ជន​រងគ្រោះ​ម្នាក់​នៅ​ស្ទឹងមានជ័យ​ប្ដឹង​ស្នងការ​នគរបាល​និង​មេ​បញ្ជាការ​អាវុធហត្ថ

មក​ដល់​ពេល​នេះ សមត្ថកិច្ច​ហាក់​បី​ដូច​ជា​ស្រពិចស្រពិល​ក្នុង​ការ​តាំង​ចិត្ត​ស្វែង​រក​ឃាតក​ពិត បាញ់​សម្លាប់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ ដែល​មិន​ដឹង​អី នៅ​ខណៈ​ដែល​កម្មករ​ធ្វើ​បាតុកម្ម​នោះ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ហើយ​ក្ដី។ ទន្ទឹម​នឹង​នេះ ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ប្ដឹង​មន្ត្រី​នគរបាល និង​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ និង​រង​របួស​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2013-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ចាប់​ក្រុម​បាតុករ​មួយ​ចំនួន​ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
ប៉ូលិស​ចាប់​ក្រុម​បាតុករ​មួយ​ចំនួន​ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

និស្សិត​ផ្នែក​ច្បាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ប្ដឹង​ស្នងការ​រាជធានី​ភ្នំពេញ និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី ចំពោះ​ការ​ដឹក​នាំ​កង​កម្លាំង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ហ្វូង​បាតុកម្ម​នៅ​ស្ទឹងមានជ័យ នោះ។

និស្សិត​ច្បាប់​ឈ្មោះ នាង សុឃុន និង​ជា​អ្នក​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ និង​លោក រ័ត្ន ស្រៀង ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី ដោយសារ​អ្នក​ទាំង​ពីរ​បាន​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បាតុករ និង​ប្រជាពលរដ្ឋ។

លោក នាង សុឃុន អះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក ពីព្រោះ​លោក​បាន​ថត​ជា​វីដេអូ​នូវ​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​នៅ​ពេល​សមត្ថកិច្ច​បិទ​ផ្លូវ ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​ទាមទារ​ឲ្យ​តុលាការ​កាត់​ទោស​អ្នក​ទាំង​ពីរ ដោយសារ​អ្នក​ទាំង​ពីរ​ជា​បញ្ជា​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ស្ទឹងមានជ័យ។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​ស្នងការ​នគរបាល និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​នេះ នៅ​ខណៈ​ដែល​គណៈកម្មការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរ​ការ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ជន​ដៃ​ដល់​បំផ្ទុះ​អាវុធ​ក្នុង​ការ​បង្ក្រាប​បាតុករ។

ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​បញ្ជាក់​ថា ឥឡូវ​នេះ​គណៈកម្មការ​ស៊ើប​អង្កេត​ដែល​មាន​សមាសភាព​ចម្រុះ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​បាញ់​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់ ឈ្មោះ អេង សុខុន នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រៀង បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​បន្ទាប់​ពី​ផ្ទុះ​ហិង្សា​ភ្លាមៗ​រវាង​កម្មករ និង​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​បាតុករ​នោះ រូបថត និង​ខ្សែ​វីដេអូ​ឃ្លិប​អំពី​សកម្មភាព​បង្ក្រាប​នោះ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បាន​ផ្សព្វផ្សាយ​ពី​មួយ​ទៅ​មួយ។ នៅ​ក្នុង​ខ្សែ​វីដេអូ​ទាំង​នោះ ក៏​មាន​ឃើញ​រូបភាព លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការ​បង្ក្រាប​បាតុករ។ លើស​ពី​នេះ​ទៀត ក៏​មាន​ឃើញ​រូបថត​កង​កម្លាំង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ ដោយ​យក​ជើង​ជាន់​លើ​ព្រះសង្ឃ​ដួល​លើ​ដី និង​វាយ​នឹង​ដំបង​ឆក់ ធ្វើ​ឲ្យ​ហូរ​ឈាម​ជោគ​ដី​ជាដើម។

ទន្ទឹម​នឹង​នេះ នៅ​ពេល​ចុះ​បង្ក្រាប​នោះ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត បាន​ឃើញ​សកម្មភាព​កង​កម្លាំង​ប្រើ​អាវុធ​ផ្សែង អាវុធ​ពិត​បាញ់​ទៅ​លើ​ក្រុម​បាតុករ ត​ទល់​នឹង​ក្រុម​កម្មករ​ដែល​ប្រើប្រាស់​ដុំ​ថ្ម​គប់​លើ​ក្រុម​សមត្ថកិច្ច​នោះ។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឲ្យ​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់ នៅ​ខណៈ​អ្នកស្រី​លក់​បាយ​ឲ្យ​ភ្ញៀវ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ស្ទឹងមានជ័យ ដូច​សព្វដង​ដោយ​គ្មាន​ដឹង​អ្វី​នោះ។ ប្រជាពលរដ្ឋ និង​កម្មករ​ចំនួន ៩​នាក់​ផ្សេង​ទៀត​រង​របួស មក​ទល់​ពេល​នេះ​កំពុង​ព្យាបាល​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​បង្ក្រាប​លើ​ក្រុម​បាតុករ។ អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចាប់​ឃាតក ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ថា រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មែន​នោះ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ពួក​គាត់​គ្មាន​ជំនឿ​ទៅ​លើ​គណៈកម្មការ​ស៊ើប​អង្កេត​នេះ​ទេ ពីព្រោះ​មន្ត្រី​កង​កម្លាំង​រាជធានី​ជា​អ្នក​ចុះ​បង្ក្រាប ហើយ​មន្ត្រី​ដដែល​នេះ​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រក​ឃាតក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

BE CAREFUL,THE BOY MAY GET SUED BACK AND THROWN IN JAIL [HUN SEN AND MOU SOC HOA CASE].

Nov 15, 2013 09:30 PM

អ្នក​អាន​អនាមិក

លោកជួន សុវណ្ណ ដើម្បីការពារសុវ័ត្តិភាពក្រុមគ្រួសារខ្លួនក៏បាន
រំដោះកូនប្រុសម្នាក់ដែលមានចិត្តកាចសាហាវមករស់នៅសហរ
អាមេរិក។ចំពោះអ្នកមានអំណាចធំៗដែលធ្វើបាបរាស្រ្តតែងតែ
បញ្ចូនក្រុមគ្រួសាររបស់ខ្លួនមករស់នៅបរទេស។កូនប្រុសលោក
ជួនសុវណ្ណក៏មិនខុសពីអាពុកគេដែរមកដល់ស្រុកគេហើយក៏ក្អេងក្អាង
ដែរតែទៅមិនរួច។
his son name PICH LIVE IN TEXAS USA

Nov 15, 2013 08:47 AM

អ្នក​អាន​អនាមិក

ព្រះមហាក្សត្រគួរតែព្រះប្រទានគរមងារថ្មីមួយទៀតជូនសម្តេចនាយករដ្ឋមន្ត្រីថាជាសំដេចដេកជោរហឹង្សា ពីព្រោះប៉ុន្មានអាណត្តិដែលគាត់ជានាយករត់មុនត្រីនេះគឺមានហឹង្សារហូត ហើយភាគច្រើនមិនមែនរាស្រ្តអ្នកធ្វើទេគឺជាពពួកប៉ូលីសេកសណ្ឋានខ្មែរមុខយួនជាអ្នកបង្ករឡើង!ជ័យោសំដាច់!!!

Nov 15, 2013 05:14 AM

Vic

ពី PNH

ខ្ញុំមានការសោកស្តាយចំពោះសង្គមមួយដែលមានតែវប្បធម៌ហិង្សា

Nov 14, 2013 11:13 PM

អ្នក​អាន​អនាមិក

TELL ME ABOUT IT. PRIME MINISTER DARES TO ROB POWER FROM PEOPLE, WHAT ELSE HE IS AFRAID TO DO.

Nov 15, 2013 10:03 PM

ក្មេងវត្ត

ពី វត្តភ្នំ

កូនចៅប្រព្រិត្តិអំពើរហិង្សាក៏ព្រោះតែមានចៅហ្វាយជាជនពាលចូល
ប្រើអំពើរហិង្សាដែរហើយពូកែតែជាមួយខ្មែរគ្នាឯង។ចំពោះយួនវិញ
ខ្លាចគេដូចកណ្ដុរជួបឆ្មាអញ្ចឹង ហ្នឹងហើយគេហៅថាហ៊ុន សែន។

Nov 14, 2013 09:53 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល