សាលា​ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​របស់​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​មិន​ទទួល​បណ្ដឹង​របស់​បេក្ខជន​ដែល​ឈរ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។ នៅ​ក្នុង​បណ្ដឹង​នោះ បាន​ចោទ​លោក ហ៊ុន សែន ពី​បទ​បាន​ផ្ដើម​គំនិត​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដោយ​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។
ដោយ ខែ សុណង
2013-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ចាត់​ទុក​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង ដែល​ប្ដឹង លោក ហ៊ុន សែន ថា​បាន​បង្ហាញ​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មាន​ភាព​លម្អៀង មិន​ឯករាជ្យ និង​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ។

បេក្ខជន​ដែល​ឈរ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៣ កក្កដា ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី១០ កក្កដា ប៉ុន្តែ​សាលា​ឧទ្ធរណ៍​មិន​បាន​ទទួល​ជា​ផ្លូវ​ការ​នោះ​ទេ។ លោក​ថា ការ​បដិសេធ​នេះ សាលា​ឧទ្ធរណ៍​បាន​អះអាង​ថា សំណុំ​រឿង​មិន​ទាន់​បញ្ជូន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ យ៉ាង​នេះ​ក្ដី ក្រឡា​បញ្ជី​ម្នាក់​បាន​ទទួល​សំណុំ​រឿង​នេះ។

លោក សួង សុភ័ណ្ឌ៖ «ដល់​ពេល​ខ្ញុំ​ទាក់ទង​ទៅ​សាលា​ដំបូង យើង​ទៅ​ដាក់ គេ​ថា​ក្រឡា​បញ្ជី​ទទួល​ពាក្យ​អត់​នៅ វា​មាន​បញ្ហា​អ៊ីចឹង។ ហើយ​ខ្ញុំ​ទៅ​ពីរ​លើក ដូច្នេះ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទុក​នៅ​ក្រឡា​បញ្ជី​សាលា​ឧទ្ធរណ៍​ហើយ តែ​គេ​អត់​មាន​ស៊ីញេ​ទទួល​អី​ទាំងអស់។ អ្វី​ដែល​សំខាន់ ថា​កំហុស​របស់​លោក ហ៊ុន សែន ទាក់ទង​នឹង​រឿង​យួន​ដែល​មាន​លើ​ទឹក​ដី​ខ្មែរ​នេះ គឺ​មិន​អាច​ប្រកែក​បាន​ទេ ហើយ​យើង​មាន​ភស្តុតាង​មួយ​ពិត​ប្រាកដ។ ប៉ុន្តែ ទាក់ទង​នឹង​តុលាការ​នៅ​ប្រទេស​កម្ពុជា សាលា​ដំបូង​ហ្នឹង គឺ​បង្ហាញ​ពី​ភាព​មិន​គោរព​ច្បាប់ គោរព​នូវ​ប្រទេស​នីតិរដ្ឋ ដូច្នេះ​យើង​យល់​ឃើញ​ថា អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ត​ទៅ​ឧទ្ធរណ៍​ទៀត។ ហើយ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​រក​យុត្តិធម៌​ជូន​ដល់​រូប​ខ្ញុំ ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​មូល»

ឆ្លើយ​តប​ទៅ​បញ្ហា​នេះ ក្រឡា​បញ្ជី​សាលា​ឧទ្ធរណ៍ លោក សុភាព បាន​ថ្លែង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​ហើយ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ព្រះរាជ​អាជ្ញា​រូប​ណា​កាន់​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ៖ «រឿង​ហ្នឹង​មក​ដល់​យូរ​ហើយ អត់​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ទេ ចាំ​ខ្ញុំ​ទៅ​ដល់​កន្លែង​វិញ ខ្ញុំ​ឆែក​មើល តើ​នៅ​លោក​ព្រះរាជ​អាជ្ញា​ណា។ រឿង​ថ្នាក់​ដឹកនាំ​ហ្នឹង​មាន មាន​អី​ឲ្យ​តំណាង​គាត់​មក​ជួប​ខ្ញុំ​ថ្ងៃ​ច័ន្ទ»

កាល​ពី​ថ្ងៃ​ទី៤ កក្កដា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​មិន​ចាត់​ការ​បណ្ដឹង​របស់​លោក សួង សុភ័ណ្ឌ ដែល​ប្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ផ្ដើម​គំនិត​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដោយ​មិន​បញ្ជាក់​មូលហេតុ។ បណ្ដឹង​កាល​ពី​ថ្ងៃ​ទី២០ មិថុនា នោះ​បាន​ចោទ​លោក ហ៊ុន សែន ថា​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។

អ្នក​សម្រប​សម្រួល​កម្ពុជា បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ បាន​កត់​សម្គាល់​ថា នៅ​ពេល​មាន​បណ្ដឹង​ប្រឆាំង​អ្នក​នយោបាយ ឬ​អ្នក​មាន​អំណាច តុលាការ​តែង​បង្ហាញ​ភាព​រារែក និង​ខ្លាច​ញញើត​មិន​ចាត់​ការ ព្រោះ​តែ​ឥទ្ធិពល​អ្នក​នយោបាយ​ទៅ​វិញ៖ «ចំណុច​មួយ​ដែល​តុលាការ​កម្ពុជា ត្រូវ​តែ​ដើរ​ឆ្ពោះ​ទៅ​មុខ ជា​ពិសេស​ដូច​ជា​ករណី​បណ្ដឹង​របស់ សួង សុភ័ណ្ឌ ហ្នឹង​ជា​ដើម គឺ​តុលាការ​ត្រូវ​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ឯករាជ្យ វា​មិន​មាន​មូលហេតុ​ណា​មួយ​ដែល​តុលាការ​ត្រូវ​រារែក​ក្នុង​ការ​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​នៃ​ប្រទេស​នោះ​ទេ ជា​ពិសេស​បណ្ដឹង​ប្រឆាំង​នឹង​វត្តមាន ដូចជា​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ខុស​ច្បាប់​របស់​ជន​បរទេស​ក្នុង​ប្រទេស​កម្ពុជា»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ព្យាយាម​ច្រាន​ចោល​បណ្ដឹង​របស់ លោក សួង សុភ័ណ្ឌ ជា​ច្រើន​លើក។ បន្ទាប់​ពី​បណ្ដឹង​ស្រដៀង​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ ប្ដឹង​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ទាក់ទង​នឹង​ការ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ជាង ៥០០​នាក់ នៅ​ថ្ងៃ​បង្ហើយ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក កាល​ពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

សូមមេត្តាដាក់ឯកសារច្បាប់ពន្យល់ជាភាសារខ្មែរជាពិសេសក្រមព្រហ្មទណ្ឌ និងសេចក្ច្តីពន្យល់ក្រមរដ្ឋប្បវេណីផងអរគុណ!!!

Jul 16, 2013 02:50 AM

chheng devit

ពី bavet

នេះជាលេសនិងជាភាពកំសាករបស់សាលាឧទ្ធរណ៏ភ្នំពេញប៉ុណ្ណោះ

Jul 14, 2013 12:18 PM

អ្នក​អាន​អនាមិក

To show independence and transparency of Khmer court,I want to see Hun Sen goes to answer in court when he is in power(the same as Kem Sokha). After he lost of power,I'm not interested anymore.

Jul 14, 2013 10:05 AM

KONE KHMER

ពី PHNOM PENH

TO Mr. SOUNG SOPHORN:
MY RESPECT TO YOU AS YOU ARE A SMART ONE IN LAW AND POLITIC. BUT WHY DID YOU SUE HUN SEN IN KAMPUCHEA ? WHY NOT IN THE International Criminal Court ? OR DO YOU WANT YOURSELF TO BE A FAMOUS ONE ?

Jul 14, 2013 06:57 AM

អ្នក​អាន​អនាមិក

I had ready tell you that,the khmer court's hun sen,and hun sen's khmer court.

Jul 14, 2013 04:47 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល