តុលាការ​កំពូល​សម្រេច​​បន្ត​ឃុំ​អ្នកស្រី យ៉ោម បុប្ផា

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​​២៧ ​មីនា បើក​សវនាការ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​អ្នក​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ដោយ​បាន​​សម្រេច​រក្សា​​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ។
ដោយ សុ ជីវី
2013-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
RFA/Mom Sophon

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​បាន​ធ្វើ​អោយ​អ្នក​បឹង​កក់ និង​អ្នក​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត​ប្រមាណ ២០០​នាក់ ដែល​នាំ​គ្នា​ទៅ​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ខឹង​សម្បា និង​ស្រែក​ទាម​ទារ​រក​យុត្តិធម៌​នៅ​ខាង​មុខ​ទីស្នាក់ការ​តុលាការ​កំពូល និង​ក្រោយ​មក​បាន​ទៅ​ដល់​ខាង​មុខ​ព្រះ​បរម​រាជវាំង។

អ្នក​ភូមិ​បឹងកក់ ដែល​បាន​ទៅ​ស្ដាប់​ការ​សម្រេច​សេចក្ដី​របស់​ចៅក្រម​តុលាការ​កំពូល មាន​ការ​អស់​សង្ឃឹម ដោយសារ​អ្នកស្រី យ៉ោម បុប្ផា មិន​អាច​រួច​ផុត​ពី​ការ​ឃុំឃាំង។

ចៅ​ក្រម​តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា តាម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍។

ប្រធាន​អង្គ​សវនាការ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ មាន​ប្រសាសន៍​ថា សាលដីកា​របស់​សាលា​ឧទ្ធរណ៍​គឺ​នៅ​រក្សាទុក​ថា​បាន​ការ។ លោក ឃឹម ប៉ុណ្ណ បាន​លើក​ហេតុ​ផល​សំខាន់​ចំនួន ២ ក្នុង​នោះ​បាន​ចាត់​ទុក​ករណី​រឿង​ក្ដី​អ្នកស្រី យ៉ោម បុប្ផា ថា ជា​ករណី​ពិសេស​នៃ​បទ​ល្មើស​ព្រហ្មទណ្ឌ និង​ទាត់​ចោល​ការ​អះអាង​ថា អ្នកស្រី​មាន​ជំងឺ​ដោយសារ​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់។

អ្នកស្រី យ៉ោម បុប្ផា ដែល​មាន​អាយុ ២៩​ឆ្នាំ ជា​សកម្មជន​ដីធ្លី​ម្នាក់​បាន​ប្ដឹង​សាទុក្ខ​លើ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដែល​សម្រេច​ដោយ​ចៅក្រម​នៅ​សាលា​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ និង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អ្នកស្រី​បាន​លើក​ហេតុ​ផល​ចំនួន ៤ ការពារ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី ទាក់ទិន​នឹង​បញ្ហា​សុខភាព និង​ការ​ធានា​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ ៣​ឆ្នាំ និង​តម្រូវឲ្យ​បង់​លុយ​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ​ចំនួន ៣០​លាន​រៀល។ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា តាមរយៈ​ការ​ចូល​រួម​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រង​របួស​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។

នៅ​ខាង​ក្រៅ​តុលាការ អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ដែល​ភាគ​ច្រើន​ជា​អ្នក​សហគមន៍​មាន​ជម្លោះ​ដីធ្លី បាន​ស្រែក​ដោយ​ខឹង​សម្បា​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល។ ពួក​គេ​បាន​ដុត​រូប​ជញ្ជីង​យុត្តិធម៌​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​សាលា​ឧទ្ធរណ៍។

ម្ដាយ​អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី សាបូ សុត បាន​ដេក​ននៀល​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល បន្ទាប់​ពី​ឡាន​ពន្ធនាគារ​បាន​ដឹក​អ្នកស្រី យ៉ោម បុប្ផា ចេញ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​សរ​វិញ។ អ្នកស្រី​បាន​ស្រែក​ទាំង​ខឹង​សម្បា និង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា​ពុំ​មាន​យុត្តិធម៌។

អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ប្រៀបធៀប​រវាង​សំណុំ​រឿង​អ្នក​ស្រី យ៉ោម បុប្ផា និង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បង្ហាញ​ថា តុលាការ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​មិន​ស្រប​គ្នា។

ទាក់​ទិន​នឹង​រឿង​ក្ដី​អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ជា​រឿង​ព្រហ្មទណ្ឌ​មិន​ជាប់​ទាក់​ទង​ដល់​បញ្ហា​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់​ឡើយ។

ចំពោះ​អ្នក​គាំ​ទ្រ​អ្នកស្រី យ៉ោម បុប្ផា បាន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​តវ៉ា​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង ដោយ​ស្រែក​រក​ជំនួយ​ពី​ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ​ជួយ​ដល់​ពួក​គេ។

ការ​ប្រមូល​ផ្ដុំ​របស់​អ្នក​តវ៉ា​បាន​បញ្ចប់​ទៅ​វិញ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​ត្រូវ​ក្រុម​សមត្ថកិច្ច​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ព្រះ​បរម​រាជវាំង​ណែនាំ​អោយ​ពួក​គេ​បញ្ឈប់​ការ​តវ៉ា ដែល​ប៉ះពាល់​ដល់​ទ្វារ​ចេញ​ចូល​នៃ​ព្រះ​បរម​រាជវាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

អ្នកឱត្តរមានជ័យ

ពី សំរោង

សូមលើកទឹកចិត្តបងស្រី។ចំពោះសមាគមន៍អ្នករត់ម៉ូតូឌុប ប្រហែលជាពួកគាត់ចង់រត់ម៉ូតូឌុបតកូនតចៅហើយមើលទៅបានខិតខំណាស់ គ្មានមនុស្សស្រីណាអាចវ៉ៃបុរសពេញកំលាំងអោយរបួសធ្ងន់ចូលពេទ្យនោះ ក្មេងអាយុ10ឆ្នាំក៏វាមិនជឿដែរណាសមាគមន៍រត់ម៉ូតូទាំងអើយកុំខំេពក

Apr 01, 2013 12:53 PM

អ្នក​អាន​អនាមិក

សូមលើកទឹកចិត្តអោយបងស្រីយ៉ោម បុប្ផា ក្រុមគ្រសារ និង
អ្នកគាំទ្រអំពើយុត្តិធម៌ សូមរក្សាបាននូវជំហ៊រ និងប្រឹងប្រែង
រួមគ្នា ដើម្បីទាមទារភាពយុត្តិធម៌ ភាពស្អាតស្អំ និងជាវិរគំរូរ
ទាមទារសេរីភាព ទាមទារយុត្តិធម៌ អោយកូនខ្មែរហ៊ាន
ប្រឈមនូវអំពើអយុត្តិធម៌ ដែលគេបានប្រព្រឹត្តិមកលើខ្លួន។(ពីខុំ្ញកូនខ្មែរមួយរូបដែរ)

Mar 31, 2013 06:07 PM

អ្នក​អាន​អនាមិក

បើប្រៀបធៀបករណីយយ៉ោម បុប្ផា​ជាមួយឈូក បណ្ឌឹត គឺខុសគ្នាឆ្ងាយតែបែរជាម្នាក់ត្រូវជាប់គុកដោអយុត្តិធម៏ទៅវិញ

Mar 29, 2013 03:08 AM

អ្នក​អាន​អនាមិក

សូមលើកទឹកចិត្តអោយបងស្រីយ៉ោម បុប្ផា ក្រុមគ្រសារ និង
អ្នកគាំទ្រអំពើយុត្តិធម៌ សូមរក្សាបាននូវជំហ៊រ និងប្រឹងប្រែង
រួមគ្នា ដើម្បីទាមទារភាពយុត្តិធម៌ ភាពស្អាតស្អំ និងជាវិរគំរូរ
ទាមទារសេរីភាព ទាមទារយុត្តិធម៌ អោយកូនខ្មែរហ៊ាន
ប្រឈមនូវអំពើអយុត្តិធម៌ ដែលគេបានប្រព្រឹត្តិមកលើខ្លួន។

Mar 28, 2013 10:51 PM

អ្នក​អាន​អនាមិក

សំណូមពរ លោកប្រធានសមាគមន៌ម៉ូតូឌុប មេត្តាឈប់ព្រូស
ដាក់តាមកញ្ចក់ទូរទស្សន៌ទៀតទៅ។ ឃើញមុខគួរអោយខ្ពើម
រអើមជាទីបំផុត។ បើប៉ះចំគ្រួសាររបស់លោកវិញ ហើយគេ
ចោទប្រពន្ធលោក ប្អូនស្រី បងស្រី ។ល។ ថាគាត់វាយធ្វើ
បាបបុរសពីរនាក់រហូតដល់ពិការ ត្រូវព្យាបាលជម្ងឺអស់ច្រើន
តើលោកជឿទេ ហើយសួរពួកគាត់មើល តើគាត់ទទួលយក
ទេ បើមានគេចោទដូចអ្នកស្រីយ៉ោម បុប្ផា នោះ។ ពេលនោះ
លោកប្រធាន នឹងស្រែកដូចសត្វក្រង៉ាន អញ្ចឹងអែង។ កុំព្រូសទៀត ទុកទឹកមាត់ប្រៀនប្រដៅក្រុមគ្រួសារលោកទៅ
បានហើយ!

Mar 28, 2013 10:42 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល