ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង​លោក ជួន សុវណ្ណ

ដោយ ប្រាជ្ញ ចេវ
2014-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​នាំ​ឪពុក​ម្ដាយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ចូល​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
សមត្ថកិច្ច​នាំ​ឪពុក​ម្ដាយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ចូល​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង លោក ជួន សុវណ្ណ ជុំវិញ​ការ​ថ្លែង​រិះគន់​ស្នងការ​រូប​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ពេល​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ឧកញ៉ា​ជា​កូន។

អ្នកស្រី កែវ សារី ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ផ្នែក​ភាសា​វៀតណាម នៅ​ក្រោយ​ពេល​ព្រះរាជអាជ្ញា​បញ្ចប់​ការ​សាកសួរ​អ្នកស្រី និង​ប្ដី ថា ពាក្យ​សម្ដី​ដែល​អ្នកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ កើត​ឡើង​ដោយសារ​អ្នកស្រី​មាន​កំហឹង​ខ្លាំង​ពេក នៅ​ពេល​ដឹង​ថា អាជ្ញាធរ​ចោទ​ប្រកាន់​កូន​ប្រុស​ថា​ជា​មេ​ក្លោង​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ក្នុង​នាម​ជា​ម្តាយ​ដែល​ស្រឡាញ់​កូន គាត់​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង នៅ​ពេល​កូន​ប្រុស​ត្រូវ​ចោទ​ប្រកាន់ និង​តាម​ចាប់​ខ្លួន ដែល​តាម​ពិត​អ្នកស្រី​ពុំ​មាន​ចេតនា​រារាំង​ការ​ស៊ើប​អង្កេត ឬ​បំពេញ​ការងារ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ អ្នកស្រី កែវ សារី និង​ប្ដី គឺ​លោក ថោង ចំរើន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​នោះ​បាន​ចោទ​ប្រកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថា​មាន​បំណង​អាក្រក់​បំផ្លាញ​កិត្តិយស​ក្រុម​គ្រួសារ​គាត់។ ពេល​នោះ អ្នកស្រី កែវ សាវី បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​កូន​ប្រុស​របស់​គាត់​យក​ទៅ​សួរ​នាំ និង​ចាប់​ខ្លួន​អង្គរក្ស​កូន​ប្រុស​គាត់ ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ​ឡើយ។ អ្នកស្រី​បន្ត​ថា កូន​ប្រុស​គាត់​សម្រេច​គេច​ខ្លួន ដោយសារ​តែ​ខ្លាច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើ​អំណាច​គាប​សង្កត់។ ស្រប​គ្នា​នោះ ស្ត្រី​ម្នាក់​នេះ​ថែម​ទាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ដក លោក ជួន សុវណ្ណ ចេញ​ពី​តំណែង​ទៀត​ផង។

អ្នក​ទាំង​ពីរ រួម​នឹង​សាច់ញាតិ ពីរ​នាក់​ទៀត​របស់ លោក ថោង សារ៉ាត់ ត្រូវ​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ រារាំង​កិច្ចការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​អាវុធ អ្នកស្រី កែវ សារី អះអាង​ថា គាត់​មាន​លិខិត​អនុញ្ញាត​អោយ​ប្រើប្រាស់​អាវុធ​ចំនួន ៦​ដើម​ដោយ​ស្រប​ច្បាប់។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ ឪពុក ម្តាយ ប្រពន្ធ​ទី​២ និង​ប្អូន​ប្រុស​របស់ លោក ថោង សារ៉ាត់ កំពុង​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ។

សូមស្ដាប់​សេចក្តី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

a vey avey sot tea ka repjom bos police

Dec 09, 2014 08:13 PM

le Coq

ពី Phnom Penh

យុត្តិធម៑នៅឆ្ងាយហួសពឹជើងមេឃ សំរាប់ប្រជាជនកម្ពុជាដ៍កំសត់មួយនេះ។

Dec 06, 2014 07:42 PM

Srey Tha

ពី Phnom Penh

Good report (no added idea from the journalist), the family of suspected Oknha has the right to fight in front of court. They deserve their right. We should not assume anything before the full investigation as well as proof of crime.

Dec 06, 2014 11:30 AM

អ្នក​អាន​អនាមិក

បើចាប់ឃាតករពិតបានមែនហេតុអីមិនហ៑ាន បង្ហាញវីដេអូដែលថតដោយកាមេរាក្នុង ឡានអោយ គេឃើញផង? ហើយសន្តិសុខហាងផ្លែឈើ ដែលបានបើកទ្វាឡានឧកញ្ញា និងឃើញមុខឃាតករ ហេតុអីមិនអោយមកចង្អុលមុខជនដៃដល់ទៅ? រឺមួយគ្រាន់តែសំដីអះអាងរបស់អគ្គស្នងការនគរបាល ក្រុង គ្រប់គ្រាន់ធ្វជាភស្តុតាងហើយ?

Dec 06, 2014 10:56 AM

អ្នក​អាន​អនាមិក

ខ្ញុំមានការងឿងឆ្ងល់ចំពោះសិទ្ធិប្រើប្រាស់អាវុធដែលបុគលម្នាក់នេះឯងអាចប្រើអាវុធរហូតដល់៦ដើម៕ សំនួរ: តើច្បាប់អនុញ្ញាតិឲ្យបុគលម្នាក់ប្រើប្រាស់អាវុធស្របច្បាប់បានប៉ុន្មានដើមនៅកម្ពុជា?

Dec 06, 2014 08:29 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល