាន ៥​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល