សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​រឿង​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​៤ វិច្ឆិកា

ដោយ ទេព សុរ៉ាវី
2013-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ ដែល​បាន​រង​របួស​ក្នុង​ពេល​តវ៉ា ចូល​រួម​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៣។
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ ដែល​បាន​រង​របួស​ក្នុង​ពេល​តវ៉ា ចូល​រួម​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៣។
RFA/Tep Soravy

សាលា​ឧទ្ធរណ៍​​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង របស់​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​រសៀល​ថ្ងៃ​ទី​៣១ តុលា ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ទៅ​លើ​កម្មការិនី ៣​នាក់ នៅ​រោងចក្រ​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​អ្នកនាង ទេព សុរ៉ាវី ពី​សាលា​ឧទ្ធរណ៍៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

យកកាំភ្លើងបាញ់មនុស្សរហូតដល់ទៅ៣នាក់ ថាអចេតនា។ ឱតុលាការស្វាយរៀង។ បើម៉ែពួកឯងត្រូវគេធ្វើដូច្នេះវិញ តើឯងឈឺចាប់ទេ? តើហេតុអ្វីបានជាឈាតករឈូក បណ្ឌិតគ្មាននណាអាចចាប់បាន? នណាក៏គេដឹងថា អ្នកណាជាអ្នកការពារគាត់ដែរ។ សូមអស់លោកកុំស្មានថារាស្ត្រល្ងង់អោយសោះចាប់ពីពេលនេះតទៅ។ ជយោ! តួអាក្រក់ជិតដល់ថ្ងៃងាប់ហើយ!

Nov 01, 2013 11:21 AM

ដើមត្នោត

ឈូកបណ្ឌិត ប្រហែលមិនរួចខ្លួនចំពោះកំហុសរបស់ខ្លួន ព្រោះបក្ស្បប្រជាជនកំពុងរកការគាំទ្រពីរាស្ត្រ ។ ហេតុនេះឈូកបណ្ឌិតអាចនៅក្រៅក្រសែភ្នែកCCPហើយ ។

Oct 31, 2013 10:32 PM

អ្នក​អាន​អនាមិក

និតិរដ្ឋ ខ្វះភ្នែករបស់លោក ផៃ ស៊ីផាន 。 ឃាតករ ឈូក បណ្ឌិត បាញ់កម្មករ ៣នាក់ អោយរងរបួសធ្ងន់នៅក្រៅច្បាប់ រាប់សិបឆ្នាំ អោយគ្រហ៊ើៗ !

Oct 31, 2013 08:46 PM

Peuv

Why it is so difficult to convict Chhouk Bandit who shot and wounded three workers while others who only committed petty theft are easily thrown in jail? This is the reason why Hun Sen lost the election if Cambodia were to have a free and fair election? There are too many unpunished crimes committed by Hun Sen's men and sycophants. Hun Sen should accept the defeat and leave office peacefully to allow Khmers live in dignity. Cambodia is the world’s capital of impunities: criminals associated with Hun Sen’s political party have freedom while the victims are denied justice.

Oct 31, 2013 11:00 AM

អ្នក​អាន​អនាមិក

ឈូកបណ្ឌិតរត់គេចខ្លួន តើត្រូវបនែ្ថមទោសយ៉ាងណា?

Oct 31, 2013 10:11 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល