ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​ករណី​ភាព​មិន​ប្រក្រតី​របស់​ចៅក្រម កែវ មុនី

ដោយ ទេព សុរ៉ាវី
2014-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ស្នើ​ឲ្យ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​បន្ទាន់​ចំពោះ​ករណី​មិន​ប្រក្រតី​របស់​ចៅក្រម​ស៊ើប​អង្កេត​ម្នាក់ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​ចៅក្រម កែវ មុនី ពាក់ព័ន្ធ​នឹង​ការ​សាកសួរ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​រូប​ដោយ​មិន​មាន​វត្តមាន​មេធាវី។ ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​ពី​ករណី​នេះ។

ទោះ​បី​មិន​ទាន់​មាន​លទ្ធផល​ពី​ការ​ស៊ើប​អង្កេត​ករណី​ភាព​មិន​ប្រក្រតី​របស់​ចៅក្រម កែវ មុនី ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក អង្គ វង្សវឌ្ឍានា យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់​ចំពោះ​រឿង​នេះ និង​បាន​បញ្ជូន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ទៅ​ឲ្យ​ក្រុម​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ភ្លាមៗ ដើម្បី​ឲ្យ​ស៊ើបអង្កេត​ពី​ករណី​នេះ៖ «ទុក​លទ្ធភាព​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​របស់​គាត់​ក្នុង​ការ​ពិនិត្យ​ស៊ើបអង្កេត​ករណី​នេះ»

​កាល​ពី​ចុង​សប្ដាហ៍ ព្រះមហាក្សត្រ​បាន​ស្នើ​សុំ​ឲ្យ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​លើ​ចៅក្រម កែវ មុនី បន្ទាប់​ពី​លោក​កោះ​ហៅ​ជន​ត្រូវ​ចោទ​ម្នាក់ គឺ​លោក អ៊ុក ពេជ្រសំណាង ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មក​សាកសួរ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​មេធាវី​ការពារ​ក្ដី​ជា​មុន។

លិខិត​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដែល​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ដោយ​ប្ដឹង​ថា លោក អ៊ុក ពេជ្រសំណាង ត្រូវ​ចៅក្រម​សាកសួរ​អស់​ពេល ៣០​នាទី ដោយ​គ្មាន​វត្តមាន​របស់​មេធាវី។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុក ពេជ្រសំណាង គឺ​លោក ជូង ជូងី បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ កាល​ណា​ជន​ត្រូវ​ចោទ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ គឺ​ត្រូវ​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​នោះ។ ប៉ុន្តែ​លោក​ចៅក្រម កែវ មុនី មិន​បាន​អញ្ជើញ ឬ​ជូនដំណឹង​ទៅ​លោក​ពី​ការ​សាកសួរ​កូន​ក្តី​របស់​ខ្លួន​ឡើយ៖ «ជា​ការ​ព្រមាន​មួយ​ឲ្យ​ចៅក្រម​ផ្សេងៗ​ទៀត​យក​ចិត្ត​ទុកដាក់​កុំ​ឲ្យ​រំលោភ​បំពាន​សិទ្ធិ​ជន​ត្រូវ​ចោទ កាលណា​គេ​មាន​មេធាវី​គ្រប់​ចំណាត់​ការ​ត្រូវ​អញ្ជើញ​មេធាវី​ឲ្យ​ចូល​រួម​ធ្វើ​យ៉ាង​នេះ​ទើប​ធានា​សិទ្ធិ​របស់​ពលរដ្ឋ»

ពាក់ព័ន្ធ​បញ្ហា​នេះ អគ្គលេខាធិការ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក សំ ប្រជាមានិត បញ្ជាក់​ថា ក្នុង​ករណី​ស៊ើប​អង្កេត​ទៅ​ឃើញ​មាន​កំហុស​ឆ្គង​តាម​នីតិវិធី​នោះ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បញ្ជូន​រឿង​នេះ​បន្ត​ទៅ​ក្រុមប្រឹក្សា​វិន័យ​ដើម្បី​ពិនិត្យ​លើ​វិន័យ​ការងារ​របស់​ចៅក្រម​រូប​នោះ។

យ៉ាង​ណា​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​លោក សំ ប្រជាមានិត មិន​បាន​បញ្ជាក់​ពី​កម្រិត​វិន័យ​ទោស​ចំពោះ​ចៅក្រម កែវ មុនី ប្រសិនបើ​រក​ឃើញ​ថា ពិតជា​បាន​ប្រព្រឹត្ត​ខុស​ពី​នីតិវិធី​មែន​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ចៅក្រម កែវ មុនី ដើម្បី​សួរនាំ​ពី​រឿង​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​បាន​ចុច​ផ្ដាច់​ទៅ​វិញ​ភ្លាមៗ ដោយ​មិន​ឆ្លើយ​អ្វី​នោះ​ឡើយ។

​លោក អ៊ុក ពេជ្រសំណាង គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ផ្ដួចផ្ដើម​គំនិត​អោយ​មាន​អំពើ​ហិង្សា​កុបកម្ម និង​អំពើ​ហិង្សា​ដោយ​ចេតនា​នៅ​ក្បែរ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ពេល​មាន​ការ​តវ៉ា​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ។ លោក​ត្រូវ​ចូល​សវនាការ​លើ​បណ្ដឹង​នេះ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Krom church

ពី U.S..A

No need to investigated , it vast time because ah keo mony graduated from TROR PAING KRORLIENG law school . The same Khmer Rouge regime never need lawyer or procecutor ,juror and the prisoner no need to complaining.

Dec 15, 2014 11:38 PM

ក្មេងវត្ត

ពី វត្តភ្នំ

ប្រសិនជាដំណឹងនេះពិតដូចដែលផ្សាយនេះមែនបញ្ជាក់ឱ្យរាស្រ្តខ្មែរ
និងសកលលោកដឹងយ៉ាងច្បាស់ប្រាកដថាស្ដាច់ខ្មែរស្ដាប់បង្គាប់អ្នក
ណាខ្លះ?។ចម្លើយគឺអ្នកដែលស្ដាច់ខ្លាចហើយស្ដាប់បង្គាប់នោះមានពីរ
នាក់៖អ្នកទី១គឺហ៊ុន សែន ជាក់ស្ដែងដូចកាលលើកលែងទោសសម
រង្សីឱ្យមានសិទ្ធចូលស្រុកវិញក្រោយពីបានត្រូវហ៊ុន សែនបញ្ជារឱ្យទៅ
រស់នៅបារាំងមួយរយៈពេលដើម្បីបន្តរផែនការជាមួយគ្នាទៅអនាគត,
ទី២គឺមួរ សុខហួរតែម្ដងព្រោះថាពេលរាស្រ្តខ្មែររាប់សែនផ្ញើរញត្តិសុំកុំ
ឱ្យចូលបើកសភានិងទុក្ខវេទនាផ្សេងៗរបស់រាស្រ្តស្ដាច់ម្នាក់នេះមិនយក
ភ្នែកមើលនិងត្រជៀកស្ដាប់ទេតែបែរជាមកស្ដាប់បង្គាប់តាមសំបុត្រតែ
មួយសន្លឹករបស់មួរ សុខហួរទៅវិញ។សុំរម្លឹកអ្នកស្រីមួរ សុខហ៊ួរយក
បុណ្យបន្តិចទៅចុះថាហ៊ុន សែនមិនចូលចិត្តឱ្យមានអ្នកទី២ជាអ្នកបញ្ជារ
លើស្ដាច់ក្រៅពីហ៊ុន សែនតែម្នាក់ឯងទេលើកលែងតែអ្នកស្រីមាន...
ជាមួយហ៊ុន សែន។ប្រសិនជាដូច្នោះមែនក៏ត្រូវប្រយ័ត្ននឹងម៉ែប្រពន្ធ
បូរ៉ានីដែរដូចមានស្នាដៃបញ្ជាក់កន្លងមកហើយ។

Dec 15, 2014 04:20 PM

Roth

ចៅក្រមបែបនេះដេញក្បាលចោលតែម្តងទៅដើម្បីកុំអោយខូចពូជ ។ ធ្វើអ្នកច្បាប់តែរំលោភច្បាប់តើធ្វើម៉េចអាចរកយុត្តិធម៏កើត?

Dec 15, 2014 01:21 PM

អ្នក​អាន​អនាមិក

ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី .? ដើម្បី អ្វី .?

Dec 15, 2014 08:23 AM

គេហទំព័រ​ទាំងមូល