អាដហុក​ថ្កោល​ទោស​​មន្ត្រី​តុលាការ​ខេត្ត​កំពង់ឆ្នាំង

មន្ត្រី​សមាគម​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៣ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ថ្កោលទោស​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ក្នុង​ករណី​គ្រូ​បង្រៀន​ម្នាក់​ប្រទូស​កេរ្តិ៍​លើ​សិស្ស​ស្រី ៤​នាក់ នៅ​សាលា​បឋម​សិក្សា​ថ្មកែវ ខេត្ត​កំពង់ឆ្នាំង និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​តុលាការ។
ដោយ ជិន ជេដ្ឋា
2013-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចន្ទគា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៣។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចន្ទគា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៣។
RFA

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចន្ទគា បាន​ថ្លែង​ថ្កោល​ទោស​ចំៗ​ទៅ​លើ​​​មន្ត្រី​តុលាការ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​លោក ពេញ វិបុល បាន​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ក្នុង​សំណុំ​រឿង​គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ កែម ចាន់ឆេន បាន​ប្រទូស​កេរ្តិ៍​ខ្មាស​លើ​សិស្ស​ស្រី ៤​នាក់ នៅ​សាលា​បឋម​សិក្សា​ថ្មកែវ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោក សំ ចន្ទគា មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ទាំង ៤​នាក់ នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ទាស់​លើ​សេចក្ដី​សម្រេច​របស់​ព្រះរាជអាជ្ញា​នេះ ទៅ​អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ដើម្បី​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើង​វិញ ហើយ​សមាគម​អាដហុក នឹង​ផ្ដល់​មេធាវី​ជូន​ពួកគាត់៖ «នេះ​គឺ​ជា​ការ​ចាត់​ការ​លឿន​ពេក ម្យ៉ាង​ករណី​នេះ​ខាង​ប៉ូលិស​លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ដិតដល់​ដល់​កន្លែង​កើត​ហេតុ និង​សាក្សី តែ​យើង​សោក​ស្ដាយ​ថា លោក​ព្រះរាជអាជ្ញា​អត់​ទទួល​យក​សំណុំ​រឿង​ដែល​ខាង​ប៉ូលិស​ស្រាវ​ជ្រាវ​នោះ​ទេ ហើយ​លោក​យក​តែ​សំណុំ​ឯកសារ​របស់​ប៉េអឹម​ដែល​លោក​ធ្វើ​ការ​សម្ភាសន៍​ប្រយោល»

ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា គ្រូ​បង្រៀន​ថ្នាក់​ទី "៦ក” ឈ្មោះ ចាន់ ឆេន បាន​លូកលាន់​មក​លើ​រូប​នាង​បម្រុង​រំលោភ​ទៀត​ផង៖ «គាត់​ថា សុំ​កូន​ខ្ញុំ​មួយ ហើយ​ខ្ញុំ​អត់​ទេ។ ថ្ងៃ​ចុង​ក្រោយ​ថ្ងៃ​ទី​១១ ខែ​៥ ឆ្នាំ​២០១៣ គាត់​សម្រាត​សំពត់​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​រៀន​បម្រុង​នឹង​រំលោភ​ខ្ញុំ ហើយ​ទៅ​ខ្ញុំ​ធាក់​គាត់​មួយ​ជើង​ទៅ​គាត់​ហួល​ដល់​ពេល​ហើយ​ទៅ​ពួក​នេះ​ដើរ​មក។ គាត់​ថា បើ​ប្រាប់​ពុក​ខ្ញុំ​ហើយ​និង​បង​ប្អូន​អា​ហ្នឹង​គាត់​អត់​ឲ្យ​ឡើង​ថ្នាក់​ទេ»

ក្មេង​ស្រី​ម្នាក់​ទៀត​បន្ថែម​ថា នាង​ចង់​ឲ្យ​នាយក​សាលា​បញ្ឈប់​គ្រូ​បង្រៀន​នោះ​ចេញ​ពី​សាលា បើ​មិន​ដូច្នោះ​ទេ នាង​និង​កុមារី​ក្នុង​ថ្នាក់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នឹង​មិន​ហ៊ាន​ទៅ​រៀន​ឡើយ។

អាណា​ព្យាបាល​កុមារី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​ បាន​បញ្ជាក់​ថា មន្ត្រី​តុលាការ​មាន​ការ​រើសអើង និង​ហាក់​មិន​ចង់​ចាត់​ការ​បណ្ដឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រងគ្រោះ​ទាំង ៤​នាក់ ដោយ​បាន​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​មក​លើ​រូប​គាត់៖ «គ្រូ ចាន់ឆេន នេះ បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍​ទៅ​លើ​ក្មេងៗ​នេះ ហើយ​សូម​ឲ្យ​រក​យុត្តិធម៌ ជា​ពិសេស​សូម​ឲ្យ​រាជរដ្ឋាភិបាល​ហើយ​និង​ក្រសួង​យុត្តិធម៌​ទាំង​អស់​នៅ​ថ្នាក់​លើ​រក​យុត្តិធម៌​ដល់​ក្មេងៗ និង​ក្មួយៗ​នេះ​ឲ្យ​បាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​គ្រូ​បង្រៀន​ឈ្មោះ កែម ចាន់ឆេន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា។ ទោះ​ជា​យ៉ាង​ណា​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល បាន​ច្រាន​ចោល​រាល់​ការ​លើក​ឡើង​របស់​សមាគម​អាដហុក។

លោក ពេញ វិបុល បញ្ជាក់​ថា ករណី​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ដែល​សមាគម​អាដហុក បាន​លើក​ឡើង​នោះ គឺ​លោក​បាន​ធ្វើ​តាម​នីតិវិធី និង​ផ្អែក​លើ​អង្គហេតុ​ច្បាស់​លាស់៖ «នៅ​ពេល​ដែល​អយ​ការ​សម្រេច​សំណុំ​រឿង​នេះ​ទុក គឺ​យើង​បាន​ប្រមូល​ផ្ដុំ​ឯកសារ​ភស្តុតាង​ទាំង​អស់ សូម្បី​តែ​នាយក​សាលា ក៏​ដូច​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​សាលា​ជា​មួយ​លោក កែម ចាន់ឆេន ហ្នឹង ក៏​គេ​មក​ធានា​អះអាង​ថា លោក​គ្រូ កែម ចាន់ឆេន ជា​មនុស្ស​ល្អ​ស្អាត​ស្អំ​សុភាព​រាបសា»

មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា សមាគម​អាដហុក ចង់​ឲ្យ​ក្រសួង​យុត្តិធម៌ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​តុលាការ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​ក្នុង​ស្ថាប័ន​នេះ ពី​ព្រោះ​ព្រះរាជអាជ្ញា​បាន​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ដោយ​មិន​សម​ហេតុ​ផល និង​មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ដូច​ជា​ករណី​រំលោភ​សេពសន្ថវៈ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ កន្លង​ទៅ បែរ​ជា​ស្ត្រី​ជន​រង​គ្រោះ​ជាប់​ពន្ធនាគារ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី Phnom Penh

ករពីបែបនេះ អ្នកប្តឹងអាចទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ព្រះរាជអាជ្ញាអមសាលាដំបូង​មិនអាចធ្វើអ្វីស្រេចតែចិត្ត​ដោយមិនពិនិត្យមើលច្បាប់ឡើយ។ ក្នុងករណី មានភស្តុតាងពាក់ពន្ធនឹង អំពើពុករលួយ គេត្រូវប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។​​

គង់ សំអុន​

Jul 23, 2013 09:30 PM

PM

ពី Kampong Chhnang

I think that is why to develop a law to control judges and prosecutors is so important and is a must. You see in our society, there are a lot of injustice issues. For instance, Khaoy got 4-year imprisonment as she was pledged guilty. But whenever a judge or a prosecutor commits wrongdoing, no one will prosecute the judge and the prosecutor. Moreover, it is so funny and shameful that the courts in Cambodia has been functioning for 20 years without the law to control judges and prosecutors.

Jul 23, 2013 11:29 AM

Bandit

ពី Svay Rieng

Please also condemn the Svay Rieng court that let chhouk bandith still be free. People believe that police know the whereabouts of chhouk bandith, but they do not dare to arrest him, and he has refused to be imprisoned and has appealed, calling the decision is unjust. chhouk bandith's case is another example of Cambodia's culture of impunity and the real injustice was that chhouk bandith was still free.

Jul 23, 2013 11:18 AM

អ្នក​អាន​អនាមិក

I sincerely feel the pain for all the girls and the parents who are inflicted by the blind justice.

Jul 23, 2013 03:22 AM

គេហទំព័រ​ទាំងមូល