អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បន្ធូរបន្ថយ​ទោស​មួយ​ឆ្នាំ

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ បាន​ប្រកាស​សាល​ដីកា​បន្ធូរបន្ថយ​ទោស​អ្នកស្រី យ៉ោម បុប្ផា ១ឆ្នាំ គឺ​អ្នកស្រី យ៉ោម បុប្ផា នៅ​ជាប់​ទោស ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល ឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប។ ចៅក្រម​ចោទ​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៃ​ក្រម​ព្រហ្មទណ្ឌ។
ដោយ ទីន ហ្សាការីយ៉ា
2013-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ លោកស្រី យ៉ោម បុប្ផា នា​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៣។
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ លោកស្រី យ៉ោម បុប្ផា នា​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៣។
RFA/Quoc Viet

ការ​ប្រកាស​សាល​ដីកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​តាំង​ពី​ម៉ោង ២​រសៀល ថ្ងៃ​ទី១៤ មិថុនា នេះ ហើយ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​នៅ​វេលា​ម៉ោង ៧​យប់​នេះ ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ជាប់​ទោស​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល។

អ្នកស្រី យ៉ោម បុប្ផា ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​ហើយ​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក​ទល់​ពេល​នេះ។ អ្នកស្រី​ត្រូវ​ជាប់​ឃុំឃាំង​ជាង​មួយ​ឆ្នាំ​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេធាវី​របស់​អ្នកស្រី យ៉ោម បុប្ផា លោក ចាន់ សុជាតិ ជា​មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​សាលា​ឧទ្ធរណ៍​បាន​បន្ធូរបន្ថយ​ទោស​កូន​ក្ដី​របស់​លោក​ចំនួន ១​ឆ្នាំ​ក្ដី ប៉ុន្តែ​ការ​សម្រេច​នេះ​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី ពីព្រោះ​ថា​តុលាការ​គ្មាន​ភស្តុតាង​ណា​មួយ​ជាក់​លាក់​ដើម្បី​ដាក់​ទោស​កូន​ក្ដី​របស់​លោក គឺ​អ្នកស្រី យ៉ោម បុប្ផា ទេ។

លោក​មេធាវី ចាន់ សុជាតិ អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត អំពី​ករណី​អ្នកស្រី យ៉ោម បុប្ផា នេះ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ចំនួន ៦០​លាន​រៀល​ទៀត។

អ្នកស្រី យ៉ោម បុប្ផា អ្នក​តវ៉ា​ដីធ្លី​ដ៏​សកម្ម​នៅ​តំបន់​បឹងកក់ អាយុ ២៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ចូលរួម​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ ក៏ប៉ុន្តែ សាក្សី​នៅ​តំបន់​បឹងកក់ និង​អ្នកស្រី យ៉ោម បុប្ផា ផ្ទាល់ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Khmer

មតិ៖
នរណាមានទោស? អ្នកមាន, អ្នកធំ ឬអ្នកក្រ
ដែលតុលាការ ភ្នំពេញ រកឃើញថា មានទោស
យើងខ្ញុំ យល់ឃើញថា តុលាការនេះពូកែណាស់
សូមសរសើ ព្រោះអ្នក្រ ត្រូវរកឃើញទោសទាន់
ពេលហើយចូលគុកទតែម្តង។ លោកស្រី យ៉ោម
បប្ផា អ្នកមានឬអ្នកក្រ? គាត់គ្មានអំណាច ជន
រងគ្រោះ។

Jun 15, 2013 06:17 AM

Peuv

Hun Sen must resign if he continues to protect Chhouk Bandit, a criminal, who shot three factory women workers. Chum My’s organized demonstration, Hun Sen can stop it in a day. Law to jail those who deny the existence of Toul Sleng prison museum, Hun Sen can pass it in a week. Yom Bopha is thrown in jail for two years to physically assaulting two men. Listen! A woman physically assault two men. Is Yom Bohha a black-belt Karate martial art master? A court of law of Cambodia under Hun Sen is a house full of misfits and insanity.

Jun 14, 2013 03:29 PM

KONE KHMER

ពី PHNOM PENH

TO THE JUDGE:
PLEASE RELEASE Mrs. YOM BOPHA RIGHT NOW !
SHE DID NOT COMMIT CRIME. STOPE PLAYING GAME !!!!

Jun 14, 2013 10:26 AM

គេហទំព័រ​ទាំងមូល