តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​រឿង​លោក ឈូក បណ្ឌិត

សាលា​ដំបូង​ខេត្ត​ស្វាយរៀង មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ដើម្បី​បើក​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​ឡើយ​ទេ។
ដោយ វណ្ណ វិចារ
2013-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ouk Savborey

សាលាឧទ្ធរណ៍​បាន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ថា​ប្រើប្រាស់​កាំភ្លើង​បាញ់​កម្មការិនី​រោងចក្រ ៣​នាក់​ឲ្យ​របួស​ដោយ​អចេតនា ហើយ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំជម្រះ​ម្ដង​ទៀត។

ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ពេជ្រ ឈឿត នៅ​ថ្ងៃ​ទី​៨ ខែ​មេសា មាន​ប្រសាសន៍​ថា សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​ប្រជុំ​ជ្រើសរើស​ពេល​វេលា និង​ជ្រើសរើស​ចៅក្រម​ដើម្បី​ទទួល​បន្ទុក​រឿង​នេះ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ណា​ច្បាស់​ទេ។ លោក​បន្ត​ថា តុលាការ​នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ជម្រាប​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប និង​ចូល​រួម​តាមដាន​សវនាការ​ជា​សាធារណៈ​នោះ។ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាប់​ថា ចៅក្រម​រូប​ណា​នឹង​កាន់​សំណុំ​រឿង​នោះ​ទេ។

លោក ពេជ្រ ឈឿត៖ «ចៅក្រម​គេ​នឹង​រៀបចំ​កម្មវិធី​ដាក់​ជម្រះ​ហើយ ព្រោះ​ចាត់​ទៅ​លោក​ចៅក្រម​បាន និង​កំពុង​ពិនិត្យ​នៅ​ស្វាយរៀង ហ្នឹង​ឯង តិច​ទៀត​លោក​ដឹង​ហើយ ទាប​បំផុត​មួយ​ខែ ឬ ២០​ថ្ងៃ​ទៀត»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​អសាធារណៈ ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ ឈូក បណ្ឌិត ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។ មាត្រា ២៣៦ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ គឺ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

គាំទ្រលើការចាត់វិធានការត្រឹមត្រូវនិងស្របច្បាប់ លើករណី
លោកឈូក បណ្ឌិត។ ខ្ញុំសំណូមពរយ៉ាងទទូចដល់ស្រី
នាយក មេត្តាជួយរកការពិត និងរកភាពត្រឹមត្រូវតាមគតិយុត្តិ
ជូន អ្នកដែលវិទ្យុលោកស្រីផ្សព្វផ្សាយខុសពីការពិតម្តង
ហើយម្តងទៀតតាមការផ្តល់ឃុបឃិតរវាងលោកស៊ុម ច័ន្ធគា
និងលោកសួន សុផលមន្នី (មិត្តភក្រ្តជិតស្និទ្ធិគ្នាបំផុត)។ បើ
បានធ្វើខុសមិនឈឺចាប់ទេ តែអ្វីដែលបានផ្សាយធ្វើអោយខ្ញុំ
ឈឺចាប់ខ្លាំងណាស់ បំពានបែបអគតិបំផុត ដែលខ្ញុំមិនអាច
បំភ្លេចបាន ហើយយល់ថា វិទ្យុដែលផ្សាយតាមពត៌មានរបស់
លោកស៊ុម ច័ន្ធគា មិនកែរតំរូវទេ។

Apr 09, 2013 11:31 PM

អ្នក​អាន​អនាមិក

តុលាការមិនគួរចោទប្រកាន់លោកឈូកបណ្ឌិតរហូតដល់បង្ករបួសស្នាមដោយអចេតនាទេព្រោះវាធ្ងន់ធ្ងរណាស់ ៕

Apr 09, 2013 11:07 PM

អ្នក​អាន​អនាមិក

ហេតុអ្វីអយុត្តិធម៌ម្ល៉េះ បើគេសរសេរមិនប៉ះពាល់វិទ្យុលោក
លោកស្រីមិនអោយចេញ តែបើសរសេរគាំទ្រគំនិតអស់
លោកបញ្ជូនចេញ។

Apr 09, 2013 10:54 PM

អ្នក​អាន​អនាមិក

បុគ្គលប្រើតួនាទី និងអំណាចខ្លួនខុសច្បាប់បែបនេះ ត្រូវតែ
ទទួលទោស ដោមិនអាចអត់អោនអោយបាន។

Apr 09, 2013 10:52 PM

អ្នក​អាន​អនាមិក

It will be a long ,long time or be forgotten "TORL TE YOUUUUU",this is Phay Siphan and Hun Sen "state law" style.

Apr 09, 2013 10:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល