តើ​គ.ជ.ប​អាច​យក​អាសនៈ​បក្ស​មួយ​ទៅ​ឲ្យ​បក្ស​មួយ​ផ្សេង​ទៀត​បាន​ទេ?

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មិន​បាន​អនុញ្ញាត​អោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប យក​អាសនៈ​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា​របស់​គណបក្ស​មួយ​ដែល​មិន​បាន​ប្រកាស​បោះបង់​ចោល​ទៅ​ប្រគល់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​មួយ​ផ្សេង​ទៀត​នោះ​ទេ។
ដោយ ជី វិតា
2013-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
RFA


មាត្រា ១១៨ ថ្មី ចំណុច «ង» នៃ​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ​ចែង​ថា៖ "ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទទួល​អាសនៈ​មួយ ឬ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា ប៉ុន្តែ​គណបក្ស​នយោបាយ​ណា​មួយ​នោះ បាន​ប្រកាស​បោះបង់​ចោល​អាសនៈ​របស់​ខ្លួន ឬ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន និង​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នោះ​ដែល​ប្រកាស​ថា ជាប់​ឆ្នោត​រួច​ហើយ មិន​មាន​សុពលភាព និង​មិន​មាន​គុណសម្បត្តិ​ទៅ​ទៀត​ឡើយ។ ក្នុង​ករណី​ខាង​លើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​ប្រាំពីរ (៧) ថ្ងៃ ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ទទួល​បាន​អាសនៈ​ក្នុង​ខេត្ត ក្រុង​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះ​បង់​នោះ"

យោង​តាម​អត្ថន័យ​នៃ​មាត្រា​ច្បាប់​បោះ​ឆ្នោត​នេះ គ.ជ.ប អាច​ធ្វើ​ការ​បែងចែក​អាសនៈ ឬ​ដក​យក​អាសនៈ​របស់​គណបក្ស​មួយ​ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង លុះ​ត្រា​តែ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ប្រកាស​បោះបង់​ចោល​ក្រោយ​ពី​ជាប់​ឆ្នោត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ថា ការ​បង្កើត​​រដ្ឋ​សភា​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត ដើម្បី​ឆ្ពោះ​ទៅ​បង្កើត​រដ្ឋាភិបាល​នឹង​មិន​ជាប់​គាំង​ឡើយ។ លោក ហ៊ុន សែន មាន​អះអាង​ថា ច្បាប់​បោះ​ឆ្នោត​អាច​អនុញ្ញាត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដក​យក​អាសនៈ​ជាប់​ឆ្នោត​របស់​គណបក្ស​ដទៃ ដែល​បោះ​បង់​ចោល​ទៅ​អោយ​គណបក្ស​មួយ​ផ្សេង​ទៀត​ដែល​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា។

ប៉ុន្តែ​ពាក្យ​គន្លឹះ​ទាក់ទង​នឹង​គតិយុត្តិ​ក្នុង​មាត្រា ១១៨ ថ្មី ចំណុច «ង» នៃ​ច្បាប់​បោះ​ឆ្នោត គឺ​ត្រង់​ពាក្យ​យថា «ប្រកាស​បោះបង់​ចោល​អាសនៈ»។ ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ទទួល​បាន​អាសនៈ​ចំនួន ៥៥ នោះ មិន​បាន​ប្រកាស​បោះ​បង់​ចោល​អាសនៈ​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា​របស់​ខ្លួន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

sona

ពី Phnom Penh

Cambodian people now not the same as before. we hurt enough, we have to again for our justice

Aug 05, 2013 10:24 PM

sona

ពី Phnom Penh

I really admire RFA that always give true information and the staffs are very very brave, Please continue to broadcasting for Cambodian people
thanks you

Aug 05, 2013 10:13 PM

អ្នក​អាន​អនាមិក

ពី PP

ទោះជាមិនបានប្រកាសថាបោះបង់ចោលអសនៈក៏ដោយ តែពេលព្រះមហាក្សត្រកោះប្រជុំសភាតាមនិតិវិធី ហើយបើតំណាងរាស្រ្តរូបណាមិនចូលរួម តើមានន័យថាបោះបង់ចោលអសនៈរបស់ខ្លួនដែររឺទេ? (មានន័យថាបានបោះបង់ចោលអសនៈតាមរយះទង្វើរដោយគ្មានសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ រឺពាក្យសំដី)។

Aug 05, 2013 09:55 AM

sreng

ពី PP

សូមសួរទៅលោកឈាងវុនថា! ពាក្យថា ពហិការ បានន័យថាឬប្រែថា
បោះបង់ចោល? សូមជួយស្រាយបំភ្លឺផង។
សូមឥ្យអ្នកតំណាងរាស្រ្ត តាក់តែងច្បាប់គោរពច្បាប់ចូរកុំក្រឡៃច្បាប់!

Aug 05, 2013 06:31 AM

chhouk

ពី Svay Rieng

This is really good knowledge for me. Dear Beloved RFA staffers, please also keep broadcasting the criminal, chhouk bandith who are now walking freely even he voted for cpp during July 28, I am afraid. Thanks for your excellent job.

Aug 05, 2013 03:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល