តុលាការ​ចេញ​ដីកា​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​វៀតណាម

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​រក្សា​ការពារ​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដាយ ដុង យឿង ខមមើសល យ៉ញស្តុក (Dai Dong Yoeurng Commercial Yornh Stock) ដក​ហូត​រថយន្ត និង​គ្រឿង​សំភារៈ​ក្រុមហ៊ុន​នេះ​ទៀត​ផង។
ដោយ រដ្ឋា វីសាល
2013-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣ បាន​យក​ដីកា​នេះ​ទៅ​បិទ​នៅ​ការិយាល័យ​ក្រុមហ៊ុន មាន​ទីតាំង​នៅ​ឃុំ​សោមធំ និង​នៅ​ការដ្ឋាន​ក្រុមហ៊ុន​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ ថា ការ​ចេញ​ដីកា​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​សាខា​ក្រុមហ៊ុន ដាយ ដុង យឿង ប្រចាំ​ប្រទេស​កម្ពុជា លោក ដាវ វ៉ាន់ទាន់ ត្រូវ​ចាប់​ខ្លូន​កាល​ពី​ជិត​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០១៣ ពី​បទ​រំលោភ​ទំនុក​ចិត្ត និង​ក្លែង​ឯកសារ​ក្រុមហ៊ុន។

លោក ឆាយ ធី៖ «គេ​ផ្តោត​ទៅ​លើ​មិន​ឲ្យ​ដំណើរ​ការ។ ទី​ពីរ ដក​យក​រថយន្ត​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​ដែរ​ថា មូលហេតុ​អ្វី​បាន​ជា​ក្រោយ​ពី​ផ្ទុះ​រឿង​បទល្មើស​ព្រៃ​ឈើ និង​ក្រោយ​ពី​ក្រសួង​កសិកម្ម​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​លប់​សម្បទាន​សេដ្ឋកិច្ច​នេះ​ទើប​មាន​រឿង​ផ្ទៃ​ក្នុង​ផ្ទុះ​ឡើង»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្រុមហ៊ុន ដាយ ដុង យឿង ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡំ ឃុំ​ប៉ក់ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​មូល​ខុស​ច្បាប់​រាប់​ពាន់​ដើម​នៅ​តំបន់​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ច័ន្ទ សារុន និង​អ្នក​នាំ​ពាក្យ​លោក ធន សារ៉ាត់ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សំដី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា ក្រសួង​កសិកម្ម​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​លុប​កិច្ចសន្យា​ផ្តល់​សម្បទាន​ជិត ៥​ពាន់​ហិកតារ​ពី​ក្រុមហ៊ុន ដាយ ដុង យឿង ដោយសារ​ក្រុមហ៊ុន​នេះ​កាប់​ឈើ​ខុស​ច្បាប់ ហើយ​ក្រុមហ៊ុន​នេះ​ទទួល​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ជា​បណ្តោះអាសន្ន​រហូត​ទាល់​តែ​មាន​សេចក្តី​សម្រេច​ស្តីពី​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

សូមមេត្តាកុំផ្អាកសកម្មភាពសម្បទានយួនអី សូមផ្ដាច់ចំណងទាក់ទងរវាងខ្មែរនឹងយួនតែម្ដងទៅ ទើបខ្មែររួចខ្លួន
រាប់សតវត្សមកហើយខ្មែរបានបាត់បង់ទឹកដីជាច្រើនទៅយួន ប្រោះតែខ្មែរចូលចិត្តលេងបាយឡុកបាយឡជាមួយួន

Apr 08, 2013 07:05 PM

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
AS WE MAY KNOW YOU AND CHINESE COOPPERATE TO GAIN TO GET ALL KIND OF RESOURCE IN KAMPUCHEA.
CAMBODIAN GOVERNMENT SHOULD BE SMART TO PROTECT KHMER AND KAMPUCHEA IN ANY SITUATION.
HUN SEN SERVE YOUN AND CHINESE. GOOD CAMBODIAN CITIZEN MUST STAND UP TO AGAINST HUN SEN TO DEFEND OUR LAND AND OUR NATION.
WE, KHMER, MUST FINISH UP HUN SEN GOVERNMENT IN 2013. THE WORLD SUPPORT KHMER.

Apr 07, 2013 02:56 PM

អ្នក​អាន​អនាមិក

សូមស្វាគមន៍នៅការបញ្ឈប់ក្រុមហ៊ុនយួននេះ តែវាយឺតពេលណាស់ទៅហើយ ព្រៃឈើស្រុកខ្មែរសឹងថា
រលាយទាំងស្រុងទៅហើយសព្វថ្ងៃ,ពួកក្រុមហ៊ុនទាំងនេះ
សុទ្ធតែអ្នករកស៊ីធ្វើនំអត់ម្សៅ សាកលប្ដល់ដីកន្លែងណាអត់
មានព្រៃឈើទៅមើល!បើវាព្រម,ស្រុកខ្មែរយើងសព្វថ្ងៃ
វាដូចជាក្រូចឆ្មាអញ្ចឹង គេកំពុងគាបច្របាច់ទាល់តែ
អស់ទឹក។

Apr 07, 2013 12:44 PM

អ្នក​អាន​អនាមិក

ពី តាខ្មៅ

បើធ្វើតាមបញ្ជាសម្ដេចមហាតេជា លោកសារុនត្រូវបញ្ឈប់ភ្លាម ដកយកដីនេះមកប្រគល់ឱ្យម្ចាស់ដើម
គឺប្រជាពលរដ្ឋវិញ។ ព្រោះយួនវាធ្វើយ៉ាងម៉េចឱ្យដីស្រុកខ្មែរក្លាយទៅជាវាលខ្សាច់ដោយកាប់បំផ្លាញព្រៃ
ឈើ។ នេះជាមធ្យោបាយដ៏កខ្វក់ធ្វើឱ្យប្រទេសមួយខ្សោយដើម្បីងាយលេបតាមកលល្បិចច្រើនណាស់
ដែលវាកំពុងអនុវត្តមកលើស្រុកខ្មែរសព្វថ្ងៃ។ ភ្ញាក់ខ្លួនឡើងខ្មែរអ្នកស្នេហាជាតិ!!!

Apr 07, 2013 08:52 AM

អ្នក​អាន​អនាមិក

ពី Washington, USA

It's a good move-Time to wake up. Just listen to owner of the land: our people. You know they're 100% yuons- The National Rescue Movement will make sure those blood suckers get out our country! and namely the Triangle Developmental Agreement with Yuon & Lao must be abolished.

Apr 07, 2013 08:37 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល