លោក ហោ ណាំហុង ប្ដឹង​លោក សម រង្ស៊ី រឿង​បរិហារ​កេរ្តិ៍​ថា​ជា​ប្រធាន​ជំរំ​ឃុំឃាំង​បឹង​ត្របែក

ដោយ ឡេង ម៉ាលី
2016-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។
RFA

លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី ជា​ថ្មី​ទៀត​អំពី​បទ​បរិហារ​កេរ្តិ៍ ទាក់ទង​នឹង​រឿងរ៉ាវ​នៅ​ជំរំ ឬ​គុក​បឹង​ត្របែក ដែល​ធ្វើ​បាប និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មិន​ទាន់​ចប់​ទេ​រហូត​មក​ដល់​ពេល​នេះ ទោះ​បី​ជា លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី បាន​សម្រេច​រហូត​ដល់​ធ្វើ​ឲ្យ លោក សម រង្ស៊ី រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ដោយសារ​បណ្ដឹង​របស់ លោក ហោ ណំាហុង កន្លង​មក​ក្ដី។

លោក ហោ ណាំហុង បន្ត​ប្ដឹង លោក សម រង្ស៊ី រឿង​បរិហារ​កេរ្តិ៍​ដែល​ថា លោក​ជា​ប្រធាន​ជំរំ​ឃុំឃាំង​នៅ​បឹង​ត្របែក កាល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មីនា បាន​ស្រង់​ប្រសាសន៍ លោក សម រង្ស៊ី ដែល​អះអាង​ថា លោក ហោ ណាំហុង ប្ដឹង​លោក​ទាក់ទង​នឹង​រឿង​ខ្មែរ​ក្រហម​ជា​ថ្មី​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា ការ​ប្ដឹង​ជា​ថ្មី​នេះ គឺ​ពាក់ព័ន្ធ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អំពី​សារ​ទូរលេខ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។

លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស ថ្លែង​បញ្ជាក់​អំពី​បញ្ហា​នេះ​ដោយ​ខ្លី​ថា លោក​មិន​មាន​សេចក្ដី​អធិប្បាយ​អ្វី​លើស​ពី​នេះ​ទេ ព្រោះ​លោក​ជាប់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ឯកសារ​ផ្ទៃ​ក្នុង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើប​តែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​មាន​ខ្លឹមសារ​ថា «លោក ហោ ណាំហុង បាន​វិល​មក​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ហើយ​គាត់​រួច​ពី​ការ​ស្លាប់ ព្រោះ​គាត់​ធ្លាប់​រៀន​សូត្រ​ជាមួយ អៀង សារី។ គាត់​បាន​ក្លាយ​ទៅ​ជា​មេ​ជំរំ (ឬ​គុក) បឹង​ត្របែក ហើយ​គាត់​ព្រម​ទាំង​ភរិយា​គាត់ បាន​សហការ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​មនុស្ស​ជាច្រើន ដែល​ជាប់​ឃុំឃាំង​នៅ​ទីនោះ»

ទាក់ទង​នឹង​ការ​ប្ដឹងផ្ដល់​ថ្មី​នៅ​តុលាការ​ប៉ារីស ប្រទេស​បារាំង នេះ មេធាវី​របស់ លោក ហោ ណាំហុង គឺ​លោក ការ សាវុត្ថ ថ្លែង​នៅ​ថ្ងៃ​ទី​២២ មីនា ថា លោក​មិន​បាន​ជ្រាប​អំពី​ការ​ដាក់​ពាក្យ​ប្ដឹង​ថ្មី​របស់ លោក ហោ ណាំហុង នៅ​ប្រទេស​បារាំង នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ទេ។ ខ្ញុំ​អត់​បាន​ដឹង​ផង ឃើញ​ខាង​ណា​នោះ​តេ​មក​សួរ​ខ្ញុំ​ដែរ ខ្ញុំ​អត់​បាន​ដឹង។ បើ​ដាក់​នៅ​ស្រុក​បារាំង មេធាវី​បារាំង ហើយ មិន​មែន​ខ្ញុំ​ទេ»

រឿងរ៉ាវ​ប្ដឹងផ្ដល់ លោក សម រង្ស៊ី អំពី​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង បាន​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ពេល​ដែល លោក សម រង្ស៊ី ចោទ​ប្រកាន់ លោក ហោ ណាំហុង ថា​ជា​ប្រធាន​ជំរំ​ឃុំឃាំង ឬ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។ លោក ហោ ណាំហុង ថា​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ព្រោះ​បង​ប្អូន និង​សាច់ញាតិ​របស់​លោក​ជាង ៣០​នាក់ ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ដែរ។

ពេល​ដែល​អ្នក​កាសែត​មួយ​ចំនួន​សួរ លោក សម រង្ស៊ី ថា តើ​លោក​ព្រម​សុំ​ទោស លោក ហោ ណាំហុង ឬ​ទេ ដើម្បី​ឲ្យ​រួច​ផុត​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍? លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថា «លោក ហោ ណាំហុង ទេ​ដែលត្រូវ​សូម​ទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដែល​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់ បន្ទាប់​ពី​យក​ចេញ​ពី​គុក​បឹង​ត្របែក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារ​តែ លោក ហោ ណាំហុង នេះ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម ហើយ​បាន​មួលបង្កាច់​ជន​ស្លូត​ត្រង់ ដើម្បី​យក​ចិត្ត​ពួក​ខ្មែរ​ក្រហម ហើយ​រួច​ខ្លួន​ចំពោះ​រូប​គាត់ (ហោ ណាំហុង ហៅ​មិត្ត យ៉ែម) និង​ក្រុម​គ្រួសារ​គាត់»

ក្នុង​រឿង​ក្ដីក្ដាំ​បរិហារ​កេរ្តិ៍​នេះ លោក សម រង្ស៊ី បាន​ឈ្នះ​ក្ដី​នៅ​សាលា​ឧទ្ធរណ៍​ប្រទេស​បារាំង។ ដោយឡែក​តុលាការ​កម្ពុជា ផ្ដន្ទាទោស លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ប៉ុន្តែ លោក សម រង្ស៊ី មិន​បាន​ជាប់​ពន្ធនាគារ​នោះ​ទេ ដោយ​លោក​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

I am pretty sure there are some people know who is Hor Nam Hong. we will find the true who he is. however we don't want to use Cambodian court because Hun Sen did not even trust Cambodian doctors. or Hun Sen said Cambodian doctors unable to see him. we said the same thing Cambodian court bias because they are under pressure of power man."Saveun
ពី Por Sat
I'm the one who survive from (Kouk Beung Trabek).

Hor Namhong is really chief of this Kouk.

I'm also from Franch. After Phnom Penh fall in KR, I believe KR propaganda, that is why I come to my motherland but everything is different.

I always remember."

Mar 26, 2016 02:42 AM

ហានិភ័យ

ពី តាកែវ

មេគុកទួលស្លែង កាំងហ្គិចអៀវហៅឌុច ក៏ធ្លាប់បានអះអាងថាមានសាច់ញាតិដូចជាបងគាត់ជាដើមត្រូវបានស្លាប់និងគេសំលាប់។

Mar 23, 2016 04:06 AM

អ្នក​អាន​អនាមិក

Why don't any one find what is the fact? Where does Ho Nam Hong come from? Put on facebook or youtube

Mar 23, 2016 03:14 AM

អ្នក​អាន​អនាមិក

ស្តាប់ទៅរឿងនេះវាពីរដាច់ពីក្នា មួយជារឿងការងារ ពីរវាជារឿង​បាត់​បង់សាច់ញាតិ អត់ចូលគ្នាទេ កាលនោះពួកអាពតខ្លះវាសម្លាប់​ទាំង​ម្តាយខ្លួនឯងផងវាថាជាខ្មាំង ហើយវាក៏សម្លាប់អ្នកផ្សេងដែរ អញ្ចឹង​អត់​ចូលគ្នាបានទេ តែអញ្ចេះមិនដឹងថាយ៉ាងមេចទេ តែបើអ្នកកុហក ភូតភរ​​មួលសង្កាច់ គឺជាមនុស្សគួរឲ្យស្អប់ខ្ពើមជាទីបំផុត និងរន្ទះបាញមិន​ខាន​ថៃគេនិយាយថា ភូតជិងថាំជិងប៉ិនឃុនឌី បើផ្ទុយពីហ្នឹងវិញគឺព្រៃ​ផ្សៃ​សុត​​សាតមិនអញ្ចឹង?

Mar 23, 2016 02:32 AM

Saveun

ពី Por Sat

I'm the one who survive from (Kouk Beung Trabek).

Hor Namhong is really chief of this Kouk.

I'm also from Franch. After Phnom Penh fall in KR, I believe KR propaganda, that is why I come to my motherland but everything is different.

I always remember.

Mar 23, 2016 01:49 AM

អ្នក​អាន​អនាមិក

លោកតាជាទីគោរព្វ ខ្ញុំសែនរុំភើបណាស់ចំពោះសេចក្តីក្លាហាន​របស់​លោកតា តែខ្ញុំក៏សែនបារម្ភណាស់ ចំពោះលោកតា ដែលហ៊ានចេញ​មកជល់និងថ្មដា លោកតាឃើញនិងឮស្រាប់ហើយ ប្រហែលសមរង្សី នៅតែរត់ចោលស្រុក ចុះទម្រាំបើលោកតា តែទោះជាយ៉ាងណាសូមវត្ថុ​សាកសិទ​ជួយរក្សាលោកតា អោយរួចផុតពីក្រញ៉ាំឃាតកផង។

Mar 23, 2016 09:47 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល