មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប​ដាក់​ពាក្យ​ប្ដឹង​សុំ​វត្ថុ​ដែល​បាន​ដកហូត

ដោយ ហេង សកល
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ដែល​បាន​ដកហូត កាលពី​ខែ​វិច្ឆិកា។ នេះ​ជា​បណ្ដឹង​លើក​ទី​៣​ហើយ ដែល​មេធាវី​បាន​ស្នើ​សុំ​ក្នុង​នៅ សំណុំរឿង​ក្ដី​នេះ បន្ទាប់ពី​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​សម្រេច​បន្ត​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ កន្លង​ទៅ​នេះ។

មេធាវី​ការពារ​ក្ដៅ​ឱ្យ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ គឺ​លោក​មេធាវី កែវ វ៉ាន្នី បាន​ឱ្យ​ដឹង​ថា លោក​ចង់បាន​សម្ភារៈ​ដែល​តុលាការ​បាន​ចាប់​យក ដើម្បី​មក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​របស់​កូន​ក្តី​លោក​ទាំងពីរ​វិញ។ សម្ភារៈ​ដែល​តុលាការ​បាន​ចាប់​យក​រួមមាន លោក អ៊ួន ឈិន ម៉ូតូ​២​គ្រឿង ទូរស័ព្ទ​ដៃ ២​គ្រឿង កុំព្យូទ័រ​មួយ​ចំនួន កាមេរ៉ា និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ ចំណែក លោក យាង សុធារិន្ទ មាន ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​២​គ្រឿង។

លោក​មេធាវី​ឱ្យ​ដឹង​បន្ត​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​តុលាការ​ត្រូវ​ទុក​សម្ភារៈ​របស់​កូន​ក្ដី​លោក​ឡើយ ដោយហេតុថា របស់របរ​ទាំងនោះ​មិនមែន​ជា​វត្ថុ​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ទៀត​ឡើយ។

លោក​មេធាវី កែវ វ៉ាន្នី ថា លោក​នឹង​ទៅ​ជួប​កូន​ក្តី​ទាំងពីរ​របស់​នៅ​ពន្ធនាគារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​អំពី​ការ​ស្នើ​សុំ​ឱ្យ​នេះ ព្រមទាំង​សួរសុខទុក្ខ​កូន​ក្តី​លោក​ផង​ដែរ។

គិត​ដល់​ថ្ងៃ​អង្គារ ទី​១២ ខែ​ធ្នូ​នេះ ចូល​ថ្ងៃ​ទី​២៩ ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំខ្លួន​អ្នក​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល