សវនាការដែលកំពុងដំណើរការនៅព្រឹកនេះ មានវត្តមានជនរងគ្រោះ សាក្សី សហជីពកម្មករ មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនបញ្ជាទិញផលិតផលរោងចក្រកៅវ៉េ មកពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែអវត្តមានជនជាប់ចោទ គឺលោក ឈូក បណ្ឌិត។
មេធាវីការពារក្ដីឲ្យលោក ឈូក បណ្ឌិត គឺលោក ស៊ុន ប៊ុនរិទ្ធ ប្រកាសថា កូនក្ដីរបស់លោកមិនបានចូលរួមសវនាការនេះ គឺដោយសារគាត់ (លោក ឈូក បណ្ឌិត) ពុំបានទទួលដីកាកោះអញ្ជើញឲ្យចូលរួមក្នុងសវនាការ។
មេធាវី ស៊ុន ប៊ុនរិទ្ធ បានស្នើសុំឲ្យចៅក្រមជំនុំជម្រះពន្យារពេលសវនាការ ដោយលើកហេតុផលថា ពុំមានអវត្តមានសាក្សីដោះបន្ទុកសំខាន់ម្នាក់ និងអវត្តមានមន្ត្រីបច្ចេកទេសបាញ់កាំភ្លើងពីក្រសួងមហាផ្ទៃ។
កម្មការិនីនៃរោងចក្រកៅវ៉េ ៣នាក់ ត្រូវបាញ់អោយរបួសនៅក្នុងពេលកម្មករជាច្រើនពាន់នាក់ធ្វើកូដកម្មកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងផ្លាស់ប្ដូរលក្ខខណ្ឌការងារមួយចំនួនទៀត។
ទោះជាយ៉ាងណា ប្រធានអង្គជំនុំជម្រះសម្រេចបន្តសវនាការដោយគ្មានវត្តមានជនជាប់ចោទ ឈូក បណ្ឌិត។
សូមស្ដាប់សេចក្ដីរាយការណ៍ពីដំណើរការសវនាការនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។