បទសម្ភាសន៍៖ "សមត្ថកិច្ច​មិន​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក កឹម សុខា ជា​រឿង​ខុស​ច្បាប់"

ដោយ ទីន ហ្សាការីយ៉ា
2016-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។
លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​ច្បាប់​ពន្យល់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​គំរាម​សម្លាប់​លោក កឹម សុខា តាម​ហ្វេសប៊ុក (Facebook) ឈ្មោះ ធី សុវណ្ណថា កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជា​រឿង​ខុស​ច្បាប់។

មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន បញ្ជាក់​ថា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​នៅ​ពេល​ដឹង​ពី​ករណី​គំរាម​សម្លាប់​នេះ​ហើយ តែ​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​ទោះ​បី​ជា​គ្មាន​ពាក្យ​បណ្ដឹង​ពី​លោក កឹម សុខា ក្ដី គឺ​ព្រះរាជអាជ្ញា​អាច​ចោទ​ប្រកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ពី​បទ​អកម្ម​តាម​ក្រម​ព្រហ្មទណ្ឌ។

ការ​លើក​ឡើង​របស់​លោក​មេធាវី ហុង គឹមសួន បែប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ ឲ្យ​កាសែត​បរទេស​មួយ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ​ថា ក្រសួង​មហាផ្ទៃ មិន​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក កឹម សុខា ទេ ដោយសារ​សាមី​ខ្លួន​មិន​ដាក់​ពាក្យ​ប្ដឹង។

សូម​បទសម្ភាសន៍​អំពី​បញ្ហា​នេះ​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក​មេធាវី ហុង គឹមសួន ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល