សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សម្រេច​ករណី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​ទី៤​មីនា

សាលា​ឧទ្ធរណ៍​បន្ត​បើក​សវនាការ​សាកសួរ​ករណី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ បន្ត​ទៀត បន្ទាប់​ពី​សួរ​ដេញ​ដោល​កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ មិន​ទាន់​បញ្ចប់ ដោយ​សារ​សាក្សី​ជាង ២០​នាក់ ក្នុង​នោះ​ខ្លះ​ជា​សមត្ថកិច្ច ខ្លះ​ជា​ប្រជាពលរដ្ឋ និង​កម្មការិនី ៣​នាក់​ជា​ជន​រងគ្រោះ និង​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ និង​ជា​ចុង​ចោទ​នៅ​តែ​អះអាង​ខុស​គ្នា​ពី​ជន​ដៃ​ដល់​ប្រើ​អាវុធ​បាញ់​ឲ្យ​កម្មការិនី ៣​រូប រង​របួស​ខ្នង កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្នុង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ផល​ប្រយោជន៍​របស់​កម្មករ​នៅ​ខេត្ត​ស្វាយរៀង។
ដោយ អ៊ុក សាវបូរី
2013-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ouk Savborey

អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សេចក្តី​សម្រេច​លើ​ជន​សង្ស័យ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត លើ​ករណី​បាញ់​កម្មករ​នៅ​ក្រុង​បាវិត នៅ​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៣ ម៉ោង ២​រសៀល​ខាង​មុខ។

កម្មការិនី​ឈ្មោះ នុត សាខន ដែល​ជា​អ្នក​រង​របួស​ម្នាក់​ក្នុង​ចំណោម ៣​នាក់ បាន​ថ្លែង​ថា ក្រៅ​ពី​កម្មករ​ជា​អ្នក​ចោទ​ថា លោក ឈូក បណ្ឌិត ប្រើ​កាំភ្លើង​បាញ់​មក​លើ​កម្មករ​ធ្វើ​ឲ្យ​គាត់​របួស ៣​នាក់​នោះ ក៏​មាន​សាក្សី​ជា​សមត្ថកិច្ច មាន​សាក្សី​ខ្លះ​ប្រាប់​ចៅក្រម​ថា នៅ​ថ្ងៃ​កើត​ហេតុ លោក ឈូក បណ្ឌិត កាន់​អាវុធ​បាញ់​មក​លើ​កម្មការិនី។ អ្នកស្រី​បន្ត​ថា ពួក​គាត់​ឈរ​នៅ​ក្បែរ​ទ្វារ​បន្ទប់​ទឹក មិន​បាន​ធ្វើ​កូដកម្ម​ទេ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង​រង​របួស​តែ​ម្តង៖ «ខ្ញុំ​សង្ឃឹម​ថា នៅ​ភ្នំពេញ​នេះ ជួយ​រក​យុត្តិធម៌​មែន​ទែន​តែ​ម្តង មិន​ដូច​នៅ​ខេត្ត​ស្វាយរៀង ទេ»

អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​ធ្វើ​ការ​ដេញ​ដោល​សាកសួរ​ទៅ​លើ​សាក្សី​ជាង ២០​នាក់ នៅ​ថ្ងៃ​ទី២៧ និង​ទី២៨ ខែ​កុម្ភៈ ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្នុង​រឿង​ក្តី​កម្មការិនី ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង រង​របួស​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​សង្ស័យ​លោក ឈូក បណ្ឌិត។

មេធាវី​របស់​លោក ឈូក បណ្ឌិត គឺ​អ្នកនាង ម៉ៅ សំពុទ្ធាវី ថ្លែង​ថា គាត់​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​គាំទ្រ​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង៖ «ជួន​ណា​សាក្សី​មាន​សិទ្ធិ​និយាយ តែ​តុលាការ​អត់​បាន​ចោទ​ប្រកាន់​ផង»

ចំណែក​មេធាវី​របស់​កម្មការិនី គឺ​អ្នកនាង សារី ប៊ុតចរិយា ថ្លែង​ថា សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិនិត្យ​អង្គ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ដល់​កម្មការិនី​ទាំង ៣​រូប ដែល​រង​របួស​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង៖ «សូម​សំណូមពរ​ឲ្យ​ក្រុម​ប្រឹក្សា គាត់​ពិចារណា​ទៅ​លើ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​រួម​ទាំង​អង្គ​ច្បាប់ ទៅ​លើ​បញ្ហា​ហ្នឹង​សាឡើងវិញ»

មន្ត្រី​សង្គម​ស៊ីវិល ថ្លែង​ថា សាក្សី​ជា​សមត្ថកិច្ច ២​រូប ម្នាក់​ជា​ប៉ូលិស​ចរាចរ និង​ម្នាក់​ជា​ប៉ូលិស​ក្រុង​បាវិត នៅ​តែ​ផ្តល់​ចម្លើយ​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​ថា លោក ឈូក បណ្ឌិត ប្រើ​អាវុធ​បាញ់​លើ​កម្មការិនី​ឲ្យ​របួស។ មន្ត្រី​សង្គម​ស៊ីវិល អះអាង​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​រាជការ​ដែល​ហ៊ាន​និយាយ​ការ​ពិត តែង​តែ​រង​នូវ​សម្ពាធ​នៅ​ពេល​បំពេញ​ការងារ។ អង្គការ​ទាំង​២​នេះ នឹង​ឃ្លាំ​មើល ហើយ​ជួយ​ការពារ​សុវត្ថិភាព​របស់​ពួក​គាត់​ដែល​ជា​សាក្សី​សំខាន់​ក្នុង​រឿង​ក្តី​បាញ់​កម្មករ​ឲ្យ​របួស​នៅ​ខេត្ត​ស្វាយរៀង នេះ។

កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រោងចក្រ​ខេត្ត​ស្វាយរៀង បាន​ធ្វើ​កូដកម្ម​ទាមទារ​ផល​ប្រយោជន៍​កម្មករ។ អាជ្ញាធរ​ក្រុង​បាវិត មាន​លោក​អភិបាល​ក្រុង​បាវិត ឈ្មោះ ឈូក បណ្ឌិត ដឹកនាំ​កម្លាំង​បង្ក្រាប​កូដកម្ម​នោះ។ ក្រោយ​មក មាន​ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​កម្មការិនី ៣​នាក់ មាន​ឈ្មោះ ប៊ុន ចិន្តា រង​របួស​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ខ្នង អ្នកស្រី នុត សុខន របួស​ខ្នង និង​អ្នកនាង កែវ នា របួស​ដៃ។ ក្រោយ​រឿង​ហេតុ​ផ្ទុះ​អាវុធ លោក ឈូក បណ្ឌិត ត្រូវ​ព្រះរាជ​អាជ្ញា​ខេត្ត​ស្វាយរៀង ចោទ​ពី​បទ​បង្ក​របួស​ស្នាម។ ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ទម្លាក់​បទ​ចោទ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

Three powers in the hand of a single person. I am Cambodian. I used to be like average Cambodian who knew this government was not good, but dare not to change it because we had no trust in anyone. We think they are the same. Now I am outside, live in the world and learn about the world. Yeah, it is possible that they are the same. Also it is possible that the new would be better. Why don't take a chance? Just choose the one with knowledge. I believe in knowledge. I do not want to work in the company with an uneducated boss. I do not want to live in a country with an uneducated government.

Mar 02, 2013 01:36 AM

អ្នក​អាន​អនាមិក

ហេតុអីអូសបន្លាយទៀតហើយតុលាការ? ឬមួយកំពុងរកវិធីសំរួលសំណុំរឿង? បើយោងតាមសំដីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឈូក បណ្ឌឹតនឹងក្លាយជាឈូក ទណ្ឌឹតយូរណាស់ហើយ មិនដឹងជាច្បាប់កំអួតឆ្កែអី អោយតែ
គ្នាវាគឹពន្យារហួត និតិរដ្ឋរន្ទះបាញ់ស្អី

Mar 01, 2013 11:12 PM

អ្នក​អាន​អនាមិក

Yeh yeh yeh..., Chork Bondat is the winer. If he kill more khmer people, he absolutly will be CPP hero, yeh yeh yeh.... Look, where justice at?

Mar 01, 2013 12:02 PM

Kunkhmer

ពី Bavet

ឈូកបណ្ឌិតត្រូវតែជាប់ទោស ទទួលកំហុសជាសាធារណៈ សុំទោសខ្មែរទាំងអស់នូវអំពើឆោតល្ងង់របស់ខ្លួន ។ គាត់នេះ​អាងមានខ្នងម៉ែន សំអានអ្នកលេងជើងខ្លាំងគណបក្សប្រជា ជនយួន ចង់បាញ់បោះគេឯងតាមក្បាលចិត្ត ។ ឥឡូវនេះ​មានតែគុកទេ បានសមមុខលោកឯងណា ឈូកបណ្ឌិត ៕

Feb 28, 2013 10:50 PM

អ្នក​អាន​អនាមិក

ពី Phnom penh

ខ្ញុំមើលឃើញថា វាអយុត្តិធម៍ណាស់ រដ្ឋាភិបាលមិនគួរអោយលោកឈូកបណ្ឌិតរួចខ្លួនទេព្រោះគាត់ធ្វើអោយបាត់សន្លឹកឆ្នោតច្រើនណាស់នៅខេត្តស្វាយរៀង។សូមបងប្អូនបោះឆ្នោតអោយបក្សផ្សេងផង កុំអោយអាងក្បាលម៉ាស៊ីនតែមួយធ្វើអីតាមតែអំពើចិត្ត។ ចុងក្រោយបងប្អូនទេដែលជាអ្នករងទុក្ខ។

Feb 28, 2013 10:44 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល