លោក ឈឹម ផលវរុណ ប្ដឹង​លោក ខឹម វាសនា

អ្នក​វិភាគ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច លោក ឈឹម ផលវរុណ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ទៅ​តុលាការ។ ចំណែក​ឯ​លោក ខឹម វាសនា ក៏​ត្រៀម​នឹង​ប្ដឹង​បក​ទៅ​លោក ឈឹម ផលវរុណ វិញ​ដែរ។
ដោយ ទេព សុរ៉ាវី
2013-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក ខឹម វាសនា។
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក ខឹម វាសនា។
Photo: RFA

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈឹម ផលវរុណ គឺ​លោក គួយ ធុនណា ឲ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ដែល​បាន​ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក្រោម​បទ​ចោទ​ចំនួន ៣ គឺ​បទ​បរិហារកេរ្តិ៍ បទក្លែងព័ត៌មាន និង​បទ​ប្រមាថ​ចំពោះ​កូន​ក្ដី​របស់​លោក។

ជុំវិញ​បញ្ហា​នេះ លោក ឈឹម ផលវរុណ មិន​បាន​បញ្ជាក់​ពី​ថ្លៃ​ទាមទារ​សំណង និង​ប្រាក់​ជំងឺ​ចិត្ត​ប៉ុន្មាន​ក្នុង​បណ្ដឹង​ដែល​បាន​ដាក់​ទៅ​តុលាការ​នោះ​ឡើយ។ តែ​លោក​ប្រាប់​ថា លោក​ប្ដឹង​លោក ខឹម វាសនា ចំនួន ៣​ករណី ដែល​បាន​ចោទ​ថា លោក​បោក​ប្រាស់​លុយ​គេ និង​យក​ទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) និង​តាម​វិទ្យុ។

យ៉ាង​ណា លោក គួយ ធុនណា បញ្ជាក់​ថា កូន​ក្តី​របស់​លោក​ទាមទារ​ថ្លៃ​ខូចខាត​កិត្តិយស និង​សំណង​ជំងឺ​ចិត្ត​ការ​ខាត​បង់​ពេល​វេលា​ចំនួន ១១​ម៉ឺន​ដុល្លារ។ លោក​ក៏​ត្រៀម​ដាក់​ភស្តុតាង​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ ហើយ​កំពុង​សិក្សា​មើល​ផ្នែក​ច្បាប់ ដើម្បី​ប្ដឹង​លោក ខឹម វាសនា បន្ថែម​ទៀត។

ទាក់ទង​នឹង​ការ​ប្ដឹង​នេះ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បក​ទៅ​លោក ឈឹម ផលវរុណ វិញ នៅ​ចុង​សប្ដាហ៍​នេះ ឬ​ក៏​ដើម​សប្ដាហ៍​ក្រោយ ចំនួន ៣​បទល្មើស​ដូច​គ្នា គឺ​មាន​បទ​បរិហារកេរ្តិ៍ បទ​ក្លែង​ព័ត៌មាន និង​បទ​ប្រមាថ ហើយ​លោក​គ្រោង​ទាមទារ​ថ្លៃ​ខូចខាត និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១២​ម៉ឺន​ដុល្លារ លើស​លោក ឈឹម ផលវរុណ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈឹម ផលវរុណ បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដឹង​បក​របស់​លោក ខឹម វាសនា ហើយ​ថា ជា​ការ​ប្រសើរ​ដែល​ភាគី​ទាំង​ពីរ​ប្រើ​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ប្រយុទ្ធ​គ្នា។

លោក ខឹម វាសនា ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចាត់​ទុក​បណ្ដឹង​ប្រឆាំង​លោក ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​ប្រជាប្រិយភាព​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទេ តែ​ជា​រឿង​ទំនាស់​បុគ្គល​ច្រើន​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

និវត្ត

ពី ភ្នំពេញ

រឿងនេះ​ជាការបង្កើតរឿងដើម្បីបង្ខូច កេរ្តិ៍ឈ្មោះនិងកាច់មូលប៉ុននោះ​​​​ ដូចរ​ឿងប្រពន្ធចុងលោកកឹមសុខាចឹងឥលូវទៅជាអីហើយ? ហើយរឿងនេះ​ទៅជាស្អីហើយ?

Sep 19, 2013 12:25 PM

និវត្ត

ពី ភ្នំពេញ

រឿងនេះ​ជាការបង្កើតរឿងដើម្បីបង្ខូច កេរ្តិ៍ឈ្មោះនិងកាច់មូលប៉ុននោះ​​​​ ដូចរ​ឿងប្រពន្ធចុងលោកកឹមសុខាចឹងឥលូវទៅជាអីហើយ? ហើយរឿងនេះ​ទៅជាស្អីហើយ?

Sep 19, 2013 12:25 PM

កូនខ្មែរ

ពី ភ្មំពេញ

លោបបណ្ឌិត ផលវរុណ អើយ ! តើនៅលក់គំនិតអោយគេដល់ណាទៀត ! ការប្រើប្រាជ្ញាក្នុងផ្លូវអាក្រក់ ជាអំពើបំផ្លាញជាតិ !

Jul 10, 2013 04:12 AM

អ្នកស្រែ

អ្នកស្រែដូចខ្ញុំ មើលទៅគ្រាន់បើជាងបណ្ឌិតឥតសីលធម៌ បណ្ឌិតលក់ឧត្តមគតិ។ មានចំណេះដឹងហើយយកទៅប្រើក្នុងផ្លូវខុស គឺអន់ជាងមនុស្សអវិជ្ជាទៅទៀត។ សូមគិតមើលផងទៅបណ្ឌិតលក់ឧត្តមគតិទាំងឡាយអើយ។

Jul 09, 2013 11:26 PM

Motodup Driver

ពី Siem Reap

បណ្ឌិតឈឹម ផលវរុណ លក់ឧត្តមគតិឲ្យបក្សប្រជាជននៅមានសល់កិត្តិយសដែលត្រូវ
ខូចខាតដែរ? រុណអឺយ ទិញម៉ូតូកពា្ចស់មួយរត់ឌុបទៅ នោះជីវិតលោកនឹងថ្លៃថ្នូរជាង។

Jul 09, 2013 09:53 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល