លោក​អ៊ិត​រ៉ាឌី​ត្រូវ​បាន​សភា​បោះឆ្នោត​​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​អង្គ​ចៅក្រម

ដោយ ម៉ម មុនីរតន៍
2014-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត ឲ្យ​អតីត​ចៅក្រម​ម្នាក់ ក្នុង​ចំណោម​បេក្ខជន ប្រកួត​ប្រជែង​៥នាក់ ក្លាយ​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៣ វិច្ឆិកា ២០១៤។
រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត ឲ្យ​អតីត​ចៅក្រម​ម្នាក់ ក្នុង​ចំណោម​បេក្ខជន ប្រកួត​ប្រជែង​៥នាក់ ក្លាយ​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៣ វិច្ឆិកា ២០១៤។
RFA/Morm Moniroth

រដ្ឋសភា​សម្រេច​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ឲ្យ​អតីត​ចៅក្រម​ម្នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រកួត​ប្រជែង ៥នាក់ ក្លាយ​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម។ ទោះ​ជា​បែប​ណា​ លទ្ធផល​ដែល​ទទួល​បាន​នៅ​ពេល​នេះ ក៏​មិន​មែន​បាន​ដោយ​ស្រួល​ប៉ុន្មាន​នោះ​ដែរ។ យ៉ាង​ហោច​ណាស់​ក៏​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ជា​សមាជិក​ម្នាក់​បាន​នេះ គឺ​ត្រូវ​បោះឆ្នោត​ម្ដង​ជា​ពីរ​ដង​ទើប​បាន​សម្រេច។

សមាជិក​សភា​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ព្រឹក ដើម្បី​ជ្រើសរើស​បេក្ខជន​ម្នាក់​ចេញ​ពី​បេក្ខជន​ចំនួន ៥រូប​ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​ការប្រកួតប្រជែង​​បំពេញ​កិច្ចការ​នៅ​ក្នុង​ស្ថាប័ន​​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រម​សម្រាប់​អាណត្តិ​​ប្រាំ​ឆ្នាំ​លើក​ទី​មួយ។

ដោយ​ការ​បោះឆ្នោត នៅ​ក្នុង​ជុំ​ទី​មួយ​រក​សំឡេង​គាំទ្រ​មិន​បាន​នោះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​សម្រេច​ភ្លាមៗ ស្នើ​សុំ​ឲ្យ​សមាជិក​​សភា​ទាំង ១០៨ រូប បោះឆ្នោត​សា​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ជុំ​ទី​មួយ បើ​ទោះ​ជា​លទ្ធផល​មិន​អាច​យក​ជា​ការ​បាន​មែន ប៉ុន្តែ លោក អ៊ិត រ៉ាឌី ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ ចំនួន ៦០​សំឡេង។ នៅ​ក្នុង​ជុំ​ទី​មួយ​នេះ មាន​បេក្ខជន​៣រូប​ប៉ុណ្ណោះ ក្នុង​ចំណោម ​៥រូប ដែល​ទទួល​បាន​ការ​គាំទ្រ ក្នុង​នោះ​ដោយ​រួម​ទាំង​លោក ផាត់ ពៅស៊ាង បាន​២សំឡេង និង លោក វាន់ ផាន់ បាន​១ឡេង។ ដោយ​ឡែក​បេក្ខជន ២នាក់​ផ្សេង​ទៀត​មាន លោក គង់ សារិទ្ធ និង លោក តូច សាខឿន មិន​ទទួល​បាន​ការ​គាំទ្រ​សូម្បី​មួយ​សំឡេង។ បេក្ខជន​ទាំង​៥រូប​ដែល​ដាក់​ឈ្មោះ ប្រកួតប្រជែង​នៅ​ពេល​នេះ គឺ​សុទ្ធ​តែ​ជា​អតីត​ចៅក្រម និង​មេធាវី។

នៅ​នាទី​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​លើក​ទីពីរ លោក អ៊ិត រ៉ាឌី នៅ​តែ​អាច​រក​សំឡេង​គាំទ្រ​បាន​​ច្រើន​​ជាង​គេ ក្នុង​ចំណោម​បេក្ខជន​ទាំង ៥រូប​ដដែល។ ការ​បោះ​នៅ​ជុំ​ទីពីរ​នេះ សំឡេង​គាំទ្រ​បាន​កើន​រហូត​ដល់ ៦៦​សំឡេង នៃ​សមាជិក​សភា ១០៨រូប ដែល​ចូលរួម​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា។

ដោយ​មិន​បង្អង់​យូរ ក្រោយ​ពី​បូកសរុប​លទ្ធផល​រួច លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ប្រកាស​សុពលភាព​ភ្លាម​ដែរ ដោយ​លើក​ឡើង​ថា ស្វាគមន៍​ចំពោះ​លោក អ៊ិត រ៉ាឌី ដែល​ទទួល​បាន​សេចក្ដី​ទុកចិត្ត​ពី​សមាជិក​សភា​ក្នុង​ការ​ផ្ដល់​តួនាទី​ជា​សមាជិក​ថ្មី​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គចៅក្រម៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​នៅ​ពេល​នេះ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា ​លោក អ៊ិត រ៉ាឌី ត្រូវ​បាន​អង្គ​សភា​បោះឆ្នោត​ជាប់​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម»

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ថ្លែង​ថា​ លោក អ៊ិត រ៉ាឌី គឺ​ជា​អតីត​ចៅក្រម​ដែល​ធ្លាប់​​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌៖ «ឯកឧត្ដម អ៊ិត រ៉ាឌី លោក​ជា​អតីត​ចៅក្រម ហើយ​ចៅក្រម​គាត់​បម្រើ​​ការងារ​នៅ​​ក្រសួង។ មាន​ក្របខ័ណ្ឌ​នៅ​ក្រសួង​យុត្តិធម៌​ណា​»

នៅ​ក្នុង​សម័យ​ប្រជុំ​សភា​លើកទី៣ នីតិកាលទី៥ គេ​សង្កេត​ឃើញ​វត្តមាន ក្រៅ​ពី​សមាជិក​សភា​សំខាន់ៗ​ហើយ ក្នុង​នោះ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ក៏​បាន​​ចូល​រួម​ផង​ដែរ។ ក៏ប៉ុន្តែ​អនុប្រធាន​​ទី​មួយ​នៃ​រដ្ឋសភា​ គឺ​លោក កឹម សុខា វិញ​ពុំ​បាន​ចូលរួម​ឡើយ។ មន្ត្រី​ស្និទ្ធ​និង​លោក កឹម សុខា អះអាង​ថា​ មូលហេតុ​ដែល​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​អវត្តមាន​នៅ​ពេល​នេះ គឺ​ដោយ​សារ​លោក​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​បរទេស។

ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ពន្យល់​ថា ​កិច្ចការ​ចម្បង​នៃ​ស្ថាប័ន​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម គឺ​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​ភាព​ត្រឹមត្រូវ​នៃ​ចៅក្រម។ ស្ថាប័ន​កំពូល​នេះ​មាន​សមាជិក ១១រូប ក្នុង​នោះ​អង្គ​ព្រះមហាក្សត្រ​គឺ​ជា​ព្រះប្រធាន។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ យល់​ឃើញ​ថា គេ​កម្រ​ឃើញ​ចៅក្រម​ដែល​ប្រព្រឹត្ត​កំហុស ហើយ​ត្រូវ​បាន​ស្ថាប័ន​កំពូល​នេះ​ចាប់​ទោស​អូស​សំណើ​ណាស់។

លោក​បន្ត​ថា បើ​ពិត​ជា​មាន​កំហុស​មែន អាច​ត្រឹម​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ៖ «យើង​គិត​ថា ​​មិន​ដឹង​ថា​តើ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ព្រោះ​​ដូច​ថា ​ការ​រិះគន់ ការ​មិន​ជឿ​​ទៅលើ​ចៅក្រម វា​នៅ​តែ​មាន​ដដែល។ ក៏ប៉ុន្តែ​វា​​ឥត​មាន​ឃើញ​​មាន​ការ​​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ប្រព្រឹត្ត​ខុស​អី​អ៊ីចឹង​​សោះ។ បើ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​អាដែង​ដូច​ថា ​ប្រសិន​ជា​ច្បាប់​មិន​បាន​អនុវត្ត​តឹងរ៉ឹង មនុស្ស​វា​ក៏​មិន​សូវ​ខ្លាច​ដែរ»

បើ​ទោះ​ជា​បែប​ណា ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់ អ្នក​កាសែត​ដែល​​រង់​ចាំ​​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បទ​សម្ភាសន៍​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

៥០០USDឯណា ៣០០០USD/សន្លិក(មួយសម្លេង)

Nov 26, 2014 11:02 AM

អ្នក​អាន​អនាមិក

មានអ្នកចង់ធ្វើ(សមាជិកឧត្តម)ហ៊ានទឹញសន្លឹកឆ្នោតមួយសន្លឹក៥០០
USDផង ប៉ុន្តែមិនជាប់ឈឺចិត្រស្ទើក្អួតឈាមទាំងដុំ

Nov 19, 2014 10:18 AM

អ្នក​អាន​អនាមិក

អោនាក់តាំង១១​បើអង់ករតូវជាបាយហើយគួរយកអុតដំកាតិជាធូម
កូមធើរបាយការ(ម៉ានាក់អែងរួច)សូមយោបលអែកកាភាពពី...រួច ទើបប្រជុមសំរ៉ាចថាបានការអែកកាភាពពីអុតដំក្រូមប្រឹកសាអង់ចៅក្រំ
(ដូចមុនណា)

Nov 18, 2014 11:59 AM

អ្នក​អាន​អនាមិក

ពី apc

pp ដឹងទេ
គេឲ្យចៅក្រមត្រួតចៅក្រម ទើបដឹងល្បឹចចៅក្រមខូច បើឲ្យអ្នកផ្សេង
ម៉េចដឹង ឮគេថាអ្នកខ្លះដើរទឹញសន្លឹកឆ្នោត(ចង់ធ្វើសមាជិកឧត្តម
ក្រុមប្រឹក្សានៃអង្គចៅក្រម)ម្នាក់(មួយសន្លិកឆ្នោត)=៥០០ USD
បានតែ១០សន្លឹកឆ្នោតគ្នាឈឺចិត្រស្ទើស្លាប់ព្រោះអស់លុយរាប់ម៉ឺនUSD
បូករួមផឹកស៊ីនិងខារ៉ាអូខេ...........!

Nov 18, 2014 10:34 AM

អ្នក​អាន​អនាមិក

ពី pp

សាម៉ាជិកអុតដំមុន និងគ្រយដូចតាគ្នាតាំងពីសាច់តាំងពីឈាម
ខុសត្រង៨ទៅ១១

Nov 16, 2014 11:06 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល