តុលាការ​កោះហៅ​លោក សួង សុភ័ណ្ឌ ទាក់ទង​រឿង​​​​​ប្ដឹង​លោក ហ៊ុន សែន

តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​បេក្ខភាព​តំណាងរាស្រ្ត​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ ឲ្យ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​១ ខែ​កក្កដា ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​បាន​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ដែល​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​វៀតណាម មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។
ដោយ ទេព សុរ៉ាវី
2013-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

លោក សួង សុភ័ណ្ឌ ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភស្តុតាង​សំខាន់​២ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​បាន​ប្ដឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ភស្តុតាង​ទាំង​ពីរ​នោះ រួម​មាន​ខ្សែ​អាត់​ជា​សំឡេង​សារភាព​ផ្ទាល់​របស់​លោក ហ៊ុន សែន ក្នុង​ទសវត្ស​៩០ ដែល​បាន​សារភាព​ថា លោក​ជា​អាយ៉ង​របស់​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​លោក​គ្មាន​សិទ្ធិ​អំណាច​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​ខ្មែរ​បាន​ទេ។ ភស្តុតាង​មួយ​ទៀត លោក សួង សុភ័ណ្ឌ ស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ​ចេញ​ដីកា​នាំ​ខ្លួន​ជនជាតិ​វៀតណាម ១០​រូប មក​ពី​សង្កាត់​ទន្លេ​បាសាក់ ៥​រូប និង​សង្កាត់​ជ្រោយចង្វារ ៥​រូប ដើម្បី​ជា​ភស្តុតាង​រស់​ក្នុង​សវនាការ។

លោក សួង សុភ័ណ្ឌ៖ «នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​នាយករដ្ឋមន្ត្រី​ទៀត​ទេ គឺ​ជា​បេក្ខភាព​តំណាងរាស្ត្រ​អស់​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ហើយ ដូច្នេះ​ត្រូវ​តែ​មក​ជួប​ជជែក​តវ៉ា​ជាមួយ​ខ្ញុំ​នៅ​ក្នុង​តុលាការ។ ខ្ញុំ​ជឿ​ថា លោកស្រី ស៊ឺ វណ្ណនី ប្រហែល​ជា​ត្រូវ​បាន​ខ្លាច​នូវ​អំណាច​របស់​រដ្ឋាភិបាល ខ្លាច​អំណាច​របស់​នាយករដ្ឋមន្ត្រី​ហើយ។ ខ្ញុំ​អាច​សន្និដ្ឋាន​ថា ការ​មក​បំភ្លឺ​នេះ​ប្រហែល​ជា​មិន​ចាត់ការ​ដូច​លើក​មុន តែ​ខ្ញុំ​ជឿ​ជាក់​ថា តុលាការ​និង​លោក ហ៊ុន សែន ដែល​ចិត្ត​សឿង​ក្រឡុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កន្លង​មក​ច្រើន​នោះ ហើយ​លោក​ត្រូវ​តែ​ចិត្ត​សឿង​មក​ប្រឈម ហើយ​កុំ​ធ្វើ​ដូច​បណ្ដឹង​មុនៗ​ទៀត»

ជា​លើក​ដំបូង​ហើយ​ដែល​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក សួង សុភ័ណ្ឌ ឲ្យ​ចូល​បំភ្លឺ​ក្នុង​បណ្ដឹង​របស់​លោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ថា​ជា​អ្នក​ផ្ដើម​គំនិត​រួមដៃ​ជាមួយ​បក្ខពួក​របស់​ខ្លួន បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ ហើយ​មាន​សិទ្ធិ​កាន់​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ថែម​ទៀត។

បន្ទាប់​ពី​បណ្ដឹង​លើក​ទី​១​របស់​លោក​ត្រូវ​បាន​តុលាការ​តម្កល់​ទុក​ឥត​ចាត់ការ​ពាក់ព័ន្ធ​លោក ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ជាង ៣៥០​នាក់ នៅ​ថ្ងៃ​ទី​៣ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ដោយ​លោកស្រី​មិន​លើក​ទូរស័ព្ទ។

យ៉ាង​ណា លោក សួង សុភ័ណ្ឌ សង្ឃឹម​ថា បណ្ដឹង​របស់​លោក​លើក​នេះ អាច​នឹង​ដំណើរ​ការ​ទៅ​មុខ​រហូត​ឈាន​ដល់​ការ​បើក​សវនាការ ហើយ​តុលាការ​នឹង​កោះ​ហៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បំភ្លឺ​ដូច​គ្នា​ក្នុង​នាម​ជា​ចុង​ចម្លើយ​លើ​បណ្ដឹង​នេះ​ដែរ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​នីតិវិធី​របស់​តុលាការ​ដែល​ផ្ដើម​សាកសួរ​លោក សួង សុភ័ណ្ឌ ដែល​ហ៊ាន​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ។

លោក​ក៏​មិន​ប្រាកដ​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តប​យ៉ាង​ណា​នោះ​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ៖ «អា​នេះ​ជា​នីតិវិធី ហើយ​នឹង​យល់​របៀប​ម៉េច​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ ខ្ញុំ​អត់​មាន​ដែន​សមត្ថកិច្ច ឬ​សិទ្ធិ​នៅ​ក្នុង​ការ​លូកលាន់​នៅ​ក្នុង​រឿង​នោះ​ទេ។ តើ​ធាតុ​ប៉ុន្មាន​ដែល​អាច​គួបផ្សំ​ក្នុង​កិច្ច​ពង្រឹង សុពលភាព​ក្នុង​ការ​ពាក្យ​បណ្ដឹង​អា​ហ្នឹង​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (29)
Share

Castro De La Monreo

ពី Paris, France

Some politicians just want to have their comment on the media exploded for non-sense like this Pailin's parliament candidate for SRS he might be had youn ancester or chiness if look at his eyes are not the khmer-eyes. I'm not complain because I am an immigrant and his boss is an immigrant as well. So don't even dig.

Jul 19, 2013 07:47 PM

កូនខ្មែរ

ពី ភ្នំពេញ

នេះគឺជាទម្លាប់របស់មេដឹកនាំខ្មែរដែលមិនដែលមានទំនួលខុសត្រូវក្នុងរឿងដែលពួកគេបានធ្វើ។ ចោរវាមិនដែលសារភាពថាវាជាចោរទេ ។ បើដូច្នេះតើប្រជាជនខ្មែរគួរគិតយ៉ាងណាចំពោះវាសនាអាយុជីវិត ពូជសាសន៍ និងទឹកដីខ្លួន? គួរទុកឱ្យខ្មែរថ្មី(យួនសញ្ជាតិខ្មែរ ឬកាត់ខ្មែរ)ជាអ្នកសម្រេច ឬចង់ធ្វើជាជនជាតិភាគតិចលើទឹកដីកំណើតខ្លួន?

Jul 06, 2013 08:02 AM

សែន រីករាយ

ពី ភ្នំពេញ

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕ តើមួយណាត្រឹមត្រូវខ្ញុំថា ៦០មឺននាក់គឺខិតទៅរកត្រូវ???

Jul 03, 2013 09:02 PM

អ្នក​អាន​អនាមិក

This man. Sam Rainsy, will be a greater leader for the Khmer people. He is the hope of the pursuit of happiness, freedom, liberty, and prosperity for Cambodian people. So, you have the choice make between Mr. Hun Sen and Sam Rainsy. Allow me to remind you that the Khmer People have the power to change the leaders of your country. voting is your power; change them or they will change you. It Is your choice; the future of your country, your own future, and the future of your children's children is in your hand.

Jul 02, 2013 08:36 AM

HS

ពី PP

i SUPPORT U SO PHORN, I AM PROUD OF U,

Jul 02, 2013 05:57 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល