លោក ទ្រី ភាព ប្ដឹង​ពលរដ្ឋ​២​នាក់​ពី​បទ​បរិហារកេរ្តិ៍

ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្ត​កណ្ដាល ត្រូវ​បាន​តុលាការ​កោះ​ហៅ​តាម​បណ្ដឹង​របស់​​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច លោក ទ្រី ភាព។ ពាក្យ​បណ្ដឹង​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ដែល​និយាយ​ពី​ការ​ឃ្លាំមើល​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា និង​សិក្សា​លម្អិត​ទៅ​លើ​សាវតារ​របស់​ក្រុមហ៊ុន ទ្រី ភាព ហើយ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ​ប្រកប​របរ​ធំ​គឺ​ជួញ​ឈើ។
ដោយ វណ្ណ វិចារ
2013-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។
គំនរ​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។
Adhoc Photo

ប្រជាពលរដ្ឋ​ពីរ​នាក់​រស់​នៅ​ភូមិ​ជន្លង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​ត្រូវ​សង្គម​ស៊ីវិល​សម្ភាសន៍​អំពី​សាវតារ​របស់​លោក ទ្រី ភាព កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​ខេត្ត​កណ្ដាល។ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ពលរដ្ឋ​ដែល​ត្រូវ​គេ​ប្ដឹង និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ត្បែង លោក សេន សាន នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា រូប​លោក​បាន​ទទួល​ដីកា​ពី​សាលា​ដំបូង​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា តាម​បណ្ដឹង​របស់​ឧកញ៉ា ទ្រី ភាព ក្នុង​បទ​បរិហារកេរ្តិ៍។ លោក​បន្ថែម​ថា លោក​ពិត​ជា​ធ្លាប់​បាន​និយាយ​ប្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ឃើញ​ឧកញ៉ា ទ្រី ភាព រក​ស៊ី​មាន​បាន​ដោយសារ​មុខ​របរ​ជួញ​ឈើ​ពិត​មែន ប៉ុន្តែ​ឈើ​នោះ​យក​មក​ពី​ណា​ទៅ​លក់​នៅ​ឯ​ណា លោក​មិន​បាន​ដឹង​ឡើយ។ លោក​បន្ត​ថា ក្រុម​គ្រួសារ​របស់​លោក​កំពុង​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​របាយការណ៍​សង្គម​ស៊ីវិល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជាប់​បណ្ដឹង​ទៅ​តុលាការ​ដូច​គ្នា​នោះ លោកស្រី អ៊ុក សំបូរ មិន​ហ៊ាន​ចេញ​មុខ​ជួប​អ្នក​កាសែត​ទេ បន្ទាប់​ពី​គាត់​ទទួល​ដីកា​កោះ​ពី​តុលាការ។ អ្នក​ភូមិ​ជន្លង ឲ្យ​ដឹង​ថា លោកស្រី អ៊ុក សំបូរ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង ហៅ​ទៅ​ធ្វើ​កិច្ចសន្យា និង​គំរាម​ឲ្យ​ផ្តិត​មេដៃ​លើ​ឯកសារ​មួយ​ច្បាប់ ប៉ុន្តែ​មិន​បាន​ដឹង​ថា ឯកសារ​នោះ​និយាយ​ពី​អ្វី​ឡើយ។ ស្ត្រី​ក្រីក្រ​រូប​នេះ កំពុង​តែ​ដេក​យំ​ព្រោះ​ព្រួយ​ចិត្ត​ពី​បញ្ហា​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំម ឫទ្ធីវាសនា និង​លោក ទ្រី ភាព ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

របាយការណ៍​របស់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ត្រង់​ទំព័រ​ទី​៣៣ បាន​ស្រង់​សម្ដី​អ្នក​ភូមិ លោក សេន សាន ដែល​លើក​ឡើង​ថា អ្នក​ភូមិ​សង្កេត​ឃើញ​ថា លោកទ្រី ភាព មាន​ជីវភាព​រុង​រឿង​ដោយសារ​តែ​រក​ស៊ី​ឈើ ជួន​កាល​ឈើ​ដឹក​ចូល​លាក់​ទុក​ក្នុង​ភូមិ​ជន្លង់ ជួនកាល​យក​លាក់​ទុក​នៅ​វត្ត​អង្គតាព្រោជ។

របាយការណ៍​នោះ​ក៏​បាន​ស្រង់​សម្ដី​អ្នក​ភូមិ​ទៀត​ថា លោក ទ្រី ភាព តែង​ធ្វើ​ល្អ​ជាមួយ​អ្នក​ជិត​ខាង ប៉ុន្តែ​នៅ​ឃ្លា​ចុង​ក្រោយ​នៃ​កិច្ច​សម្ភាសន៍​នោះ ក៏​បាន​សរសេរ​ថា ទ្រី ភាព បាន​បង់​ប្រាក់​ឲ្យ​ទៅ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ក្នុង​មួយ​ខែ ១​លាន​ដុល្លារ ជា​ថ្លៃ​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម និង​ទៅ​ប្រទេស​ចិន។ ត្រង់​ចំណុច​នេះ នាយក​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង បញ្ជាក់​ថា លោក សេន សាន មិន​បាន​និយាយ​ថា លោក ទ្រី ភាព បង់​លុយ​ឲ្យ​លោក ហ៊ុន សែន ទេ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​ប្រាប់​រឿង​នេះ​ទៅ​អង្គការ​របស់​លោក។

