ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​បណ្ដឹង​លោក ម៉ម សុណង់ដូ

ដោយ សាន សែល
2016-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​និមន្ត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ករណី​បណ្ដឹង​របស់​លោក ម៉ម សុណង់ដូ ទេ។

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្តឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា ព្រះអង្គ ប៊ុត ប៊ុនតិញ និយាយ​មូល​បង្កាច់​លោក​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ផ្ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​តំណែង​តំណាងរាស្ត្រ​ដល់​លោក និង​ភរិយា។ លោក​ថា សម្ដី​នេះ​ប៉ះពាល់​ដល់​កិត្តិយស​លោក​គណបក្ស​លោក និង​អ្នក​គាំទ្រ​លោក។

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​បាន​ថ្លែង​ដូច្នេះ​មែន។ តែ​ព្រះអង្គ​លើក​ឡើង​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ៖ «អាត្មា​គិត​ថា ញោម ម៉ម សូណង់ដូ មិន​បាន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ ពី​អ្នក​នយោបាយ​ដែល​រក​ដំណោះស្រាយ​ជូន​ជាតិ​ទេ ហើយ​គាត់​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ តែ​ប្រកាន់​ពាក្យ​សម្ដី និង​មតិ​យោបល់។ ប្រសិនបើ​អ្នក​នយោបាយ​ខ្លាច​សម្ដី​អាត្មា មើល​ទៅ​ដូចជា​អ្នក​លក់​ប្រហុក។ អ្នក​លក់​ប្រហុក​ខ្លាច​រុយ ហើយ​រុយ​រោម​តែងតែ​បក់​រុយ​រហូត»

​ការ​អះអាង​នេះ ត្រូវ​លោក ម៉ម សុណង់ដូ ច្រានចោល។ លោក​ថា នេះ​មិន​មែន​ជា​ការ​រិះគន់​នោះ​ទេ តែ​ជា​ការ​មូល​បង្កាច់​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ ដែល​ព្រះអង្គ​ជា​ព្រះសង្ឃ ពាក់​ស្បង់​ចីពរ ហើយ​និយាយ​មិន​មាន​ការពិត។ វា​ប៉ះពាល់ មិន​ត្រឹម​ដល់​ខ្ញុំ​ទេ តែ​ដល់​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។ ជា​ព្រះសង្ឃ​ដើរ​ភរភូត​គេ គ្មាន​ការពិត ខ្ញុំ​ថា នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ជា​ទី​បំផុត»

​លោក ម៉ម សុណង់ដូ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ដែល​លោក​ថា ជា​និមិត្តរូប​ពី​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ឲ្យ​ដឹង​ថា តុលាការ​នឹង​ចេញ​ដីកា​កោះ​និមន្ត​ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​លើក​ទី​ពីរ ក្នុង​ពេល​ឆាប់ៗ តែ​មិន​បញ្ជាក់​ថា ថ្ងៃ​ណា​នោះ​ទេ។

​មុន​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ លោក ម៉ម សុណង់ដូ ធ្លាប់​ទាមទារ​ឲ្យ​ព្រះអង្គ ប៊ុត ប៊ុនតិញ បកស្រាយ​លើ​ថេរដីកា​របស់​ព្រះអង្គ តែ​ត្រូវ​ព្រះអង្គ​បដិសេធ​មិន​ឆ្លើយ​តប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

Don't vest your value time for nothing...aging run out...

To Ta Sonando and other parties be watch out...there millions voters will track all your campaign record and what your political party stand for after u win.Or u and your part already to lead the country now or what?,here is not the right time for any parties play foul around anymore...time to pro-campaign strategy across the board"is not a child foolish play",and who's gonna to trust u and your party?,there is a time to competition and challenge ahead man"but the smart thing u and your party to reunited with other",if u want to change a new pm in 2018.

Nov 19, 2016 11:51 AM

News reader

ពី Phnom Penh

Mr.Sonando has hands-on experience on democracy, in term of living and working, while he seems not understand what democracy is.The venerable acknowledged he said so. Why does Mr.Sonando still said the monk does not tell the truth? To Mr. Sonando, what does his mind come up with " defamation and freedom of speech"? Why does Mr.Sonando build on his leadership to explain the public? Why does he use court system to solve such simple issue while we have already known the tendency of the system? This will be consider what lose and damage!

Nov 18, 2016 09:23 PM

To

ពី Paris

Sonando travaille pour PPC.

Nov 18, 2016 04:21 AM

ហានិភ័យ

ពី តាកែវ

អ្នកនយោបាយជាបុគ្គលសាធារណៈដែលត្រូវបានគេតាមដាននិងវិភាគនិងមានការរិះគន់ ការយល់ឃើញ ការប្រម៉ើលមើល​ ​ការទោះទាយ ។បើបានតាំងខ្លួនជាអ្នកនយោបាយហើយ មិនត្រូវកំសាកខ្លាចគេមួលបង្កាច់ទេ តែត្រូវចេះឆ្លើយដោះស្រាយអ្វីដែលគេចោទ ដើម្បីបង្ហាញពីសម្ថភាព។

Nov 17, 2016 07:53 PM

អ្នក​អាន​អនាមិក

Ta Sonando !
Hypocrite,ask Khmer to unite but he cannot unite with other himself.

Nov 17, 2016 09:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល