តុលាការ​កោះ​ហៅ​អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយ​លោក ជាម យៀប

ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​របស់​លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាលាដំបូង​ខេត្ត​កណ្ដាល កោះ​ហៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ខាង​មុខ។
ដោយ ខែ សុណង
2013-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ ជា​ជន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា ប៉ូលិស​បាន​បញ្ជូន​ដីកា​កោះ​ហៅ​រូប​លោក​ដែល​កំពុង​រស់នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ដើម្បី​សួរ​ពី​ដំណើរ​រឿង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ច័ន្ទ ទី​៣០ ធ្នូ ខាង​មុខ។ លោក​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​នេះ។

លោក មឿន ថា៖ «បាទ! នៅ​បន្តោង​សេរ៉ូម ឈឺ​ជើង​ដើរ​អត់​រួច​ផង ដាក់​នៅ​ផ្ទះ​ឈឺ​ពេក។ ឆ្ងល់​ថា​បើ​យើង​អត់​ប្ដឹង​ផង​ហើយ​គេ​កោះ​ហៅ​អ៊ីចឹង​យើង​ឆ្ងល់ ស្រាប់​តែ​នៅ​សុខៗ គេ​កោះ​ហៅ​អ៊ីចឹង​ប្លែក​ខ្លួន។ សុំ​គាត់​តាំង​ពី​យូរ​ហើយ​ហ្នឹង អា​រឿង​ដែល​ថា សុំ​ម៉ូតូ​សុំ​អី គាត់​ធ្វើ​តែ​ព្រងើយ​ដល់​ពេល​អ៊ីចឹង​មិន​ទាមទារ​អី​ដូច​ថា​ពិបាក។ ព្រោះ​ថា​យើង​ជិះ​យើង​ជិះ តាម​ផ្លូវ​ម៉ូតូ​ហ្នឹង ជិះ​យឺតៗ​ខ្ញុំ​នៅ​អង្គុយ​ពី​ក្រោយ​ហ្នឹង​ថា តិចៗ មាន​សុវត្ថិភាព​រហូត​ខ្ញុំ​ថា​អ៊ីចឹង គេ​ហ្នឹង​វ៉ា​ឡាន​អា​ធំ ខ្ញុំ​ឯណេះ​វ៉ា​អា​គោ​យន្ត​ច្នៃ យើង​វ៉ា​អា​ហ្នឹង​គេ​ឯណោះ​វ៉ា​ឡាន​អា​ធំ​ដែរ គេ​ចូល​គំនូស​យើង​បន្តិច។ តែ​ដល់​ពេល​ថ្ងៃ​ហ្នឹង​ដើរ​មិន​រួច​ក៏​ទ្រាំ​ដែរ»។

ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​ថា រូប​គេ​នឹង​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​រង​របួស​ធ្ងន់ ហើយ​បាត់បង់​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ក្ដី។ ប៉ុន្តែ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ ទំនង​ជា​របាយការណ៍​របស់​ប៉ូលិស​ដែល​បាន​បញ្ជូន​ទៅ​តុលាការ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ ជា​ប្ដី​រង​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​អ្នក​បើក​រថយន្ត​ដឹក​លោក ជាម យៀប មិន​បាន​ចុះ​មក​ដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះ​ទេ ដោយ​ឲ្យ​មេធាវី លោក ការ សាវុត្ថ ដោះស្រាយ​បញ្ហា​ជំនួស។ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ តំណាង លោក ជាម យៀប បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​គ្រួសារ​សព​ទាំង​ថ្លៃ​មន្ទីរពេទ្យ ថ្លៃ​ដឹក​ជញ្ជូន​ធ្វើ​បុណ្យ និង​ចេញ​ថ្លៃ​ព្យាបាល​ដល់​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

New York

Hit and run is a big crime. If Cheam yeap stays out of jail, it is obvious CPP obstructs the laws for the whole nation to see.

Dec 19, 2013 12:06 PM

អ្នក​អាន​អនាមិក

not even just hit and run. i read a report that this hypocritical and deceitful cpp lawmaker had his number plate changed, too!

Dec 26, 2013 09:26 PM

Paul

ពី WA

Ou Virak should spend time to focus on this matter than to foolishly criticize Sam Rang Si's common word. Human Right Watch will no longer support nor trust or believe your deceitful report if you refuse to confess and repent.

Dec 19, 2013 05:29 AM

អ្នក​អាន​អនាមិក

i agree with you, sir! vireak must show that he has no mental illness by going after cheap goat (cheam yap) and throw him behind bars. otherwise, vireak is himself a real crook.

Dec 26, 2013 03:55 AM

mintha

ពី Buntey Meanchey

តុលាការគួរចាត់វិធានការណ៍អោយបានត្រឹមត្រូវបំផុតបើមិនដូច្នោះទេ
វានឹងក្លាយជាគំរូដ៏អាក្រក់បំផុតសម្រាប់សង្គមជាតិខ្មែរយើង​ហើយ
វានឹងបាត់បង់នូវតម្លៃសំរាប់ជាអ្នកតំណាងរបស់រាស្រ្ត។

Dec 19, 2013 12:36 AM

អ្នក​អាន​អនាមិក

Is the money that Mr. lawmaker Cheam Yeap paid to the victim a good or bad money from crook? I think it is a bad money,for the crime he committed that he should be punished by two lives years term for two dead pedestrians. Two life terms in jail meaning from fifteen years and up for each death. This is a paid back for what he cursed Mr. Sam Raingsy for his plane crushed. Haha!!!

Dec 19, 2013 12:14 AM

Youn

ពី Hanoi

I wonder what would Mr. Ou Virak do about this matter? what and how can he do help or advocate 4the victim? what do you think about the lawless maker? Mr. Cheam Yeap. will the Human Right Watch trust him or believe his report? he should not spend time for thinking about Mr. Sam RangSi's common word and blindly make criticism.Repent don't ever repeat such follishness,or you will get a painful consequences, make a quality thinking before making criticism or judgment.

Dec 19, 2013 05:50 AM

គេហទំព័រ​ទាំងមូល