ចំណែក​ឯ​លោកស្រី អ៊ុក សំបូរ ដែល​លោក ទ្រី ភាព ប្ដឹង​ដែរ​នោះ មិន​ត្រូវ​បាន​សង្គម​ស៊ីវិល​ស្រង់​សម្ដី​ទាក់ទង​នឹង​មុខ​របរ​រក​ស៊ី​ឡើយ សម្ដី​ទាំង​អស់​របស់​គាត់​គឺ​និយាយ​ពី​ពូជ​ពង្ស ឈ្មោះ​កូន​ប្រពន្ធ​របស់​លោក ទ្រី ភាព ប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា បណ្ដឹង​ប្រឆាំង​នឹង​ពលរដ្ឋ​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ករណី​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំបិទ​សេរីភាព​បញ្ចេញ​មតិ និង​ជា​ការ​គំរាមកំហែង​សុវត្ថិភាព​របស់​មនុស្ស​ណា​ដែល​ហ៊ាន​និយាយ​ពាក្យ​ពិត។

លោក​បន្ត​ថា សង្គម​ស៊ីវិល​នឹង​ចាត់​ចែង​ឲ្យ​មាន​មេធាវី​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​ទាំង​នេះ ហើយ​លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​ការ​ចំពោះ​អ្នក​រក​ស៊ី​បំផ្លាញ​ជាតិ​ជា​ជាង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ស្លូត​ត្រង់។

របាយការណ៍​ស៊ើប​អង្កេត​កម្រាស់​ជិត ៥០​ទំព័រ​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រក​ឃើញ​ថា លោក ទ្រី ភាព និង​ប្រពន្ធ​ឈ្មោះ ម៉ៅ មុម មាន​ក្រុមហ៊ុន​ចំនួន ១៥ ដែល​រក​ស៊ី​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម ហើយ​ភាគ​ច្រើន​បាន​ទទួល​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល និង​ជា​អ្នក​ម៉ៅ​ទិញ​ព្រៃ​ឈើ​ដែល​ស្ថិត​ក្នុង​ដី​សម្បទាន​ទាំង​អស់​ទូទាំង​ស្រុក​ខ្មែរ។

របាយការណ៍​បាន​អង្កេត​លម្អិត​តាម​ក្រុមហ៊ុន​នីមួយៗ និង​បាន​បញ្ជាក់​ថា លោក ទ្រី ភាព ជា​អ្នក​មេ​ឈ្មួញ​ជួញ​ឈើ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ដ៏​ធំ​នៅ​ស្រុក​ខ្មែរ​សម្រាប់​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

ww

ពី PP

Talking a bout this issue I cant wait to say, I f I am can be I will catch the those people who destroying the tree to Fire with those tree together his family

Nov 26, 2013 08:06 AM

ហាន់យុទ្ធ

ពី តាកែវ

ចោតូចតាចគេយកទៅពួ្យរករសំលាប់ ចោរធំគ្រាក់គេនាំគ្នាគោរព។ ព្រៃឈើស្រុកខ្មែររលាយដោយសារពពួកអុកញ៉ាសម័យដែកជោសែន។

Nov 26, 2013 04:29 AM

អ្នក​អាន​អនាមិក

ពី កំពង់ចាម

តើពេលណាពួកបំផ្លាញជាតិរលាយបាត់អស់ពីស្រុកខ្មែរទៅ?

Nov 26, 2013 02:56 AM

សុជាតិ

ពី ភ្នំពេញ

ពិបាកនឹងមិនជេរណាស់ ព្រោះការបំផ្លាញមានទ្រង់ទ្រាយធំពេក បើមិនមានការទប់ស្កាត់ត្រឹមត្រឹវទេ អំពើរបែបនេះនឹងនៅបន្តជាវប្បធម៌ សំរាប់អ្នកមានអំណាច ឧទាហរណ៏នៅស្រុកខ្ញុំខេត្តសៀមរាប ភាគច្រើនយល់ថា វាជារឿងធម្មតាដែលអ្នកធំ អ្នកមានខ្សែរធំ អាចកាប់ឈើ ជីកក្បាលអ្នកតា ដោយសេរី មិនមានអ្នកគិតថាខុសទេ លើសពីនោះមានអ្នកខ្លះក៏ប្រឹងរកខ្នង រកខ្សែរ ដើម្បីធ្វើបែបនោះ តើធ្វើដូចម្តេចដើម្បីផ្លាស់ប្តូរការគិតទាំងនោះ ព្រោះសូម្បីតែសាច់ញាតិខ្ញុំដែលមានតួនាទីសំខាន់គួរសមក្នុងជួរទាហាន ក៏ធ្វើសកម្មភាពកាប់ឈើលក់ដែរ \មិនដែលកាប់បំផ្លាញទេ

Nov 26, 2013 02:42 AM

KONG SARATH

ពី Kg Speu

TRY PHEAP must not use the ax to kill a chicken. If he is brave, he should answer to all questions from RFA one day.

Nov 26, 2013 12:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល